ផ្ដើមស្នេហ៍មួយរាត្រី💔ភាគ 11💔បើសិនកូនក្នុងពោះឯងនេះលេងនៅ💔
ព្រឹកថ្ងៃ ថ្មីព្រះអាទិត្យបានរះជះពន្លឺពាសពេញលោកា
ពន្លឺព្រះអាទិត្យបានចាងចូលតាមបង្អួចបង្ហាញឲ្យឃើញរាងកាយបុរសពីរនាក់គេងអោបគ្នា ភ្នែកមូលក្រឡង់ស្អាតបើកសន្សឹមៗដើម្បីឲ្យសាំនឹងពន្លឺព្រះអាទិត្យ
ផ្ទៃមុខសតូចច្រឡឹងបានងើបពីផែនទ្រូងដល់កក់ក្ដៅរបស់រាងក្រាស់ ព្រោះតែការរំខានទើបធ្វើឲ្យរាងក្រាស់
បើកភ្នែកមកតាមដែរ
" អរុណសួស្តីអូនសម្លាញ់ "ជុងគុក ងើបមកអោបចង្កេះ
អង្ក្រង់ជាប់ហ្នឹងនិយាយភាសាស្នេហាអូនបងធ្វើអោយមុខតូចជាំតិចៗនោះអៀនយ៉ាងខ្លាំង
"អ...អូន.បងស្អី របស់លោក"ថេយ៉ុងនិយាយទាំងបែរមុខទៅម្ខាងព្រោះមិនអាចប្រឈមមុខជាមួយក្រសែភ្នែកមាន់ព្រៃនោះបានទេ
"យ៉ាងម៉េច បានអូនគេចមុខបងអៀនមែនទេ "ជុងគុក
និយាយទាំងអោនមុខទៅចិត្តមុខតូចសន្សឹមៗ
"ខ្ញុំមិនបានអៀនទេលោកឆាប់ដកដៃចេញពីចង្កេះខ្ញុំទៅ"ថេយ៉ុងនិយាយទាំងខិតខ្លួនចេញពីគេបន្តិច
"ក្នុងពោះអូនមានកូនបង បងអោបកូនបងក៏ត្រូវអោបអូនអញ្ចឹងហើយ" រាងក្រាស់និយាយទាំងអោបនិងអង្អែលពោះគេថ្នមៗ
"លោកយកលេសនេះមកប្រើទៀតហើយណា"ថេយ៉ុងនិយាយទាំងសម្លក់សម្លឹងរាងក្រាស់ ហេតុអី្វពេលដែលអោបគេម្ដងៗចូលចិត្តយកលេសនេះមក
"បងនិយាយជាការពិតណាហេតុអ្វីក៏អូនថាលេស"រាងក្រាស់ឃើញក្មេងតូចអៀនបែបនេះគេលលេងបន្តិចទៀត
"បានហើយលោកខ្ញុំឃ្លានហើយ"ថេយ៉ុងនិយាយទាំងមុខស្អុយព្រោះពេលនេះក្រពះគេដូចជាឃ្លានហើយ
"អូនសម្រាកសិនទៅចាំបងទៅទិញអាហារយកមកឱ្យ"
គេនិយាយហើយក៏ងើបពីលើគ្រែដើរទៅយកអាវធំនៅ
ជញ្ជាំងរួចបើកទ្វារហើយចេញទៅទិញអាហារឲ្យរាងតូចបាត់ រាងក្រាស់ចេញទៅមិនទាន់បានប៉ុន្មានផងសំឡេងទ្វារក៏បានបើកម្ដងទៀត ដែលបង្ហាញឱ្យឃើញរាងកាយនារីស្រស់ស្អាតស្លៀកពាក់ថ្លៃថ្នូរ
"អាក្មេងជាន់ទាប ឯងមិនទាន់ងាប់ទេអី"អារ៉ា ទាំងដើរទៅជិតគ្រែអ្នកជំងឺនិងវាចាទាំងញញឹមចុងមាត់
"ហេតុអ្វីក៏អ្នកនាងនិយាយបែបនេះ"ថេយ៉ុងខំប្រឹងនិយាយតបតទៅនាងវិញទាំងក្នុងចិត្តគេភ័យខ្លាច
នឹងកែវភ្នែកចង់ស៊ីសាច់ហុតឈាមរបស់នាង
"ឯងចង់ឱ្យយើងនិយាយបែបណាជាមួយមនុស្ស ដែលដណ្ដើមប្ដីគេដូចជាឯងនេះ"នាងនិយាយទាំងមុខក្រហមព្រោះតែខឹងច្រណែនឈ្នានីសឬស្យា តើអាក្មេងចង្រៃម្នាក់នេះមានអីអស្ចារ្យទៅ បានជាគូដណ្ដឹងរបស់គេឈ្លក់វង្វេងនឹងនេះ
"អ្នកនាងខ្ញុំ ខ្ញុំពិតជាគ្មានចេតនាទេ"ពេលនេះថេយ៉ុងគ្មានអីនិយាយទេអារម្មណ៍អាម៉ាសនិងអារម្មណ៍ដឹងកំហុសកំពុងតែជ្រាបចូលពេញខ្លួនរបស់គេ
"ឯងដឹងថាឯងធ្លាក់ក្នុងសភាពបែបនេះ ព្រោះតែភាពចង់បានប្ដីគេរបស់ឯងប្រហែលជាឯងឆ្លងឈាមតាមម៉ែរបស់ឯងទេមើលទៅបានជាដើរយកប្ដីគេបែបនេះ"នាងនិយាយទាំងបាញ់ក្រសែភ្នែកពេលជ្រាយនិងពេលមាត់
ដូចថេយ៉ុងជាសំរាមស្អុយរលួយមួយដុំយ៉ាងអញ្ចឹង
"អ្នកនាងនិយាយបែបនេះមានន័យថាយ៉ាងម៉េច ហិ ហិ
"គេនិយាយទាំងអួលណែនក្នុងទ្រូង
"ឯងស្មានមិនខុសទេឯងធ្លាក់ក្នុងសភាពបែបនេះព្រោះតែយើងបញ្ជាគេឲ្យធ្វើ "នាងនិយាយទាំងដើរទៅជិតគ្រែកាន់តែកៀកទៅកៀកទៅ
"កុំចូលមកជិតខ្ញុំអីខ្ញុំខ្លាចហើយ ហិ ..ហិ..ខ្លាចហើយ"
ថេយ៉ុងពេលនេះគេភ័យខ្លាំងណាស់ ព្រោះតែនាងដកសារាងអីមិនដឹងចេញពីកាបូបតម្លៃថ្លៃរបស់នាង
"បើកូនក្នុងពោះរបស់អាក្មេងចង្រៃឯង វាលែងនៅនោះ
តើបងជុងគុកនិងនៅស្រឡាញ់ថ្នាក់ថ្នមឯងដែរទេ"នាងញញឹមបែបពេញចិត្តពេលដែលឃើញរាងតូចខ្លាចនាងឡើងញ័រខ្លួនបែបនេះ
"កុំអី ហិ ..ហិ..កុំធ្វើអីកូនខ្ញុំអីសូមមេត្តាអ្នកនាង"
ESTÁS LEYENDO
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
