Part3/💕

2.8K 147 0
                                    

បន្ទាប់ពីពួកគេទាំងអស់គ្នាញុំាអាហារជុំគ្នារួចហើយម៉ាក់របស់Vក៏ដោយគ្រប់គ្នាត្រឡប់ទៅផ្ទះវិញព្រោះយប់ណាស់ហើយ តែលើកលែងតែប៉ារបស់jungkookទេដែរមិនព្រមត្រឡប់ទៅវិញគឺគាត់យកលេសថានឹងនៅជួយរៀបចំចានទុកដាក់អោយហើយសិន ទោះម៉ាក់របស់Vប្រកែកក៏គាត់នៅតែធ្វើដែរតែពួកគាត់មិនបានចាប់អារម្មណ៍នឹងភ្នែកមួយគូរដែរឈរសម្លឹងមើលពីចម្ងាយដោយក្តីស្រឡាញ់ ដោយមិនចង់ចូលទៅកាត់ចង្វាក់ពួកគាត់ក៏នៅឈរលួចមើលដោយស្មាមញញឹមដ៏មានក្តីសុខពេលដែរឃើញម៉ាក់របស់ខ្លួនរីករាយបែបនេះ

  មួយសន្ទុះក្រោយមក Vក៏ឃើញម៉ាក់របស់គេដើរមករកគេទើបរាងតូចក៏សម្រេចចិត្តសួរឡើង

«ម៉ាក់លោកអ៊ុំគាត់ទៅវិញបាត់ហើយមែនទេ»V

«អឺម...គឺគាត់ទៅវិញបាត់ហើយ»ម៉ាក់របស់Vនិយាយទាំងញញឹមស្រស់ហើយក៏ចាក់ទឹកដោះគោស្រស់អោយVញុំា

«ម៉ាក់នឹងលោកអ៊ុំម្នាក់នោះមានអ្វីពាក់ពាន់គ្នាដែរទេ»Vក៏សម្រេចចិត្តសួរត្រង់ៗតែម្តង បើម៉ាក់គេនឹងលោកអ៊ុំដែរមកផ្ទះគេមុននេះមានទំនាក់ទំនងគ្នាពិតមែនក៏ល្អដែរព្រោះឃើញម៉ាក់គេមានក្តីសុខយ៉ាងនេះ ទៅហើយអ្វីដែរអាចធ្វើអោយម៉ាក់គេមានក្តីសុខនឹងរីករាយបានគេនឹងធ្វើភ្លាមមិនចាំស្អែកទេ

«អង្គុយចុះសិនមក...ម៉ាក់មានរឿងចង់ប្រាប់កូន»ម៉ាក់របស់Vថាហើយក៏ទាញកូនអោយអង្គុយចុះ

«ម៉ាក់មានរឿងអីប្រាប់កូនមែនទេ»Vលើកកែវទឹកដោះកូនផឹកបន្តិចហើយក៏អង្គុយចុះក្បែរម្តាយ

«គឺម៉ាក់នឹងលោកអ៊ុំTaiga yuki..គាត់គឺជាអ៊ុំប្រុសដែរមកផ្ទះយើងល្ងាចមិញនឹងហើយ ម៉ាក់នឹងគាត់ស្រឡាញ់គ្នាហើយគាត់ថានឹងសុំម៉ាក់រៀបការឆាប់នេះហើយពេលដែរនៅក្បែរគាត់ម៉ាក់មានអារម្មណ៍ថារីករាយនឹងមានក្តីសុខណាស់  Vតើកូនគិតយ៉ាងមិចដែរ...បើ...កូនមិនព្រមម៉ាក់នឹងឈប់ទាក់ទងគាត់ភ្លាម»គាត់និយាយដោយទឹកមុខស្រពោនពេលចប់ចុងប្រយោគ បើមានក្តីសុខតែគាត់ហើយកូនគាត់គ្មានក្តីសុខគឺគាត់មិនធ្វើឡើយដោយសារតែក្តីសុខរបស់Vនឹងហើយបានគាត់ សុខចិត្តលែងលះគ្នានឹងប្តីមុនរបស់គាត់ក៏ដោយសារតែប្តីមុនរបស់គាត់មិនស្រឡាញ់កូនប្រុសទេពេលដែរ

ច្រវ៉ាក់ស្នេហ៍⛓បងប្រុសសម្អប់💜(ចប់🥰)Where stories live. Discover now