Part14/💕

2.3K 100 0
                                    

ក្រាក~~

«អ៎រ!សូមគោរពលោកម្ចាស់»អ៊ុំម៉ែដោះព្រមទាំងជំនិតនឹងលោកគ្រូពេទ្យអោនគោរព ភ្លាមពេលដែរឃើញវត្តមានលោកម្ចាស់yukiដើរចូលមក

«គេយ៉ាងមិចហើយ»សំណួរដ៏ខ្លីសួរទៅកាន់លោកគ្រូពេទ្យផ្ទាល់ខ្លួនគាត់

«គឺបើនាងអាចដឹងខ្លួនវិញប្រហែលជានាងមានភាគរយច្រើនអាចនឹងបាត់បង់ការចងចាំបាន»គ្រូពេទ្យរៀបរាប់ប្រាប់ ទាំងសម្លេងស្រាលៗ

«ហេតុអីទៅ»លោកម្ចាស់សួរទៅលោកគ្រូពេទ្យវិញហាក់ដូចជាមិនយល់

«គឺព្រោះនាងមានរបួសត្រង់ក្បាល ទោះរបួសនោះមិនសូវជាត្រូវខ្លាំងបូករួមនឹងអីឡូវនាងក្តៅខ្លួនទៀត ក៏តែវាមានភាគរយច្រើនប៉ះពាល់ដល់ប្រព័ន្ធប្រសាទន័យខួរក្បាល វាក៏ជាមូលហេតុដែតអាចធ្វើអោយនាងភាគរយនឹងភ្លេចរឿងពីរមុនដែរ»លោកគ្រូពេទ្យរៀបរាប់ប្រាប់លម្អិតតែម្តង

(កន្លែងនឹងបើខុសកុំប្រកាន់អី🙏ព្រោះអេតមីនមិនបានរៀនពេទ្យទេ😁)

«អ៎រ!ខ្ញុំដឹងហើយ»លោកម្ចាស់និយាយព្រមទាំងងុកក្បាលជាសញ្ញាប្រាប់ថាខ្លួនដឹងហើយ

«មុននេះបន្តិចខ្ញុំបានចាក់ថ្នាំអោយនាងនឹងបានព្យួរសេរ៉ូអោយរួចហើយ ឯកម្តៅក៏បានចុះខ្លះដែរមិនយូរទេនាងនឹងបានដឹងខ្លួនវិញហើយ»លោកគ្រូពេទ្យ

«ចឹងខ្ញុំក៏អរគុណលោកគ្រូពេទ្យហើយ បើមិនបន្ទាន់ខ្ញុំក៏មិនទៅរំខានលោកគ្រូពេទ្យទាំងយប់បែបនេះដែរ»គាត់និយាយទាំងញញឹមស្រាល

«អ៎រ!មិនអីទេលោកម្ចាស់នេះក៏មិនហៅថារំខានអីខ្ញុំដែរគឺលោកម្ចាស់ទៅវិញទេដែរមានគុណលើខ្ញុំលើសលុប ខ្ញុំឯនេះទៅវិញទេដែរត្រូវក្រែងចិត្តនោះ»លោកគ្រូពេទ្យ

«នេះជាថ្នាំរបស់នាងលោកម្ចាស់អោយនាងញុំាអោយទៀងទាត់ទៅនឹងឆាប់ជាវិញទេហើយ បើនាងដឹងខ្លួនវិញបាត់ការចង់ចាំពិតមែននោះលោកម្ចាស់កុំបង្ខំនាងអីអោយនាងរកនឹកតាមសម្រួលទៅល្អជាង»លោកគ្រូពេទ្យនិយាយព្រមទាំងហុចថ្នាំពេទ្យអោយលោកម្ចាស់yuki

«ចឹងខ្ញុំសុំលាទៅវិញហើយ ទាន»លោកគ្រូពេទ្យនិយាយហើយក៏អោនគោរព

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now