Part/48

1.3K 68 0
                                    

ក្រោយពីជ្រើសរើសថ្នាំរួចហើយអ្នកគ្រូពេទ្យក៏ធ្វើការវះកាត់ អោយរាងតូចយ៉ាងយកចិត្តទុកដាក់ មួយសន្លុះធំយើងក៏បានលឺសម្លេងទារកយំឡើងខ្ទល់បន្ទប់វះកាត់

«អាង៉ា..ហឹ..អាង៉ាៗៗៗ...ង៉ាៗៗៗ»សម្លេយំរបស់ទារកបានធ្វើអោយថេយ៍អ្នកដែរជាអ៉ាប់ថ្មីថ្មោងនេះវិញញញឹមឡើងទាំងទឹកមុខស្លេកស្លាំង

«ហឹស...ហឹស..ថេយ៍..កូនយើងគេកើតមកហើយ...
សឺតៗ...អរគុណបងអរគុណអូនខ្លាំងណាស់»ជុងហ្គុកនិយាយព្រមទាំងថើបមុខរាងតូចខ្សឺតពោលពាក្យអរគុណទាំងត្រេកអរជាខ្លាំង

«ចាំខ្ញុំយកទារកទៅសម្អាតសិនណា៎ នឹងអាចអោយលោកប៉ានឹងអាប់ប៉ាបីបានហើយ»អ្នកគ្រូពេទ្យនិយាយទាំងញញឹម

មិនទាន់ដឹងអីផងថេយ៍ក៏សន្លប់ស្តូកបាត់មាត់ឈឹង បានធ្វើអោយជុងហ្គុកដែរឈរក្បែរគ្រែចាប់ផ្តើមភ័យជាខ្លាំង

«អ្នកគ្រូពេទ្យប្រពន្ធរបស់ខ្ញុំហេតុអីក៏សុខៗសន្លប់បែបនេះ»ជុងហ្គុកស្រែកសួរទៅកាន់អ្នកគ្រូពេទ្យទាំងភ័យ

«មិនមានអ្វីធំដុំទេលោក ដោយសារទើបតែវះកាត់ហើយបែបនេះគាត់អាចនឹងអស់កម្លាំងខ្លាំងបានដែរព្រោះមិញនេះក៏អស់ឈាមច្រើនដែរ លោកកុំបារម្ភអីបន្តិចទៀតចាំខ្ញុំបញ្ជូនអោយទៅសម្រាកនៅបន្ទប់ព្យាបាលធម្មតាចុះ»អ្នកគ្រូពេទ្យនិយាយរៀបរាប់ដើមកុំអោយជុងហ្គុកភ័យហើយក៏អោយនាយអស់បារម្មដែរ

_______________

#ព្រឹកថ្ងៃថ្មី

រាងតូចដែរគេងសន្លប់លើកគ្រែនេះវិញក្រោយពេលសន្លប់អស់មួយយប់ទល់ភ្លឺហើយនោះ ក៏ចាប់ផ្តើមកម្រើកដៃត្របកភ្នែកក៏ចាប់ផ្តើមបើកឡើងសន្សឹមៗ

«ហឹម...កូន..កូន..ជុងឯណាកូនប្រុសរបស់យើង»រាងតូចគ្រាន់តែដឹងខ្លួនឡើងភ្លាមក៏សន្ទុះងើបអង្គុយសួរទៅរាងក្រាសភ្លាមតែមិនឃើញនាយទាល់តែសោះ

«ជុងហ្គុក..អួយ៎...ជុងឯណាកូនប្រុសយើង»ថេយ៍ចាប់ផ្តើមស្លន់ស្លោភ្លាមនៅពេលដែរមិនឃើញរាងក្រាសបែបនេះ

ក្រាក~~

សម្លេងបើកទ្វារបន្លឺឡើងទាញចំណាប់អារម្មណ៍អោយរាងតូចអោយងាកទៅមើលភ្លាម ទឹកមុខដែរភ័យស្លន់ស្លោមិញនេះក៏ប្រែជាញញឹមឡើងវិញភ្លាមៗនៅពេលដែរឃើញវត្តមានរាងក្រាសនឹងលោកប៉ាអ្នកម៉ាក់ដើរចូលមកហើយអ្វីដែរសំខាន់រាងក្រាសគឺមានបីអាល្អិតដែរជាសមាជិកថ្មីនៅក្នុងដៃទៀតផង

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now