Part36/💜

2.8K 122 0
                                    

#នៅបន្ទប់ទទួលភ្ញៀវ

អ្នកស្រីEunmiកំពុងតែអង្គុយលើសាឡុងកំពុងតែហឹតព្រេងខ្យល់ ហើយអ្នកដែរជាឪពុកក៏អង្គុយក្បែរនោះដែរចំណែករាងតូចនឹងរាងក្រាសវិញក៏កំពុងតែលុតជង្គង់នឹងកំរាលនៅពីរមុខអ្នកមានគុណទាំងពីរដោយអោនមុខចុះ

«អីឡូវរឿងទៅជាបែបនេះហើយ...ពេលនេះលោកកូន អែងនឹងមានអ្វីបកស្រាយទេហា៎»អ្នកជាឪពុកនិយាយឡើងក្រោយពីរម្នាក់ៗអង្គុយស្ងាត់យ៉ាងយូរមកហើយ

«ខ្ញុំគ្មានអ្វីត្រូវបកស្រាយទេលោកប៉ា»រាងក្រាសងើបមុខតបវិញដោយសម្លេងស្មើរ

«ហេតុអីក៏ធ្វើដាក់កូនមីងបែបនេះហាស៎...jungkookបើក្មួយមិនចូលចិត្តពួកយើងក្មួយក៏និយាយដោយដាច់ស្រាច់មិនបានទេមែនទេ»អ្នកដែរមាននាមជាម្តាយចុងនិយាយឡើងទាំងរលីងរលោងទឹកភ្នែក

«ម៉ាក់...ហឹក...ម៉ាក់អោយកូនសុំទោស  កូនមិនគួរអោយរឿងទាំងអស់នេះកើតឡើងតាំងពីរដំបូងម្លេស»រាងតូចងើបមុខនិយាយតបនឹងអ្នកជាម្តាយដោយយំ នេះបើគេដឹងថាមានថ្ងៃនេះគេនឹងមិនយល់ព្រមដោយរឿងនេះកើតឡើងតាំងពីរ
ដំបូងម្លេស ព្រោះគេមិនចង់ឃើញម៉ាក់គេពិបាកចិត្តដូចជាពេលនេះទេ

«អត់ទេវាមិនមែនជាកំហុសកូនទេV..ហឹក..ហិក..ប្រាប់មីងមកហេតុអីក៏ក្មួយធ្វើរឿងដែរខុសបែបនេះហាស៎...ហឹក..ក្មួយមិនគួរបំផ្លាញVទេ បើក្មួយស្អប់មីងដែរចូលមកភូមិគ្រឹះមួយនេះ»គាត់និយាយព្រមទាំងយំធ្វើអោយរាងតូចដឹងខុសរឹតតែខ្លាំង

«ធ្វើរឿងដែរខុសមែនទេ...គឺវាខុសព្រោះតែខ្ញុំនឹងTaehyungគឺជាមនុស្សប្រុសដូចគ្នាមែនទេ គ្រាន់តែស្រឡាញ់គេហើយធ្វើបែបនេះបំផ្លាញគេមែនទេ»រាងក្រាសតបទាំងសម្លេងស្រាលតែបែបសើចចំអក ហេតុអីគ្រាន់តែស្រឡាញ់គ្នាចិត្តនឹងចិត្តសោះ គ្រាន់តែពួកគេជាមនុស្សប្រុសដូចគ្នាសោះខុសមែនទេ

ផ្លាច់~

មួយកំភ្លៀងពីរដៃរបស់អ្នកជាម្តាយចុង ធ្វើអោយថ្ពាល់របស់jungkookត្រូវឡើងក្រហមម្រាមប្រាំតែម្តង

«ហ៉ឹស...បើក្មួយស្រឡាញ់កូនមីងដោយចិត្តស្មោះនោះគឺវាមិនខុសទេព្រោះមីងមិនគិតរឿងភេទដូចគ្នាឬក៏មិនដូចគ្នានោះទេ តែនេះក្មួយមានសង្សារហើយ មានអ្នកដែរក្មួយស្រឡាញ់ហើយក្មួយកុំមកយកកូនមីងមកកំចាយអារម្មណ៍អី»គាត់និយាយទាំងសម្លេងស្មើរ គាត់ក៏ធ្លាប់លឺកូនប្រុសគាត់យំដោយសាររាងក្រាសដែរតែគាត់គ្រាន់តែចង់អោយពួកគេដោះស្រាយដោយខ្លួនអែងតែប៉ុណ្ណោះ

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now