ភាគក 7 ផ្ដើមស្នេហ៍មួយរាត្រី
💔គូដណ្ដឹង💔
ជុនគុកពេលដែលជិះឡានដើរលេងអស់ចិត្តហើយជុនគុកមិនបាននាំថេយ៉ុងត្រឡប់មកផ្ទះវិញទេតែនាំមកហាងនំល្បីឈ្មោះមួយកន្លែង
នាំខ្ញុំមកទីនេះធ្វើអ្វី ថេយ៉ុង
ខ្ញុំដឹងថាឯងចូលចិត្តញ៉ាំខេតស្តុបបឺរី ទើបនាំឯងមកភ្លក់ហាងនេះមើល
ឯងគួរតែចូលចិត្ត គេនិយាយហើយក៏ដឹកដៃរាងតូចយើងចូលទៅខាងក្នុង
បងជុនគុក មិនទាន់នឹងបានអង្គុយផងក៏មានមនុស្សស្រីស្រស់ស្អាតស្លៀកពាក់ស៊ិចស៊ីបែបថ្លៃថ្នូមករាក់ទាក់
រាងក្រាស់ខណៈនោះភ្នែកក៏ងាកមើលពោះដែលប៉ោងតិចរបស់ថេយ៉ុងចំណែកអ្នកដែលគេសម្លឹងមើលមានអារម្មណ៍តាមតាំងតិចតួចធ្វើខ្លួនមិនត្រូវហើយក៏មិនដឹងទេថាមនុស្សស្រីម្នាក់នេះជាអ្នកប៉ុន្តែតាមរយៈការហៅ
រាងក្រាសអម្បាញ់មិញនេះប្រហែលស្និតស្នាគ្នា
យ៉ាងម៉េចដែរមកពីដើរលេងវិញសប្បាយទេ រាងក្រាមមិនត្រឹមតែនិយាយថែមទាំងលើកដៃទៅអង្អែលក្បាលនាងទៀតផង
បើមានបងទៅជាមួយអូនរឹតតែសប្បាយ នាងនិយាយទាំងកាយវិការអន់ចិត្ត និយាយហើយភ្នែកក៏បែរទៅសម្លឹងរាងតូច
បងតើបងនាំក្មេងពីណាមក នាងក៏សួរទៅក៏សួរទៅរាងក្រាស់ព្រោះនាងឆ្ងល់មកយូរហើយតាំងពីពួកគេដើរចូលមកម៉្លេះទឹកមុខរាងក្រាស់ក៏ប្រែប្រួលក្លាយជាមាំមួនពេញ
ពេលដែលឮនាងក្រមុំសួរបែប នាយក៏កាន់ដៃរាងតូច
ហើយនិយាយទៅកាន់នាង
គេជាប្រពន្ធរបស់បង ជុនគុកនិយាយដោយមិនស្ទាក់ស្ទើរ
ប្រ ពន្ធ មែនទេ ចុះអូនជាគូដណ្ដឹងរបស់បងនោះ មែនហើយនាងក្រមុំនេះឯងដែលជាគូដណ្ដឹងរបស់ជុនគុក ហើយរាងក្រាស់ស្រលាញ់នាងដូចជាប្អូនស្រីបង្កើតតែនាងវិញស្រឡាញ់រាងក្រាស់លើពីនោះ ហើយនាងឈ្មោះថាអារ៉ា ដែលជាកូនមិត្តភក្កិរបស់ម៉ាក់រាងក្រាស់នេះឯង
អូនក៏ដឹងថាបងទុកអូនត្រឹមជាប្អូនស្រី រាងក្រាស់ព្យាយាមនិយាយពន្យល់នាងឲ្យយល់ពីចិត្តគេ
តែអូនគិតលើបងលើសនោះ អារ៉ា ស្រែកទៅរាងក្រាស់ខ្លាំងខ្លាំង ចំណែកឯថេយ៉ុងវិញបានត្រឹមតែឈរមើល
ហើយគេក៏មានអារម្មណ៍ថាខុសខ្លាំងណាស់ គេគិតថាព្រោះគេទើបធ្វើឱ្យរាងក្រាស់ឈ្លោះជាមួយគួដណ្ដឹងរបស់ខ្លួនបន្ទាប់មកគេក៏ប្រើដៃម្ខាងទៅបេះដៃរាងក្រាស់ចេញហើយក៏ប្រឹងទប់ទឹកភ្នែកដើរចេញ
ថេយ៉ុងតេីឯងចង់ទៅណា រាងក្រាស់ពេលឃើញថេយ៉ង់
ដើរចេញដូច្នេះគេក៏ប្រុងរត់តាម តែស្រីរូបស្រស់ក៏បានឱបដៃនាយជាប់
តើបងចង់ទៅតាមវាមែនទេ អារ៉
ឆាប់លេងដៃបងទៅ ជុនគុក
អូនមិនលេងទេ បើអូនលែងបងនិងទៅតាមវាមិនខាន
អារ៉ានាងនិយាយទាំងឱបរាងក្រាស់កាន់តែណែន
បងថាឲ្យលេងណា ពេលនេះរាងក្រាស់របស់យើងអស់ការអត់ធ្មត់ហើយក៏បានបេះដៃនាងចេញហើយក៏ស្រែកដាក់នាងខ្លាំងៗ
បងស្រែកដាក់អូន ហិ ហិ ពេលនេះនាងលេងស្នៀតពិសេសហេីយក គឺការដែលបញ្ចេញទឹកភ្នែកក្លែងក្លាយរបស់នាងមកនាងដឹងច្បាស់ណាស់ថារាងក្រាស់ចាញ់ទឹកភ្នែកពេលដែលនាងធ្វើបែបនេះក៏បានផលមែន
បងគឺ បងសុំទោស ជុនគុក ក៏ចូលទៅអោបលួងលោមនាងដោយសំឡេងស្រទន់ នាងក៏ញញឹមចុងមាត់បែបពិសពុលអ្នកណាក៏ដោយឱ្យតែចង់បានរបស់នាងលទ្ធផលចុងក្រោយមិនល្អជាដាច់ខាត
BINABASA MO ANG
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
