ភាគ 3🌹ផ្ដើមស្នេហ៍មួយរាត្រី🌹
❤មានកូន❤ ជួយ like និង comment ផងអ្នកទាំងអស់គ្នា😊😊
រយៈពេលមួយសប្តាហ៍ពេញដែលថេយ៉ុងរស់នៅក្នុងភាពភ័យខ្លាចហើយមិនត្រឹមតែប៉ុណ្ណឹងទេនៅមានមនុស្សប្រុសមាឌធំ2 3 នាក់មកក្រវែលនៅមុខខុនដូទៀតទើប ពេលចេញមកក្រៅដោយទ្វារក្រោយជារៀងរាល់ថ្ងៃ ពេលនេះថេយ៉ុងគិតថាមិនអាចនៅទីនេះបន្តទៀតទេ ព្រោះនាយដេកមិនលក់ការងារក៏ពេញដៃនៅមានបុរសមាឌធំៗទាំងនោះទៀត ដែលធ្វើឱ្យរាងកាយតូចស្ដើងទ្រុឌទ្រមជាខ្លាំង មុនចេញពីបន្ទប់ថេយ៉ុងក្អួតច្រើនដង ហើយពេលកំពុងមើលឆ្វេងស្តាំដើម្បីរកឡានជិះទៅធ្វើការបែជាត្រូវបុរសមាឌធំ 2មកបាំងផ្លូវ
ពីរអ្នកនេះជាកូនចៅម្ចាស់បំណុលរបស់ម្ដាយចុងនាយ
ដែលចង់បានខ្លួនរបស់រាងតូចយើង
《ទៅតាមខ្ញុំតាមសម្រួលល្អជាង កុំលេងបិទពួនយូរពេក
ច្រើនឆ្នាំកន្លងមកឯងមិនហត់ទេអី នាយនៅមានបំណុលដែលត្រូវសងចៅហ្វាយយើង》បុរសមាឌធំម្នាក់ក៏បានចេញមកនិយាយ ថេយ៉ុងលេបទឹកមាត់ឱ្យសើមកំពុងក៏បន្តិចឈានជើងថតក្រោយព្រោះត្រូវដាក់សម្ពាធបែបនេះហើយប្រើកាបូបស្ពាយនៅក្នុងដៃគុកដាក់វាបន្ទាប់មកក៏បែរក្រោយរត់គេច ផ្លូវដែលដឹងច្បាស់នៅតំបន់នេះ ថេយ៉ុងរត់ពួនពីពួកវានៅច្រកតូចចង្អៀតតែម្នាក់ឯងបន្ទាប់មកក៏គិតរឿងរ៉ាវអាឌិតកាលតែធ្វើឱ្យពួកវាតាមចាប់គេដូច្នេះ
ស្រមៃ
ថេយ៉ុងគឺជាក្មេងកំព្រាដែលឪពុកចិញ្ចឹមយកមករស់នៅជាមួយពេលដែលឪពុកម្ដាយរបស់គេស្លាប់ទៅ កាលពីនាយតូចយើងអាយុ17ឆ្នាំម៉្លេះ ដំបូងគ្រួសារមួយនេះមានសុភមង្គលណាស់ តើមួយឆ្នាំកន្លងមកឪពុកចិញ្ចឹមរបស់នាយតូចក៏ធ្លាក់ខ្លួនឈឺថេយ៉ុងបានធ្វើការបណ្ដើររៀនបណ្ដើរ ចំណែកម្ដាយចុងញៀននឹងល្បែង ស្ថានការណ៍នៅក្នុងផ្ទះធ្លាក់បណ្ដាលទាល់តែនាយតូចរៀនចប់មិនទាន់បានប៉ុន្មានផង ក៏ត្រូវម្ដាយចិញ្ចឹមលក់ខ្លួនទៅឱ្យលោកLeeដែលជាបងធំក្នុងតំបន់ និងម្ចាស់កាស៊ីណូព្រោះជំពាក់បំណុលល្បែងច្រើនពេកគាត់គ្មានលុយសងបូករួមទាំងលោកលី ចង់បាននាយថេយ៉ងទៅបើប្រើតណ្ហា ទើបថេយ៉ុងគ្មានជម្រើសក៏រត់ចេញពីផ្ទះ នៅអាយុ 19 ឆ្នាំថេយ៉ុងក៏ត្រូវគេចាប់ហើយយកទៅកាស៊ីណូរបស់លោកលី ទើបនៅថ្ងៃដែរគេអស់ខ្លួនឡើងគ្រែថេយ៉ុងយកថូផ្កាវ៉ៃក្បាលគេមួយទំហឹង
កំលោះតូចក៏មានឱកាសរត់គេចខ្លួន ព្រោះតែអ្នកយាម យល់ថាចៅហ្វាយរបស់គេប្រហែលជាចាប់ការនាយកំលោះតូចយើងរួចហើយទើបព្រមដោះលេងនាយ ច្រើនឆ្នាំទៅហើយពួកគេនៅតែមិនព្រមបញ្ឈប់ ថេយ៉ុងយំមួយស្របក់ក៏ឡើងតាក់ស៊ីជិះទៅធ្វើការ
YOU ARE READING
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
