ខ្ញុំស្រឡាញ់អ្នក

258 61 12
                                        

Ep4(1/4)

សន្ធឹកស្នូរឡានបានបរគេចពីភូមិគ្រិះឆ្លងកាត់ទីក្រុងរហូតដល់ព្រៃព្រឹក្សាអ្នកតាវល្លិ៍ ។ នៅក្នុងឡាន គ្មានសម្លេងឆ្លើយឆ្លងគ្នាស្ងាត់អោយរហឹម មួយសន្ទុះក្រោយមកឡានក៏បានផុតព្រៃចូលដល់ផ្លូវក្រាលកៅស៊ូលាតសន្ធឹងវែងដាច់កន្ទុយភ្នែក ។
(វេហ្កាសយើងទៅណា)
(បន្តិចទៀតនិងដឹងហើយ) ដូចដែលវេហ្កាសនិយាយមែនពួកគេទាំងពីរនាក់ បានមកដល់ផ្ទះតូចល្មមមួយក្នុង ឈុនបុរី ។ពេលមកដល់យើងអាចមើលឃើញបរិវេណខាងក្រៅផ្ទះ ដែលសម្បូររុក្ខជាតិបៃតងស្រស់មានកសិដ្ឋានចិញ្ចឹមសត្វចម្រុះ សួនបន្លែខ្ចីស្រងាត់
វេហ្កាសបានបើកឡាន ឈប់ទល់មុខរបងផ្ទះឈើក្រញូង បន្តិចក្រោយមកមានបុរសម្នាក់រត់ចេញពីក្នុងផ្ទះមកសំដៅទៅរកវេហ្កាសនិងភីតដែលឈរនៅខាងក្រៅរបង។
<លោកប្រុស សូមអញ្ជើញ>បុរសម្នាក់នោះបានបើកទ្វារអោយវេហ្កាសនឹងភីតចូល ឡានរបស់ពួកគេបានឈប់ត្រឹមទ្វារធំនៃផ្ទះដែលមានអ្នកឈរចាំទទួលស្វាគមន៍
(នរណានឹង)
(ពួកគាត់ជា អ្នកនៅផ្ទះនេះ)
(ហើយអ្នកទាំងនោះឈរចាំ យើងធ្វើអី)
(ចុះសិនមក បងនឹងប្រាប់តាមក្រោយ) ភីតចុះពីឡានប្រកបដោយកិរិយាអឹមអៀន ដោយសារគេមិនសូវស្គាល់អ្នកនៅម្ដុំនេះ
<ស្វាគមន៍ការត្រលប់មកវិញ លោកប្រុស>
(ល្អហើយ ភីតនេះអ៊ំ បួ អ៊ំសំ អ៊ំឆយ នឹងមីងប្រាក់ ពួកគាត់ជាអ្នកមើលថែផ្ទះនេះ)
(ជម្រាបសួរ អ៊ំៗទាំងអស់គ្នា)
<ចា លើកដៃថ្វាយព្រះ>
<លោកប្រុស កុំឈរយូរពេកអី យើងគួរចូលក្នុងអ៊ំបួនឹង អ្នកផ្សេងទៀតចាំលោកប្រុសហូបបាយ>
(បាទ តោះភីត)វេហ្កាសនឹងភីតចូលទៅក្នុងផ្ទះដោយម្នាក់ៗហេវហត់អស់កម្លាំងជាខ្លាំង
(វេហ្កាស ខ្ញុំចង់ងូតទឹក)
(ស៊ូត កុំនិយាយពាក្យខ្ញុំ គួរនិយាយពាក្យបង)
(អ្នកណាហៅបែបនឹងលោក...)
(ថាកុំអោយហៅ លោកហៅបង)
(អើ បងក៏បាន)
(អ៊ំ ឆយជួយជូនភីតទៅបន្ទប់បន្តិច)
<ចាលោកប្រុស>
<មកតាមផ្លូវចា>អ៊ំឆយនាំភីតមកបន្ទប់តូចល្មមមួយដែលរៀបចំយ៉ាងប្រណិត ។
(អ៊ំដាក់អីវ៉ាន់ខ្ញុំនឹងចុះចាំខ្ញុំរៀបវាដោយខ្លួនអែង)
<ចា តាមចិត្តលោកប្រុសទេ>
(លោកប្រុស អ៊ំហៅខ្ញុំស្មើនឹងវេហ្កាសដែររឺ)
<ចា ព្រោះជាបញ្ជា>
(អូ មិនអីទេ លូវអ៊ំអាចចេញទៅវិញបានហើយ)
<ចា>
(ហត់ណាស់ ងូតទឹកសិន )
°°°°°°°°°
<លោកប្រុស នេះជាម្ហូបពេលល្ងាចដែលលោកប្រុសចូលចិត្ត>មីងប្រាក់ បានលើកម្ហូបជាច្រើនមកតម្រៀបគ្នាលើតុ ។
(បាទ ទុកនៅនឹងចុះ)

ខ្ញុំស្រឡាញ់អ្នក Where stories live. Discover now