Part39/💜

2.8K 138 13
                                    

«នេះកូនញុំាផ្លែឈើសិនទៅ»អ្នកជាម្តាយនិយាយព្រមទាំងហុចចានផ្លែឈើដែរគាត់ចិតហើយមកអោយរាងតូច ក្រោយពីរញុំាបាយហើយមួយសន្ទុះគឺពីរអ្នកម្តាយនឹងកូនគឺតែងតែអង្គុយញុំាផ្លែឈើឬក៏ផឹកទឹកដោះគោនិយាយគ្នាលេងនៅលើសាឡុងជានិច្ចទៅហើយ

«អរគុណម៉ាក់ នេះម៉ាក់មិនពិសារទេ»រាងតូចយកសមចាក់ផ្លែឈើខាំមួយម៉ាត់ទើបនិយាយ

«ម៉ាក់ញុំាទឹកដោះគោវិញល្អជាង»គាត់និយាយហើយក៏លើកកែវទឹកដោះគោក្រេបបន្តិច ទើបអង្គុយចុះក្បែរកូនរបស់គាត់ហើយក៏និយាយគ្នាលេងជាហូរហែរ

  ងាកមកមើលនៅក្រោមដើមឈើក្រៅរបងឯនេះវិញ ពីរនាក់ឪពុកនឹងកូនកំពុងតែឈរទះមូស ឡើងៗផ្អើលហើយ

ផ្លាច់~ផ្លាច់~~

«លោកប៉ាស្មើរណា៎..ទើបយើងអាចចូលទៅខាងក្នុងបានទៅ»jungkookទះមូសដែរខាំជាប់ដៃហើយទើបងាកមកនិយាយជាមួយអ្នកដែរជាឪពុក

«ចាំតិចទៀតសិនទៅ...»គាត់និយាយហើយក៏ទះមូសតទៀត

ផ្លាច់~

«អឹម...ហើយនេះលោកប៉ាចង់បបួលខ្ញុំអោយផ្លោះរបងផ្ទះគេទាំងយប់នឹងមែនទេ»រាងក្រាសនិយាយទាំងហួសចិត្ត មិននឹកស្មានថាមនុស្សដូចជារូបនាយនេះមកត្រូវធ្វើរឿងចឹងទេ

«នឹងហើយ...បើស្រឡាញ់ចង់យកមកនៅក្បែរហើយត្រូវតែចេះដាក់ទុនតិចទៅទើបបាន យល់ទេ»

«ខ្ញុំស្មានថាលោកប៉ាជាសោះក្រោះតើនៀក តាមពិតចេះច្រឡឺមដែរតើ»រាងក្រាសនិយាយហើយក៏សើចញឹមៗ

«បានហើយ...កុំនៅតាប៉ែច្រើន ឆាប់អោនខ្នងមកប៉ាឡើងទៅមុនហើយចាំអែងឡើងតាមក្រោយទៅ»គាត់និយាយព្រមទាំងដោះស្បែកជើង

«បាទ..លោកម្ចាស់ប៉ា»នាយនិយាយហើយក៏អោនខ្នងអោយប៉ារបស់ខ្លួនជាន់ឡើងដើម្បីតោងជញ្ចាំងរបងឡើងចូលទៅខាងក្នុង

«មោះហុចដៃមក»បន្ទាប់ពីរគាត់ហើយក៏ហុចដៃអោយកូនប្រុសចាប់តោងឡើងម្តង

ក្រោយពេលមកដល់ក្នុងបរិវេនខាងក្នុងរបងហើយពីរអ្នក ឪពុកនឹងកូនក៏ដើរលងៗ ដើម្បីទៅមុខម៉ាត់ទ្វារផ្ទះ

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now