Part32/❤

2.3K 110 0
                                    

ផ្លាច់~~

suriទះរាងតូចមួយកំភ្លៀងទៀតហើយក៏ហាបញ្ជាអោយមិត្តរបស់ខ្លួនពីរនាក់ទៀត អោយចាប់បោះរាងតូចទៅក្នុងស្រះទឹក

«ឆាប់បោះវាចូលស្រះទៅ ចង់ដឹងថាវានៅខ្លាំងហា៊នទាក់របស់គេទៀតឬអត់»

«នាង...ឆ្គួតហើយ...លែងៗ...លែងយើងភ្លាមទៅ»taeនិយាយទាំងញ័រម៉ាត់នឹងខំប្រឹងរើបម្រះ ធ្វើអោយប្រតាយប្រតប់គ្នាពេញនឹង

ប្រូង~

ទីបំផុតរាងតូចក៏ត្រូវធ្លាក់ចូលទឹកស្រះអោយទល់តែបានក៏ព្រោះរើយ៉ាងណាក៏មិនឈ្នះដែរព្រោះអីគ្នាគេច្រើនជាង

«ខឹក...ជួយ...ហឹក...ជួយផង...ជួយខ្ញុំផង...ខ្ញុំមិនចេះហែលទឹកទេ»taeព្យាយាមស្រែកហៅគេអោយជួយ តែពួកនាងឈរសើចដោយសមចិត្តពេលដែរឃើញបែបនេះ

«taehyung... jiminនោះមិត្តអូនតើស៎»ចៃដន្យអីsugaនឹងjiminក៏ដើរមកក្បែរស្រះល្មម

ឯsuriនឹងគ្នីគ្នាពេលដែរឃើញsuga/jiminរត់មកពួកគេក៏នាំគ្នារត់ចេញទៅបាត់អស់ បើអោយjiminដឹងថានាងអ្នកធ្វើអោយtaeធ្លាក់ទឹកនោះហ៊ានធានាថានឹងបានហុតទឹកបបរមិនខានទេ

«ខិ..ខិ..ជួយ..ជួយខ្ញុំផង...ហឹក..ជួយខ្ញុំផង...»រាងតូចក៏ចាប់ផ្តើមលិចចូលទៅក្នុងស្រះបន្តិចម្តងៗ

ប្រូង~

តែសំណាងល្អsugaក៏រត់មកដល់ទាន់ហើយក៏លោតចូលស្រះដើម្បីជួយទាន់តែ រាងតូចសន្លប់បាត់ស្មារតីម៉ាត់ឡើងស្លេកបាត់ទៅហើយឯjiminឃើញសភាពមិត្តរបស់ខ្លួនពេលដែរsugaស្រង់ ឡើងចេញពីរទឹកមកក៏ធ្វើអោយគេទន់ជង្គង់យំយកៗតែម្តង

«ហិក....ហិក..ហិ...tae...taehyungអែងឆាប់ដឹងខ្លួនឡើងមក...ហិក...អ្នកណាធ្វើអោយអែងទៅជាបែបនេះ...ហិក..ហិកប្រាប់យើងមក»jiminនិយាយព្រមទាំងយកដៃទៅអង្រុនខ្លួនរបស់tae នេះកុំអោយគេដឹងអោយសោះថាជាអ្នកណាអ្នកធ្វើអោយមិត្តរបស់ខ្លួនលង់ទឹកបែបនេះគេនឹងមិនទុកទេ

«jiminកុំទាន់យំឆាប់នាំគេទៅពេទ្យសិនទៅ»sugaលើកបីរាងតូចឡើងហើយក៏ប្រាប់ទៅសំណប់ចិត្តរបស់ខ្លួន

«ហិក..ហិក...បានៗ...តោះឆាប់ទៅ»jiminងើបឈរឡើងហើយក៏ទាញទូរស័ព្ទខលទៅកូនចៅរបស់ខ្លួនភ្លាម

★★★★Skip★★★★

ពេលល្ងាចjungkookកំពុងតែបើឡានមកភូមិគ្រឹះវិញតែក៏ស្រាប់តែងាកភ្នែកទៅsuriហើយនឹងអាសក់ពណ៌អាច់ដែរគេធ្លាប់មានរឿងវាយគ្នានៅក្នុងក្លិប កំពុងតែបណ្តើរគ្នារៀបចូលហាងអាហារល្បីមួយកន្លែងទៅវិញ

«suri....មិចក៏មកបណ្តើរគ្នាជាមួយអាសក់ពណ៌អាច់នោះទៅវិញ»នាយនិយាយហើយរៀបនឹងឈប់ឡានដើម្បីដើរទៅសួរអោយដឹងរឿងទៅហើយតែទូរស័ព្ទនាយក៏រ៉ូឡើង

«អាឡូ...អែងមានការអីមែនទេអាga»នាយឈប់ឡានក្បែរចញ្ចើមផ្លូវហើយក៏លើកនិយាយតែភ្នែកក៏នៅតែសម្លឹងទៅហាងដែរពីរអ្នកនោះបានដើរចូលទៅមិញនេះ មិនដាក់ភ្នែកទោះពីរអ្នកនោះចូលទៅបាត់ហើយក៏ដោយ

(យើងចង់ប្រាប់អែងថាtaehyungគេបានលង់ទឹកហើយអីឡូវគេសន្លប់នៅពេទ្យ...តើអែងមកទេ)

«អែងថាគេលង់ទឹកចឹងហេស៎...អឺមហើយចុះអីឡូវគេយ៉ាងមិចហើយ»គ្រាន់តែលឺដំណឹងភ្លាមនាយក៏រៀងភ្ញាក់បន្តិចតែក៏ប្តូរមកធ្វើជាសួរធម្មតាវិញ

(គេអស់អីហើយ...ចុះនេះអែងមកទេ)នាយសួរបញ្ជាក់ម្តងទៀត

«អ្នកណានៅខ្លះ...ហើយនៅប៉ុន្នានអ្នកដែរ»

(គឺមានយើងjimin/jin hyung/លោកNamjoon...លោកប៉ាហើយនឹងអ្នកម៉ាក់ចុងរបស់អែង)នាយរៀបរាប់ប្រាប់មិត្តទាំងឆ្ងល់ នេះបើថាចង់មកក៏មកទៅបើមិនចង់ក៏អត់ទៅចាំបាច់សួរចំនួនមនុស្សធ្វើស្អីដែរទៅ

«យើង...យើងមិនបានទៅទេ»ចិត្តមួយចង់ទៅហើយចិត្តមួយក៏ចង់នៅ ទៅសួរសង្សាររបស់ខ្លួនអោយដឹងរឿងថាអាម្នាក់នោះវាជាអ្នកណា តែបើមានអ្នកនៅច្រើនចឹងហើយក៏មិនបាច់ទៅក៏បានដែរ

(អើ...បើមិនមកអត់ទៅបានហើយចឹង ថាjhopeទៅវារវល់ហើយអែងរវល់អីដែរអានេះវ៉ើយ)sugaនិយាយហើយក៏ចុចបិតបាត់ទៅ ឃើញស្និតស្នាលគ្នាដល់ហើយមួយរយៈនឹងដល់គ្នាចូលពេទ្យហើយក៏មិនមកមើលដែរយ៉ាប់ណាស់

«ចាំមើលអូននិយាយយ៉ាងមិច»នាយមិនខ្វល់ទេយ៉ាងណាក៏ត្រូវតែសួរអោយដឹងដែរ បន្ទាប់មកនាយក៏បើកឡានទៅឈប់មុខហាងដែរពីរអ្នកនោះនៅខាងក្នុងតែម្តង ហើយក៏ចេញពីឡានដើរចូលទៅក្នុងដោយមុខមាំ

សូមរង់ចាំភាគបន្ត....👋












ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now