Ep 1(4/4)
ឡានសេរីចុងក្រោយថ្មីស្រឡាងមួយបានសំចតមុខផ្ទះឡៅតឿតូចល្មមដែលមិនឆ្ងាយពីផ្សារភូកេតប៉ុន្មានទេ។រាងក្រាស់បានចុះពីលើឡានដើរមកបើកទ្វារអោយអ្នកម្ខាងទៀតដែលអង្គុយខ្មើតដូចម្ចាស់ក្សត្រីធ្វើមុខងក់ងរឃើញហើយសឹងតែដាល់អោយបែកមុខ
(ចុះមកអ្នកម្នាងខាប់កុំនៅអេនអនច្រើនខ្ញុំប្រញាប់ទៅធ្វើការខ្ញុំទៀត)
(ចុះហើយនិយាយច្រើនម្លេះរកអែងសម្ញែងបន្តិចមិនបាន)
(យកឡានខ្ញុំនិងមកសម្ញែង)
(ឆៃ)
(ស្ដាប់ហើយចង់តែសើចអោយអាយះមាត់ទេនៀកជិះឡានគេហើយៗធ្វើចរិកដូចឃ្វីនទៀត ហើយប្រុងសម្ញែងនរណាដែរខាប់)
(ខ្មោចដែលដើរកាត់ទីនេះ ល៎បានឃើញខ្ញុំមានសំណាងបានជិះឡាននឹងណា)
(អូទីនេះមានខ្មោចហ៎ ចង់ឃើញមុខខ្មោចដល់ហើយ)
(មិនបាច់រកទេ បើលោកចង់រកទៅវត្តទៅឃើញហើយ)
(វត្តនេះហេមានខ្មោចមិនដែលដឹងសោះ)
(ប្រហែលគ្មាននិស្ស័យបានឃើញទេដឹង លូវឈប់ឈ្លោះហើយរោយមាត់)
(ហឹមអញ្ចឹងក៏អញ្ចឹងទៅ លូវខ្ញុំទៅវិញហើយ ប្រញាប់ចូលផ្ទះទៅកុំនៅក្រៅអីខ្លាចខ្មោចមកកាច់ក)
(អត់កាច់ទេអុចធូបរួចហើយ)
(បាទឃ្វីន បើអស់ការហើយចូលផ្ទះទៅខ្ញុំក៏ត្រឡប់ទៅផ្ទះដែរ)
(ហឹម ប្រយ័ត្នប្រយែងផងលឺនៅ)
(បារម្មណ៍)
(អត់ទេ បានហើយចេញឡានទៅក្រែងប្រញាប់ហី)
(អូខេបាយបាយ)
(បាយ)
ត្រីងៗ
(អាឡូប៉ា)
{កូនដល់ណាហើយ}
(ខ្ញុំចេញទៅអាលូវហើយ)
{អើអោយលឿនមក}
(បាទប៉ា)
គីនឡើងឡានចេញពីផ្ទះផស៍សំដៅទៅផ្ទះខ្លួន ទាំងលឿនស្លេវដូចហោះព្រោះផ្លូវទូលាយនិងមិនសូវមានមនុស្សឆ្លងកាត់ ងាយស្រួលធ្វើដំណើរតែបើមាន ម្នាក់ដែលគីនបុកនោះបើមិនស្លាប់ក៏ពិការដែរ ។មិនយូរប៉ុន្មានគីនក៏មកផ្ទះ នេះមកដល់ម្ដងៗផ្អើលអស់ហើយអ្នកបម្រើ ព្រោះគេមិនសូវមកផ្ទះទេយូរៗមកម្ដងនឹង
(ប៉ាខ្ញុំមកដល់ហើយ)
{មកហើយហីអង្គុយចុះមក}ឃុនកនដែលត្រូវជាប៉ាគីនបានហៅកូនអោយអង្គុយចុះដើម្បីពិភាក្សារឿងតិចតួចដែលគាត់មានបំណងចង់ប្រាប់គីនយូរហើយ
{នេះកូនមើលទៅ}លោកកនបានហុចរូចថតមួយសន្លឹកអោយកូនដោយក្នុងរូបនោះមានមនុស្សម្នាក់អង្គុយគងទាក់ខ្លាទំនងជាអ្នកធ្វើជំនួញ
(គេជាអ្នកណាប៉ា)
{ជាអ្នកស្នងត្រកូល រ៉ាឃីនទិគុល}
(ហើយប៉ាចង់អោយខ្ញុំធ្វើអី)
{សម្លាប់}
(ប៉ាចង់អោយខ្ញុំសម្លាប់មនុស្សហេនេះ ប៉ា...)
{ប៉ាគ្មានជម្រើសទេ }
(ខ្ញុំមិនធ្វើទេ ទៅសម្លាប់មនុស្សចុះបើគេចាប់បាន)
{កូនកុំបារម្មណ៍ ប៉ាមិនទាន់អោយកូនសម្លាប់គេឥឡូវទេប៉ា នឹងអោយកូនឡើងតំណែងជំនួសប៉ាសិនចាំយើងគិតរឿងនេះក្រោយទៀត }
(តែខ្ញុំមិនធ្វើ)
{គីនស្ដាប់ប៉ាណាគេជា សត្រូវគ្រួសារយើង គ្រួសារត្រកូលពូជរ៉ាឃីនទិគុលនេះមានគំនិតចង់ប្រណាំងប្រជែងនឹងដណ្ដើមទិន្នន័យ ទាក់ទងនឹងត្រកូលថារ៉ាផាយុ មិនត្រឹមតែប៉ុណ្ណោះគេក៏ជាឃាតករសម្លាប់ម៉ាក់កូនដែរ}
(សម្លាប់ម៉ាក់អញ្ចឹងហេ ហេតុអីបានជាខ្ញុំមិនដឹងរឿងនេះ )
{រឿងនេះវាយូរហើយប៉ាក៏មិនចង់រំលឹកដែរ ព្រោះមិនចង់អោយកូនពិបាកចិត្តណាមួយកូនក៏ជិតចូលឆ្នាំប្រលងបើប្រាប់នោះ ខ្លាចថាកូនរៀនមិនចូល}
(តែប៉ាក៏មិនគួរលាក់វាបែបនេះដែរ ម៉ាក់បង្កើតខ្ញុំស្លាប់ប៉ាគួរតែប្រាប់)
{ដូចដែលប៉ាបាននិយាយពេលកូនកាន់ដំណែងហើយប៉ានឹងប្រាប់គ្រប់យ៉ាង}
(បើអញ្ចឹងដដែលខ្ញុំមិនដឹងជំទាស់បែបម៉េចទេមានតែព្រមតាមប៉ាតែប៉ុន្នឹង)
{ល្អណាស់កូនប្រុស}
(បាទ)
{លូវនេះកូនមកផ្ទះហើយយើងគួរតែញុាំបាយជុំគ្នាម្ដងល្អទេ}
(បើអញ្ចឹង ខ្ញុំសុំទៅងូតទឹក អាងបានមកញុាំជាមួយប៉ា)
{ទៅចុះកូនប៉ាចាំនៅតុបាយមុន}
(បាទ)គីនបានងើបពីបន្ទប់ទទួលភ្ញៀវទៅបន្ទប់ខ្លួនទាំងមុខស្រពោនព្រោះសំណើរដែរប៉ាគេសុំវាលើសពីអ្វីសម្ថភាពខ្លួន
(តើមានរឿងប៉ុន្មានទៀតដែលប៉ាលាក់ខ្ញុំ)គីនមកដល់បន្ទប់ប្រាស់ខ្លួនលើពូករួចក៏និយាយខ្សឹបៗអាចលឺតែម្នាក់អែងបានព្រោះពេលនេះគេមិនសូវជាសប្បាយចិត្តប៉ុន្មានទេ
