ភាគ21:ប៉ា...💔

441 31 0
                                        

"បងមើលមុខអូនបែបនេះចង់មានន័យថាម៉េច "ថេយ៉ុងគេឈរស្ងៀមនិងសម្លឹងទៅអ្នកជាប្ដីដែលកំពុងបាញ់ខ្សែភ្នែកមករកខ្លួន

"អូ~ឬមួយបងជឿតាមសម្ដីសត្វចាបសត្វព្រាប" ថេយ៉ុងពេលដែលឃើញអ្នកជាប្ដី ឈរស្ងៀមមើលមុខ
ដូចជាចង់ដឹងចម្លើយពីមាត់គេខ្លាំងណាស់អញ្ចឹង

"បងគ្រាន់តែសួរអូន ថាអូនបានធ្វើអីខ្លះបានជាម៉ាក់របស់បងក្លាយជាបែបនេះ "នាយសង្ហានៅតែបន្តសំណួរដដែល រីឯកញ្ញាអារ៉ារបស់យើងវិញកំពុងតែឈរញញឹមៗសប្បាយចិត្តព្រោះតែបានឃើញអ្នកទាំងពីរឈ្លោះគ្នា

"មិនបានធ្វើអីទេ គឺគាត់ដួលដោយខ្លួនឯង" ថេយ៉ុងក៏សម្លឹងមើលទៅមុខ អ្នកជាប្ដីមិនដកភ្នែកដូចគ្នា

"នេះអូនកាន់តែផ្ដេសផ្ដាសហើយបងសួរថាអូនបានធ្វើអីគាត់" ពេលនេះរាងក្រាស់បានស្រែកសម្លុតទៅអ្នកជាប្រពន្ធយ៉ាងខ្លាំងទាំងទង្វើបែបនេះគេមិនដែលធ្វើដាក់ប្រពន្ធគេនោះទេ។ព្រោះតែចិត្តខឹងមួយពេលទើបបណ្ដាលឲ្យមានជម្លោះបែបនេះ។

"មែនខ្ញុំផ្ដេសផ្ដាស តែក៏ប្រហែលជានៅស្ទើរដូចជានាងនេះនិងយាយកញ្ចាស់នោះទេ ផ្លាប់ "សំឡេងទះពីបាតដៃក្រាស់ទៅលើផ្ទៃមុខសរលោងរបស់អ្នកជាប្រពន្ធមួយទំហឹងដែលធ្វើឲ្យបែរទៅម្ខាងយ៉ាងដំណំ

"កុំមកនិយាយអត់ជីវធម៌និងប្រមាថម៉ាក់បងណា" ជុងគុកពេលនេះនាយពិតជាខឹងខ្លាំងណាស់ បានជាជ្រុលដៃវ៉ៃអ្នកជាប្រពន្ធបែបនេះ ពេលនេះនាងអារ៉ាកំពុងតែឈរខ្ទប់មាត់សើច ចំអកទៅកាន់នាយតូច ដែលធ្វើឲ្យអ្នកដួលអម្បាញ់មិញនោះសម្លឹងមើលនាយនិងនាងឆ្លាស់គ្នា ដោយមិនស្រក់ទឹកភ្នែកសូម្បីតែមួយដំណប់ ទើបសម្រួលអារម្មណ៍ក្រោកឈររួចតបទៅអ្នកជាប្ដី

"មួយកំផ្លៀងនេះ ខ្ញុំនឹងចាំទុក"នាយតូចសើចទាំងហួសចិត្តមិននឹកស្មានថាប្ដីដ៏ល្អរបស់គេអាចលើកដៃវាយប្រពន្ធពោះធំទៅកើត គេគិតក្នុងចិត្តហើយក៏ដើរចេញទៅក្រៅដោយមិនចង់ស្ដាប់សម្ដីអីទៀតឡើយ។

"ថេហ៍ ឆាប់មកនិយាយជាមួយបងឱ្យដឹងរឿងសិន "ពេលនេះនាយរកទៅឃាត់ប្រពន្ធដែលដើរចេញទៅមុនតែក៏ត្រូវដៃមនុស្សស្រី ចាប់ដៃនាយជាប់

"បងជុន ម៉ាក់អ៊ំដឹងខ្លួនហើយ "ពេលដែលគេរកក្រវាសដៃនាងចេញនិងរត់ទៅតាមប្រពន្ធទៅហើយ ក៏ស្រាប់តែអ្នកស្រីចនបានដឹងខ្លួនទើបគេត្រូវតែនៅមើលម៉ាក់របស់គេពុំអាចទៅតាមប្រពន្ធបានឡើយ តែចិត្តគេនៅពេលនេះបារម្ភពីប្រពន្ធដែលដើរចេញទៅអម្បាញ់មិញនោះ

កូនជុនវាចង់សម្លាប់ម៉ាក់ អ្នកស្រីចនពេលដែលឃើញកញ្ញាអារ៉ាញាក់ភ្នែកដាក់ទើបគាត់សម្ដែងទៅតាមនាងតែម្ដង

ពេលដែលដើរចេញមកក្រៅនាយតូចថេយ៉ុងក៏ចេះតែដើរទៅមុខដោយមិនដឹងទិសដៅនៅឯណាពេលដែលដើរសុខៗក៏ស្រាប់តែមានដៃមួយដែលមានកន្សែងខ្ទប់នឹងច្រមុះរបស់គេ។បណ្ដាលឲ្យគេសន្លប់

ប្រពន្ធសម្លាញ់អូននៅទីណា ឱ្យបងសុំទោសបងគ្មានចេតនាវ៉ៃអូនទេ រាងក្រាស់ពេលដែលបានសួរសុខទុក្ខអ្នកជាម្ដាយហើយក៏ប្រញាប់ជិះឡានលឿនដូចឆោះ។ដើម្បីមកខាន់ដូរដែលគេនៅជាមួយរាងតូច ព្រោះគេគិតថាថេយ៉ុងមិនសូវស្គាល់កន្លែងណាទេមានតែទីនេះទើបគេសម្រេចចិត្តមកផ្ទះដើម្បីលួងប្រពន្ធ

"ថេហ៍អូននៅក្នុងបន្ទប់ទឹកមែនទេ"ពេលដែលមើលនៅចង្ក្រានបាយនិងបន្ទប់គេងមិនឃើញទើបគេគិតថាថេយ៉ុងប្រាកដជានៅបន្ទប់ទឹកតែពេលដែលមកដល់បន្ទប់ទឹកក៏មិនឃើញអ្នកជាប្រពន្ធដូចបំណងរបស់ខ្លួនឡើយ

"ថេតើពេលនេះអូនទៅណា"នាយនិយាយតិចៗទាំងទឹកភ្នែកស្រក់ចុះព្រោះតែបាត់ប្រពន្ធ នាយគិតថាប្រពន្ធរបស់ខ្លួនប្រាកដជារត់ចោលនាយទៀតហើយ តែគេមិនដឹងទេថារាងតូចត្រូវគេចាប់

បន្ទប់ធំដែលមានគ្រឿងរចនាសម្ព័ន្ធស្រស់ស្អាតថ្លៃថ្នូរបែបអភិជនជាន់ខ្ពស់នៅលើគ្រែដ៏ធំដែលមានតម្លៃថ្លៃ បានបង្ហាញឲ្យឃើញថាមានរឿងកាយក្មេងតូចពោះធំកំពុងតែគេង យ៉ាងស្កាត់ស្គាល់
ត្របកភ្នែកតូចៗដែលបិទរាប់ម៉ោងក៏បានបើកឡើង

"ទិញនេះជាកន្លែងណា"ថេយ៉ុងនិយាយទាំងសម្លឹងមើលបរិយាកាសបន្ទប់ សំឡេងបើកទ្វារដោយស្នាដៃរាងចំណាស់បានបើកចូលមក

"សួស្តីក្មេងតូចជួបគ្នាម្ដងទៀតហេីយណា"លោកលី ដែលដើរចូលមកនិយាយឌឺដងផ្លែផ្កាឲ្យទៅក្មេងតូចដែលកំពុងតែអង្គុយលើពូកសម្លឹងមកខ្លួនដូចជាភ្ញាក់ផ្អើលខ្លាំងណាស់អញ្ចឹង

"ប៉ា"

You've reached the end of published parts.

⏰ Last updated: Dec 08, 2022 ⏰

Add this story to your Library to get notified about new parts!

  រឿង ផ្ដើមស្នេហ៍មួយរាត្រី❤Where stories live. Discover now