Part/46

2K 102 2
                                    

#ព្រឹកថ្ងៃថ្មី🌤🌄

ពន្លឺព្រះអាទិត្យរះឡើងជះពន្លឺភ្លឺចែងចាំងពេញផ្ទៃមេឃខៀវស្រងាត់ មានពពកពណ៌សរស្តើងៗហោះអណ្តែរក្រោមផ្ទៃខៀវស្រងាតរបស់មេឃតិចៗ ព្រឹកថ្ងៃថ្មីនេះពិតជាស្រស់ស្រាយមែនទែន ពន្លឺព្រះអាទិត្យនាពេលព្រឹកជះចូលមកតាមកញ្ចក់បង្អួចរបស់មន្ទីពេទ្យកាត់តាមចន្លោះវាំងនន មកប៉ះផ្ទៃមុខសរម៉ត់ខៃដូចសាច់ទារក ធ្វើអោយម្ចាស់កាយដែរគេងសន្លប់ជិតពីថ្ងៃនោះដឹងខ្លួនចាប់ផ្តើមកម្រើកដៃដែរមានព្យួរសេរ៉ូមនោះតិចៗមុននឹងហើបមាត់និយាយដោយសម្លេងស្អកតិចៗ÷

«ហឹស...ទឹក...ស្រេកទឹក..ណាស់»សម្លេងនិយាយខ្សេវៗ
ស្អកៗបូករួមទាំងកម្រើកចុះកម្រើកឡើង ក៏ធ្វើអោយរាងក្រាសដែរគេងអោបរាងតូចពេញមួយយប់នោះក៏ភ្ញាក់ឡើងភ្លាម

«ថេយ៍..ហឹស..ហឹស..អូនដឹងខ្លួនហើយ តើអូនមានឈឺកន្លែងណាដែរទេ»ជុងហ្គុកអរពេកក៏និយាយព្រមទាំងទាញរាងតូចយកមកអោប ទាំងទឹកភ្នែកហូរ

«អួយយយ៎....ជុងអូនឈឺណាស់...»រាងតូចស្រែកចាចពេលពេលដែរប៉ះត្រូវស្នាមដេរ

«អូៗ...បងសុំទោស...ថេយ៍...មកពីបងអរពេកនឹងណាស់»ជុងហ្គុកលឺហើយក៏ប្រញ៉ាប់លែងកាយតូចភ្លាមនឹងពោលពាក្យសុំទោសសុំពៃទាំងទឹកភ្នែក

«ហិ...ហិ...បងយំធ្វើអី អូនមានបានថាអីអោយបងឯណា តែអីឡូវអូនស្រេកទឹកណាស់»រាងតូចនិយាយទាំងអង្អែលថ្ពាល់ជុងហ្គុកព្រមទាំងជូតទឹកភ្នែកអោយ

«បាទៗ..អូនសម្លាញ់ចាំបងមួយភ្លាមបងចាក់ទឹកអោយញុំា»ជុងហ្គុកនិយាយព្រមទាំងចាក់ទឹកអោយរាងតូច

«អូនស្មានថាមិនបានឃើញមុខបងទៀតហើយតាស៎»ក្រោយពីររាងតូចផឹកទឹកបានពីរបីក្អឹក ទើបហុចកែវអោយរាងក្រាសវិញមុននឹងនិយាយទាំងញញឹមស្ងួត

«ពេលនេះអូនអស់អីហើយតាស៎...លើកក្រោយអូនមានរឿងអ្វីមិនត្រូវលាក់បងទេដឹងអត់»

«នេះបងដឹងហើយតើខឹងនឹងអូនទេ អូនសុំទោសគឺមកពីរអូនមិនចង់អោយបងនឹងអ្នកគ្រប់គ្នាពិបាកចិត្តតែប៉ុណ្ណោះ»រាងតូចនិយាយព្រមទាំងអោបមុខចុះ

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now