ភាគ20"អាក្មេងឈ្លើយ

195 12 0
                                        

"អាក្មេងឈ្លើយ អ្នកស្រីចនបានស្រែកឱ្យរាងតូចយ៉ាងខ្លាំង ព្រោះគាត់ខឹងណាមិនដឹងជាក្មេងនេះមានអ្នកណាប្រដៅឬអត់ទេ។បានជាឈ្លើយយ៉ាងនេះចេះកោតតែកូនប្រុសគាត់យកទៅរួចដែរចរិតអន់ៗបែបនេះ។មិនស្មើនឹងអារ៉ាអនាគតកូនប្រសារបស់គាត់ផង

"ខ្ញុំឈ្លើយវាយ៉ាងម៉េច "ថេយ៉ុង ឈរអោបដៃតបទៅអ្នកស្រីចនវិញយ៉ាងមិនខ្លាចសូម្បីតែបន្តិច បើចេញមកនិយាយអញ្ចឹងដាក់គេតើឱ្យគេសុភាពរាបសារ ជាមួយយ៉ាងម៉េចនឹងកើត បើសិនជាគេមិនកាចឆ្នាស់ទេប្រហែលជាត្រូវគេជាន់ក្បាលមិនខាន

"ឯងឆាប់ចាកចេញពីកូនប្រុសយើងទៅ ឯងចង់បានលុយមែនទេ ស្មានតែយើងមិនដឹងក្មេងសម្រែសម្រែដូចជាឯងនេះមកគ្រាន់តែតោងទាមកូនប្រុសយើងដើម្បីយកលុយប៉ុណ្ណោះ ចំណែកកូនក្នុងពោះឯងនេះមិនដឹងទៅផើមជាមួយប្រុសណាផងក៏មិនដឹង" អ្នកស្រីចននិយាយទាំងពេបមាត់ និងកែវភ្នែកសម្លឹងៗថេយ៉ុងមិនព្រិចភ្នែក ស្មានតែគាត់មិនដឹងមែនទេក្មេងសម្រែសម្រែបែបនេះ គ្រាន់តែចង់បានលុយរបស់កូនប្រុសគាត់ប៉ុណ្ណោះ

"ចាកចេញឬមិនចាកចេញវាមិនសម្រេចលើអ្នកស្រីទេ" ថេយ៉ុងក៏ដើរទៅមុខ រួចលេបខាយសម្ដីជាមួយអ្នកស្រីចន យ៉ាងមិនខ្លាចញញើតសូម្បីតែបន្តិច ចង់ឱ្យគេចាកចេញពីប្ដីគេយ៉ាងម៉េចបើពេលនេះស្រឡាញ់ស្ទើរលេបទៅហើយ

"នែអាក្មេងថោកទាប ម្ដាយរបស់គេដេញប៉ុណ្ណឹងហើយឯងនៅមុខក្រាស់ទៀតតើមែនទេ" កញ្ញាអារ៉ារបស់យើង បានចេញមកថាស្ដីឱ្យអ្នកនៅចំពោះមុខ ព្រោះនេះជាឱកាសហើយ ដែលរាងក្រាស់មិននៅនាងហ្នឹងធ្វើបាបរាងតូចឲ្យណាណីម្ដង ព្រោះនាងកុំយូរហើយកាលមុននាងនៅម្នាក់ឯងអាចនឹងមិនឈ្នះ តែគ្នាហ្នឹងបានអ្នកស្រីចនមួយទៀត គេនឹងធ្វើឱ្យរាងតូចចេញពីនាយឲ្យបាន

"នាងចង់ឱ្យយើងចេញរួចនាងយកប្ដីយើងមែនទេ "រាងតូចយើងនេះណាក៏បានដើរទៅទៅមុខបន្តិច រួចក៏បោះសម្ដីទៅឲ្យនាងក្រមុំធ្វើឲ្យនាងខឹងយ៉ាងខ្លាំង

"អាយ~អាក្មេងចង្រៃ "អារ៉ានាងនាងដើរទៅលើកដៃបម្រុងនឹងវ៉ៃរាងតូចទៅហើយ តែដៃរបស់នាងមិនរហ័ស្មើដៃកំលោះតូចយើងទេ ផាត់
មួយកំផ្លៀងពីដៃថេយ៉ុង ធ្វើឱ្យនាងអារ៉ាដួលផ្ងាកក្រោយ

  រឿង ផ្ដើមស្នេហ៍មួយរាត្រី❤Where stories live. Discover now