ភាគ8💔ផ្ដើមស្នេហ៍មួយរាត្រី 💔សូមេត្តា💔

221 12 0
                                        

ភាគ8💔ផ្ដើមស្នេហ៍មួយរាត្រី 💔សូមេត្តា💔

(តើបងអាចញ៉ាំបាយជាមួយអូនមួយពេលបានទេ)អារ៉ា
បន្ទាប់ពីព្រលែងពីការឱបហើយនាងតូចក៏បានស្នើសុំឱ្យ
ជុនគុកទៅញ៉ាំអាហារជាមួយខ្លួន
(បងគិតថាចាំលើកក្រោយទៅ)ជុនគុក ប្រឹងប្រកែកព្រោះចិត្តគេពេលនេះនឹកបារម្ភពីថេយ៉ុងជាខ្លាំង
(ណា ណា បងជុនគុក ទៅញ៉ាំបាយជាមួយអូនម្ដងទៅណា)អារ៉ា នាងនិយាយទាំងរលីងរលោងទឹកភ្នែក
ដៃរបស់នាងក៏ទៅអង្រួនដៃរាងក្រាស់តិចៗដើម្បីទាមទារចម្លើយ
(អញ្ចឹងឆាប់ទៅ)ជុនគុក រាងក្រោស់ខ្ចិលប្រកែកច្រើន
ក៏យល់ព្រមនឹងនាង និងនាំនាងទៅកន្លែងញ៉ាំអីឱ្យឆាប់ៗគេហ្នឹងអាងទៅរកថេយ៉ុងនិងកូនរបស់គេ ក្រឡេកមកមើលអ្នកដែលរត់ចេញអម្បាញ់មិញនេះ
កំពុងតែដើរលើដងផ្លូវយ៉ាកំសត់តែម្នាក់ឯង ខ្យល់បាក់ត្រជាក់ស្រែបបានប៉ះលើដងខ្លួនតូច ធ្វើអោយថេយ៉ុងរងាញ័រខ្លួនដៃទាំងពីរឱបពោះ ដើរតាមដងផ្លូវគួរឲ្យសង្វេគជាពន់ពេក ដោយដើរមិនប្រយ័ត្នក៏ត្រូវជំពប់ជើងដួលធ្វើអោយកែងដៃនិងជង្គង់ហូរឈាមមកមិនឈប់បូករួមជាមួយនិងខ្យល់ត្រជាក់ប៉ះចំរបួសទៀតនោះធ្វើឱ្យរាងកាយតូចមួយនេះទ្រុឌទ្រមជាខ្លាំង ថេយ៉ុងក៏ប្រឹងងើបដើរ ទៅមុខតែចៃដន្យអីក៏ដើរទៅបុកក្មេងស្ទាវមួយក្រុម

(ឯងដើរគ្មានភ្នែកមើលទេហ្អា)បុរសម្នាក់ក្នុងចំណោមមួយក្រុមនោះ បានដើរមករុញរាងតូចទៅដាច់ផ្ងារទៅក្រោយ

(ខ្ញុំសុំទោសលោក ហិ ហិ) ថេយ៉ុងនិយាយទាំងយំចេញមកព្រោះវាឈឺខ្លាំងណាស់

(ឯងដើរបុកយើងហើយ ឯងចង់សុំទោសមែនទេ)គ្នាវាម្នាក់ទៀតក៏ដើរទៅបោចសក់ឱ្យងើបឈរ

(ខ្ញុំសុំទោស ខ្ញុំសុំទោស កុំធ្វើបាបខ្ញុំអី)ថេយ៉ុងនិយាយទាំងលើកដៃសំពះសុំក្ដីមេត្តា ពីពួកវា

(ឯងគិតថាយើងជាស្អី បានជាដើមបុកយើងហើយឯងសុំទោស)បុរសនោះនិយាយទាំងចង់បង្ករឿង នឹងធ្វើបាបរាងតូចយើង

(កុំធ្វើបាបខ្ញុំអីខ្ញុំសុំអង្វរ សូមពួកលោកមេត្តាផងចុះ)ថេយ៉ុង និយាយទាំងខ្លួនញ័រដូចកូនសត្វ

(ពួកឯងប្រដាល់វាទៅ)បុរសនោះ មិនមានចិត្តមេត្តារាងតូចសូម្បីបន្តិចក៏បញ្ជាឲ្យគ្នា 2 3 នាក់ របស់វាទៅវ៉ៃរាងតូច

(អូយ ខ្ញុំឈឺ ខ្ញុំឈឺណាសូមមេត្តា អូយ)ថេយ៉ុងស្រែកយ៉ាងវេទនាព្រោះតែពួកវានាំគ្នាវាយដំរាងកាយតូចរាងតូចដេកឱបពោះការពារទារកនៅក្នុងផ្ទៃ ទាំងដែរពួកនោះវាយផងទាត់មិនសំចៃជើង ទាំងនាំគ្នាសើចសប្បាយ ពួកគេវ៉ៃថេយ៉ុងប្រៀបដូចជាវ៉ៃសត្វធាតុពេលដែលពួកវាវាយដំថេយ៉ុងឆ្អិនហើយក៏នាំគ្នាដើរទៅបាត់
ទុកឱ្យរាងកាយដែលដេកបែកមាត់បែកក្បាលហូរឈាម
ដេកឱបពោះយ៉ាងកំសត់តែម្នាក់ឯងព្រោះនេះគឺជាផ្លូវ
ដែលស្ងាត់ព្រោះរាងយប់ហើយបានគ្មានមនុស្សដើរកាត់

ក្រឡេកមកមើលភោជនីយដ្ឋានលំដាប់ផ្កាយកំពុងតែឃើញមនុស្សពីរនាក់អង្គុយញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់

(ជុនគុកហា អូនសុំទៅបន្ទប់ទឹកនិយាយទូរសព្ទមួយភ្លែតណា)អារ៉ា ងើបឈរប្រាប់រាងក្រាស់

(បាទ)ជុនគុក ឆ្លើយតែមួយម៉ាត់ព្រោះពេលនេះកំពុងតែនឹកបារម្មណ៍ពីថេយ៉ុងថាពេលនេះគេយ៉ាងម៉េចទៅហើយ នាយមិនគួរយល់ត្រូវមកជាមួយអារ៉ាសោះនាយរឹតតែគិតរឹតតែឈឺក្បាលអារម្មណ៍នាយនៅពេលនេះបារម្ភពីរាងតូចថេយ៉ងខ្លាំងណាស់តើពេលនេះប្រពន្ធកូននាយទៅដល់ណាមិនឲ្យខាតពេលច្រើនរាងក្រាស់ក៏យកសាឡានរួចដើរចេញពីហាងដើម្បីទៅតាមថេយ៉ុង
ក្រឡេកមើលនៅក្នុងបន្ទប់ទឹកនេះវិញក៏ឃើញអារ៉និយាយទូរសព្ទសើចយ៉ាងសប្បាយ

(ពួកឯងធ្វើការល្អណាស់)អារ៉

(បាទអ្នកនាងតែកុំភ្លេច ប្រាក់)បុរស

(ដឹងហើយចាំយើងផ្ញើទៅឱ្យ)អារ៉

(អ្នកណាចង់យករបស់យើងត្រូវតែជួបបែបនេះអាក្មេងពីម្សិលមិញ)នាងនិយាយទាំងសើចបែបរោគចិត្តចេញមក

  រឿង ផ្ដើមស្នេហ៍មួយរាត្រី❤Where stories live. Discover now