ភាគ 9 💔ផ្ដើមស្នេហ៍មួយរាត្រី💔
💔តើកូនយើងយ៉ាងម៉េចហើយ💔
បន្ទាប់ពីនិយាយទូរស័ព្ទហើយនាងក៏ដើរចេញទៅតុវិញ
តែពេលនាងដើរទៅដល់តុមិនឃើញស្រមោលរាងក្រាស់
នាងកើតចិត្តកុំគួនចងអាឃាតទៅលើថេយ៉ុងព្រោះនាងគិតថាដើមហេតុគឺមកពីរាងតូចទើបជុនគុកទុកនាងចោល
(យើងនឹងធ្វើឱ្យឯងបាត់ពីផែនដីនេះ)អារ៉ា និយាយឡើងទាំងកំហឹងឆេះពេញទ្រូង នាងសច្ចានឹងខ្លួនឯងថានាងត្រូវតែកំចាប់រាងតូចឲ្យបាន
ក្រលេកមកមើលជុនគុកដែលកំពុងតែជិះឡានងាគមើលឆ្វេងស្ដាំទឹកមុខស្លេកស្លាំងដែលរកថេយ៉ុងមិនឃើញ ក្នុងចិត្តគេកំពុងតែព្រួយបារម្ភពីថេយ៉ុងខ្លាំងណាស់តើពេលនេះគេនៅឯណា លុយក៏មិនមានក្នុងខ្លួន
ផ្លូវក៏មិនសូវស្គាល់ច្បាស់នៅម្ដុំនេះ ចំណែកដងផ្លូវក៏គ្មានមនុស្សដើរ តើពេលនេះប្រពន្ធកូនគេនៅឯណា នាយពិតជាស្មុគស្មាញខ្លាំងណាស់ ភ្នែកវៃឆ្លាតរបស់គេ
ក៏ក្រឡេកទៅក្រោមដើមឈើនៅកៀនផ្លូវ ខួរក្បាលរបស់គេស្រាប់តែឈប់ដំណើរការ ដៃជើងស្ពឹកអស់ ភ្នែកក្រហមឆ្អៅពេលដែលឃើញមាន មនុស្សដេកស្ដូកស្ដឹង
ដែលគេដឹងយ៉ាងច្បាស់ថាគឺជាថេយ៉ុង ហេតុអ្វីក៏ធ្លាក់ក្នុងសភាពបែបនេះ នាយមិនគិតច្រើនក៏ឈប់ឡានបើកទ្វាររត់ទៅរក ថេយ៉ុងដែលដេកដកដង្ហើមចង្រិតនេាះ
(ថេ ថេយ៉ុង តេី អូនកើតអី អ្នកណាធ្វើអីអូន ថេ)ជុងគុក
ពេលនេះគេសឹងតែឆ្កួតហើយពេលដែលឃើញម្ដាយរបស់កូនគេធ្លាក់ដល់សភាពបែបនេះតើអ្នកណាអាច
ទទួលយកបានទៅ មនុស្សឃ្លាតគ្នាមិនទាន់បានមួយម៉ោងផងក៏មានរឿងបែបនេះ នាយបីរាងស្ដើងដាក់ក្នុងឡានរួចក៏បានបេីកទៅយ៉ាងលឿនសំដៅទៅមន្ទីរពេទ្យ
ដែលដៃមួយចំហៀងបើកឡាន និងដៃមួយចំហៀងទៀតកាន់ដៃរាងតូច
(ថេអូនកុំកើតអីឲ្យសោះ អ្ហឹក ..)នាយនិយាយទាំងយំ
ព្រោះពេលនាយភ័យខ្លាំងណាស់ បើប្រពន្ធកូននាយកើតអីទៅតើអោយគេរស់បែបណាគេនិងមិនអភ័យទោសអោយខ្លួនឯងទេ បើគេមិនទុកថេយ៉ុងចោលក៏មិនមានរឿងបែបនេះដែរ បើពេលនោះគេរត់តាម ថេក៏មិនធ្លាក់ក្នុងសភាពបែបនេះដែរ ពេលនេះគេបន្ទោសខ្លួនឯងខ្លាំងណាស់
YOU ARE READING
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
