ភាគ14🥀ឆ្លងផុតគ្រោះថ្នាក់🌸អ្នកអានទាំងអស់គ្នាជួយ like និង comment ដើម្បីឲ្យ admin មានកម្លាំងសរសេរបន្ត🌟🌟
ពេលដែលមកដល់មន្ទីរពេទ្យភ្លាម គ្រូពេទ្យជាច្រើននាក់បានស្វះស្វែងញាប់ដៃញាប់ជើង ដើម្បីជួយសង្គ្រោះរាងតូច
《លោកគ្រូពេទ្យ លោកគ្រូពេទ្យជួយសង្គ្រោះប្រពន្ធខ្ញុំផង》នាយជួយរុញរទេះដាក់ជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់
《លោកមិនអាចចូលទៅបានទេ សូមលោកចាំនៅខាងក្រៅ》គ្រូពេទ្យ
ពេលដែលរទេះរុនចូកខាងក្នុងបាត់ រាងក្រាស់ក៏ពិតខ្នងទៅនឹងជញ្ជាំងហើយក៏យកដៃជ្រោងសក់ឡើងដើម្បីកាត់ភាពស្មុគស្មាញចេញពីក្នុងខ្លួន កន្លងទៅមួយម៉ោងហើយម៉ោងទៀត ទើបបន្ទប់គ្រូពេទ្យលោតភ្លើងខៀវបញ្ជាក់ថាភារកិច្ចរបស់គ្រូពេទ្យរួចរាល់
《លោកគ្រូពេទ្យតើប្រពន្ធនិងកូនខ្ញុំម៉េចហើយ》ពេលដែលឃើញគ្រូពេទ្យចេញមកភ្លាមរាងក្រាស់ក៏រត់ទៅសួរភ្លាម
《គឺថាប្រពន្ធលោកឆ្លងផុតគ្រោះថ្នាក់ហើយ》គ្រូពេទ្យនិយាយទៅកាន់រាងក្រាស់ យ៉ាងសប្បាយចិត្តជំនួសអ្នកជំងឺ
《ហើយចុះកូន កូនខ្ញុំវិញនោះលោកគ្រូពេទ្យ》ពេលនេះគេសប្បាយចិត្តមួយកម្រិតហើយ បន្ទាប់មកក៏សួរពីកូន
《ចំណែកកូននៅក្នុងពោះម្ដាយក៏មានសុវត្ថិភាពដែរសំណាងហើយដែលកូនក្នុងពោះរឹងមាំបើមិនដូច្នោះទេពួកខ្ញុំក៏ពិបាកជួយដែរ ឥឡូវនេះខ្ញុំបានបញ្ជួនអ្នកជំងឺទៅបន្ទប់ធម្មតាហើយលោកអាចមេីលបាន》គ្រូពេទ្យនិយាយហើយក៏ដើរចេញទៅបាត់ ចំណែករាងក្រាស់យើងមិនបង្អង់យូរក៏ទៅមើលប្រពន្ធកំសត់របស់គេ
នៅលើដងវិថីយ៉ាងធំល្វឹងល្វើយ ដែលមានអំពូលភ្លើងអមសងខាងនឹងបំភ្លឺផ្លូវឱ្យភ្លឺនាពេលរាត្រី បានបង្ហាញឲ្យឃើញឡានសេរីទំនើបមួយបើកយ៉ាងលឿន
《លោកប៉ាមិនដែលខ្វល់ពីកូននោះទេ》សំឡេងរបស់ក្មេងប្រុសម្នាក់ដែលមានរូបរាង តូចច្រឡឹងសាច់ស ដូចម្សៅនំ រីឯត្រចៀកមានចុះក្រវិល ដូចជាបងធំមួយយ៉ាងអញ្ចឹង ដែលកំពុងតែឈ្លោះគ្នាជាមួយអ្នកជាប៉ា
《ហេតុអីក៏ឯងនិយាយបែបនេះ បើយើងមិនបានបារម្ភពីឯងយើងមិនខលទៅឯងឲ្យមកផ្ទះវិញទេ》លោកលីបាននិយាយទាំងតឹងសរសៃក ដាក់ កូនប្រុសបណ្ដូលចិត្តព្រោះគាត់ខឹងនិងកូនប្រុសជើងល្អម្នាក់នេះខ្លាំងណាស់
《មិនបាច់ខ្វល់ពីខ្ញុំទេលោកប៉ាទៅខ្វល់ពីស្រីរបស់ប៉ាវិញទៅ》សំឡេងកាចឆ្នាស់ឆ្នើមចេញពីបំពង់ករបស់កំលោះតូចដែលជាកូន ឈ្មោះលីថេហូ ជាកូនរបស់លោកលីដែលកំពុងតែស្រែកដាក់អ្នកជាប៉ា
《ឯងឆាប់មកផ្ទះឲ្យលឿនកុំឲ្យយើងមួម៉ៅជាងនេះ》ពេលនេះគាត់កំពុងតែមួរម៉ៅព្រោះកូននឹងស្តាប់បង្គាប់
《ខ្ញុំមិនទៅ ខ្ញុំមិនទៅ ខ្ញុំមិនទៅទេបា៉ឮទេខ្ញុំថាមិនទៅទេ ផាំង》សំឡេងប៉ះទង្គិចឮសូរដូចរន្ទះបាញ់ព្រោះតែឡានបុកស្ពានហើយធ្លាក់ចូលទន្លេយ៉ាងជ្រៅ
《អាឡូថេហូ អាឡូហូ》ពេលនេះប្រព័ន្ធទូរសព្ទត្រូវកាត់ផ្ដាច់ ដែលធ្វើឱ្យលោកលីបារម្ភពីកូនគាត់យ៉ាងខ្លាំង
ថ្ងៃថ្មីព្រះអាទិត្យរះ បំភ្លឺព្រះធរណី ដែលធ្វើឱ្យមនុស្សសត្វទាំងឡាយចេញរកភារកិច្ចរៀងខ្លួន
ដើម្បីចិញ្ចឹមក្រពះជីវិតនិងគ្រួសារ
ក្រឡេកមកមើលខាងមន្ទីរពេទ្យវិញម្ដងរាងកាយតូចដែលដេក សន្លប់អស់ជាច្រើនម៉ោងបានកម្រើកម្រាមដៃបន្តិច បន្ទាប់មកត្របកភ្នែកស្ដើងស្អាតក៏បើកឡើងមុននឹងបង្ហើបសំឡេងនិយាយ
《ទឹក ទឹក ខ្ញុំស្រែកទឹក》សំឡេងរំខានធ្វើឲ្យរាងក្រាស់ដែលកំពុងតែដេកឱ្យភ្ញាក់ដឹងខ្លួន រួចក៏រត់ទៅយកទឹកមកបញ្ចុកភរិយាកំសត់
《ញ៉ាំមួយៗកុំបង្ខំពេកប្រយ័ត្នឈ្លក់》រាងក្រាស់និយាយសំឡេងយ៉ាងស្រទន់ទៅកាន់ភរិយាកំសត់
《ហើយលោកឯងជាអ្នកណាទីនេះជាកន្លែងណា》សំឡេងឆ្នាស់ឆ្នើមដែលខុសពីរាងតូចដាច់ស្រឡះបានសួរទៅកាន់ជុងគុក ដែលធ្វើឲ្យនាយចម្លែកចិត្តយ៉ាងខ្លាំង
《ថេយ៉ុងអូនមិនចំណាំបងទេ》ពេលនេះនាយចាប់ដៃភរិយាទាំងសងខាងដើម្បីចង់ដឹងចម្លើយ
《ថេយ៉ុងស្អីខ្ញុំមិនដែលស្គាល់ទេ ខ្ញុំឈ្មោះថេហូមេត្តាលោកហៅឈ្មោះខ្ញុំឲ្យត្រូវផង》
YOU ARE READING
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
