ភាគ 2🌹ផ្ដើមស្នេហ៍មួយរាត្រី🌹
❤ព្រងើយ❤
ព្រឹកថ្ងៃថ្មីថេយ៉ុងប្រញាប់ទៅក្រុមហ៊ុនដែលគេធ្វើការព្រោះជិតហួសម៉ោងទៅហើយ ហើយពេលតែងខ្លួនរួចរាល់
ដោយឯកសណ្ឋានក្រុមហ៊ុនពាក់អាវវែងខាងក្រៅពណ៌ខ្មៅពេលដែលដើរចូលទៅក្នុងក្រុមហ៊ុនដែលខ្លួនធ្វើការ ពេលណាក៏បានសម្រាប់ជើងហើយកំលោះតូចរបស់យើងឃើញតាមកញ្ចក់ថាអ្នកដែលខ្លួនចង់ជួបល្មម
《ម្សិលមិញឯងធ្វើអីខ្ញុំ》ថេយ៉ុងចោទសួរទៅនារីស្រស់ស្អាតដែលដើរធ្វើជាហួសគេនោះ
《ធ្វើអី》យូរ៉ានិយាយទាំងមិនមើលមុខគេ នាងដើរទៅបើកឯកសារធ្វើព្រងើយ
《នាងដាក់ថ្នាំឲ្យខ្ញុំមែនទេ នាងដាក់អ្វីក្នុងស្រាឱ្យខ្ញុំផឹកការពីរយប់មិញ》ថេយ៉ុង សួសំណួរត្រង់ត្រង់ធ្វើឱ្យយូរ៉ាឆ្លើយ មិនចេញ
《និយាយអីខ្ញុំមិនដឹងរឿងអីទេ ឯងត្រូវដាក់ថ្នាំឬ》យូរ៉ាធ្វើជាលើកដៃខ្ទប់មាត់ភ្ញាក់ផ្អើល ទាំងដែលធាតុពិតនាងសប្បាយអរចង់ស្លាប់
《កុំធ្វើពុធយប់នោះខ្ញុំផឹកតែមួយកែវប៉ុណ្ណោះ គឺជាកែវរបស់នាងយកមកឲ្យខ្ញុំ》ថេយ៉ុង នាយកំលោះតូចយើងសម្លឹងមើលមុខស្រីក្រមុំទាំងកែវភ្នែកកាច
《ឯងចោលខ្ញុំ ឯងអាចស្រវឹងក៏ថាបានស្រាវាខ្លាំងណាស់អ្នកណាទៅ ហ៊ានដាក់ថ្នាំនោះ មានសាក្សីទេ យកសាក្សីមកថាឯងត្រូវថ្នាំ គឺអ្នកដែលនៅជាមួយឯងយប់នោះ》ចង់ប្រយោគនេះយូរ៉ាសើចញញឹមនៅកែបបូរមាត់និងញាក់ចិញ្ចើមដាក់ថេយ៉ុងយ៉ាងពិសពុល ដែលគិតថាខ្លួនជាអ្នកមានប្រៀបជាង
《ខ្ញុំមិនធ្លាប់មានគំនិតចោលនាងទេ បន្ទាប់ពីខ្ញុំមានអាការៈនាងឲ្យខ្ញុំទៅសន្ទុក156 តែសំណាងល្អដែលខ្ញុំមិនឡើងទៅ》ថេយ៉ុងនិយាយមួយៗច្បាស់ដូចជាការបញ្ជក់ទៅយូរ៉ាវិញ
《បើអញ្ចឹងឯងទៅណា》យូរ៉ាបញ្ចេញទឹកមុខខឹងយ៉ាងខ្លាំងព្រោះតែកំរោងការរបស់នាងមិនបានជោគជ័យ
《ខ្ញុំទៅណាជារឿងខ្ញុំ តែអ្វីដែលខ្ញុំដឹងមនុស្សប្រុសនៅក្នុងបន្ទប់156នាងចង់បញ្ជូនខ្ញុំទៅឈ្មោះដេវីតគេបានប្រាប់ខ្ញុំអស់ហើយថានាងបានសមគំនិតជាមួយគេធ្វើរឿងនេះដើម្បីអ្វីទៅយូរ៉ា》ថេយ៉ុងខាំមាត់ដោយការឈឺចិត្ត ពេលដែលឃើញកាយវិការផ្អាវរបស់មិត្តរួមការងារ
YOU ARE READING
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
