ភាគទី 5🌹ផ្ដើមស្នេហ៍មួយរាត្រី🌹
⭐ហេតុអី្វឯងស្រាច់ខោ⭐
រាត្រីនៅកូរ៉េថ្ងៃនេះពិតជាស្រស់ស្អាតមិនប្រែប្រួល បើមើលពីទីខ្ពស់វាប្រៀបដូចជាទីក្រុងដ៏អស្ចារ្យមួយអញ្ចឹង
មានភ្លើងអាគារតូចធំជាច្រើនបានបំភ្លឺពេញទីក្រុងនិងល្អពិចិត្របើក្រឡេកទៅមើលបន្ទប់ខុនដូធំប្រណីតមួយយើងក៏បានឃើញមនុស្សពីរនាក់កំពុងតែប្រកែកគ្នា
ពាក់ខោអាវរបស់ខ្ញុំសិនទៅព្រឹកស្អែកនឹងមានគេយកសម្លៀកបំពាក់របស់ឯងមកឲ្យឯងហើយ រាងក្រាស់និយាយទាំងហុចសម្លៀកបំពាក់ឱ្យទៅអ្នកចេញពីបន្ទប់ទឹកដែលមានកន្សែងរុំចង្កេះមួយនឹងខ្លួនមួយ
ធំយ៉ាងនេះតើលោកឲ្យខ្ញុំពាក់យ៉ាងម៉េច ថេយ៉ុងនិយាយទាំងមុខស្អុយសម្លៀកបំពាក់របស់គេធំណាស់ចង់ឲ្យខ្លួនពាក់យ៉ាងម៉េច គេបង្ខំខ្លួនឱ្យមកនៅទីនេះទាំងមិនទាន់រៀបចំខោអាវ
ណែលោកម្ចាស់អើយ ពេលនេះឯងមិនមែនមាឌតូចឯណា ជុនគុក និយាយចង់សំដៅថាគេកំពុងមានផ្ទៃពោះវាមិនរលំពេកទេ តែស្តាប់ទៅមិនចូលត្រចៀកអ្នកម្ខាងទៀត ព្រោះគិតថាគេថាឲ្យខ្លួនអាក្រក់
នេះថាខ្ញុំធាត់មែនទេ ដែលខ្ញុំធាត់នេះ នោះកំពុងពពោះ ថេយ៉ង និយាយទាំងក្ដៅក្រហាយយ៉ាងខ្លាំងព្រោះស្មានតែរាងក្រាស់ថាឲ្យខ្លួន
ខ្ញុំមិនមែនមានន័យថា ឯងធាត់នោះទេ < ជុនគុក
មិនបាច់មកនិយាយពិរោះនោះទេ ពេលមនុស្សយើងមានផ្ទៃពោះរាងកាយក៏ប្រែប្រួល ចំពោះមនុស្សប្រុសក៏គិតថាយើងធាត់ដូចជ្រូក អាក្រក់ ដោយមិនដឹងទេថាយើងធាត់ព្រោះអ្នកណា <ថេយ៉ុង និយាយទាំងអារម្មណ៍មួម៉ៅហ្នឹងអាក់អន់ចិត្តព្រមគ្នា
ណែ ឈប់សិនកាន់តែវែងឆ្ងាយហើយ ខ្ញុំមិនបានគិតរឿងហ្នឹងទេ ឯងធាត់ឬស្អាតមិនសំខាន់តែល្អទៅវិញទេ
ឲ្យមានសាច់មានឈាមខ្លះ ការមុនឯងស្គមសឹងអី ជុនគុក
ធ្វើឯងមកនិយាយសរសើរពេលនេះវាហួសពេលហើយ<ថេយ៉ុង និយាយទាំងបញ្ចេញអាការៈង ដែលធ្វើឱ្យរាងក្រាស់យើងខ្នាញ់ ចង់តែចាប់ថើបឲ្យណាណីតាមតែចិត្តខ្នាញ់ ប៉ុន្តែដឹងច្បាស់ថាធ្វើបែបនោះប្រាកដជាអង្រែហោះបែកក្បាល
YOU ARE READING
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
