Ep3(1/4)
ផស៍
គេចូលចិត្តបញ្ឈឺខ្ញុំគ្រប់ពេលសូម្បីតែពេលនេះក៏គេធ្វើអោយខ្ញុំយំសឹងសោះខ្យល់ខ្ញុំដឹងថាគេមិនបានស្រឡាញ់តែគេតែងតែបង្កើតភាពស្និទ្ធស្នាលនៅមុខអ្នកដទៃ។ម៉ាក់គាត់ក៏យល់ច្រលំម្ដងម្កាលដែល គាត់ប្រហែលជាគិតថាខ្ញុំនឹងគីនអាចលើសពីមិត្តភាពមួយនេះ។ផស៍ភ្ញាក់ឡើងគេមិនបានយល់ពីអែងឡើយដោះលែងអារម្មណ៍ឈឺចាប់ហើយចាប់ផ្ដើមធ្វើខ្លួនអែងសារជាថ្មីនោះអែងនឹងមានសន្តិភាពផ្លូវចិត្ត។សេចក្ដីរីករាយគឺជាជម្រើសរបស់យើងដើម្បីបន្តឆ្ពោះទៅមុខ ប៉ាកុំពិបាកចិត្តអីកូនសន្យាថានឹងធ្វើជាមនុស្សល្អដូចដែលប៉ាបានប្រៀនប្រដៅកូនរហូតមក...
តុកៗ
<ផស៍កូនគីនមករក>ស្ងាត់គ្មានការឆ្លើយតបលឺតែសម្លេងយំខ្សឹបៗអ្នកនៅខាងក្នុងយំឡើងភ្នែកហើមពោរ ដាមដំណក់ទឹកថ្លារមៀលធ្លាក់ចុះចិត្តពើតផ្សាររកថ្លែងពុំបានខំទប់ណាស់តែវាទៅមិនរួច
(ម៉ាក់ ប្រាប់គេទៅថាកូនមិនទាន់ចង់ជួបគេនៅឡើយទេ)
<បងមកហើយក៏គួរតែជួបមិចកូនមិនចង់ ម៉ាក់ដឹងណា..>
ម៉ាក់និយាយជាមួយកូនពីក្រៅទៅ ក្នុងទ្រូងគាត់ស្ទើរប្រេះជាចំណែកតាំងពីប្ដីស្លាប់ទៅគាត់ត្រូវមានភារកិច្ចចិញ្ចឹមបីបាច់ដូចប៉ាផងម៉ាក់ផងបើគាត់ឃើញកូនយំបែបនេះគាត់ជាម្ដាយក៏ទ្រាំមិនកើតដែរ
<មកកូនបងអន្ទះសារចង់ជួបកូន កុំអោយទំនាក់ទំនងប្រេះឆាអីម៉ាក់សុំ>កាលបើលឺហើយធ្វើព្រងើយក៏មិនកើតមានតែជូតទឹកភ្នែកសម្រួលចិត្តអោយស្រឡះដើរទៅប៉ុណ្ណោះ
(វាជម្រើសចុងក្រោយហើយមែនទេ)
គីន
អែងត្រូវដោះស្រាយអោយដាច់ស្រេចព្រោះគ្មានពេលសេលសល់ទោះកាល:ទេស:យាប់យឺនតែអែងត្រូវធ្វើល្អដូចបានគ្រោងទុក
(ផស៍)ចាំទេសម្លេងនេះឈ្មោះនេះគឺត្រូវហៅដដែលៗដោយមនុស្សចេះទទួលខុសត្រូវមានភាពល្អឥតខ្ចោះម្នាក់។
(លោកមានអីបកស្រាយទៀតទេ)ផស៍ចុះមកជាមួយម៉ាក់មុខស្រអាប់គ្មានពន្លឺសោះតែម្ដង[មានមិចកើតបើយំតាំងពីម្សិល]
(មានហើយច្រើន ប្រហែលរាប់រឿងចង់និយាយមិនអស់ផង)
(ផស៍យំមែនទេ)
(សប្បាយទេពេលឃើញខ្ញុំយំ ហុឹក) ទប់វាចេះតែកើតហើយតែគេសួរថាយំបែបនេះគឺកម្លាំងទប់ប្រលេងមកទាំងអស់
(ហាហា មើលទៅដូចក្មេង៥ឆ្នាំសុំម៉ាក់ទៅផ្សារអញ្ចឹងនៀក)
(ហុឹក សើចលើគំនរទុក្ខអ្នកដទៃបាបណាស់ ហុឹក)
(បង ចង់អោយផស៍ជូតទឹកភ្នែកអោយស្អាតប្រយ័ត្នបាក់សម្រស់)
(ហុឹក )ម្ដងនេះផស៍យំកាន់តែខ្លាំង ក្នុងចិត្តអរផងខឹងផងមួយណាអោយប្រាកដបើបានគេលួងដល់ផ្ទះអញ្ចឹង
(តោះទៅនិយាយគ្នាក្រោមដើមចំប៉ាវិញ ម៉ាក់ខ្ញុំសុំកាហ្វេមួយកែវមកហើយ ផស៍ចង់ផឹកអីដែរ)
(អត់អីទេ ខ្ញុំអត់ស្រែកទឹកផង)
(សម្លេងក្ងួរៗស្ដាប់ពិរោះដល់ហើយ កូនប៉ា)
(ស្តាយនេះបានមកពីណា)
(tik tok) bro គីនដើរទាន់សង្គមរហូតនឹងទៅខ្វល់អី
<កាហ្វេមកហើយ>[ ម៉ាក់ៗហាខ្ញុំមួយដែរមក]
(អរគុណម៉ាក់)
<ចា ត្រូវការអ្វីទៀតអាចប្រាប់បាន>
(បាទអរគុណច្រើន ម៉ាក់ក្មេក)[bro គីនupបានធ្វើកូនប្រសារម៉ាក់ផស៍បាត់] ក្រោយបានរបស់ខ្លួនចង់បានហើយគីននឹងផស៍បាននាំគ្នាមកអង្គុយនៅបង់ក្រោមដើមចំប៉ាមុខផ្ទះឡៅតឿ
(ម៉ាក់ក្មេងកូនប្រសារតាំងពីកាលដូចមិនដែលដឹងសោះ) ផស៍ដាក់គូទអង្គុយរួចសួរទៅកាន់លោកគីនដែលញញឹមញញែមម្នាក់អែង
(ផស៍អត់ដែលចាប់អារម្មណ៍ទេដឹង)
(មិនចង់ដឹងផងគួរ និយាយសាច់ការវិញ)
(បងដឹងថាផស៍ខឹងបងតាំងពីថ្ងៃម្សិលមិញ)
(ដឹងដែរថាខ្ញុំខឹង)
(បើមិនដឹងស្មានមកដល់នេះរួចហី)
(មកលួងរឺមកញោះ)
(មកញ៉ែតា កូនស្រី)
(មិនទាន់ចង់បានមនុស្សឈ្លើយអត់សុជីវធម៌ទេ)
(មាត់ផ្សេងចិត្តផ្សឹងទាយមិនត្រូវ តិចថា២ខែទៀតបានបងគីនធ្វើប្ដី)
(ខ្ពើមយកទៀតហ៎)
(ហាហា)គីនលឺអញ្ចឹងចាំអីទៀតសើចយកៗ[អត់សាច់ការដដែល]
°°°°°°°
ម៉ោង10:30នាទីព្រឹក
<ភីតមកពីណា>
(ណាម សូមទោសផងគឺមានការតិចតួចទើបយឺត)
<លើកលែងអោយមួយថ្ងៃតែលើកក្រោយកុំយឺតអញ្ចឹងទៀត >
(បាទ )
<តោះចាប់ផ្ដើមការងារ> ភីតត្រូវរៀនបាញ់កាំភ្លើងមុនគេទោះខ្លាចសម្លេងលឺខ្លាំងក៏ត្រូវរៀន នេះគឺបញ្ជា
<កាំភ្លើងធ្ងន់មែនតែកម្លាំងបាញ់លឿនណាស់ គ្រាប់វាអាចទម្លុះស្បែកមនុស្សនឹងបេះដូង ពេលបាញ់ភ្នែកត្រូវរវៃតម្រង់ចំគោលដៅ កុំភ្លាត់>
(ផាំង ផាំង )
<សាកមួយគ្រាប់ពីរទៀតទៅ>
(ផាំង ផាំង )
<អែងពិតជាដៃត្រង់មែនបាញ់ចំចំណុចក្រហមបួនគ្រាប់ >
(ស្នាដៃដំបូងទេ កុំសរសេរពេកអី)
<ហាត់អោយស្ទាត់ដៃសិនទៅ>
(បាទ )ភីតបន្តបាញ់កាំភ្លើង សប្បាយជាងកាត់ស្មៅទៅទៀតបើដឹងថាស្រួលរៀនប្រហែលសុំចាហ្វាយចូលរៀនតាំងពីយូរ។ ការយកចិត្តទុកដាក់របស់កម្លោះតូចត្រូវបាន .... សង្កេតមើលតាមកាមេរ៉ាសុវត្ថិភាពត្រឹមអ្នកចូលធ្វើការថ្មីមិចក៏ត្រូវគេតាមដានដូចរនុកក្នុង
ភីតហាត់រហូតដល់ក្បាលព្រលប់ហេតុតែចង់ចេះត្រូវតែស៊ូបន្តិចហើយ
<ហត់ទេ នេះទឹក>
(ហត់តែធ្វើមិចបើតួនាទីកំណត់មកបែបនេះ)ភីតទទួលទឹកពីដៃណាមរួចដើរទៅអង្គុយនៅលើកៅអីក្បែរនឹងណាមដែរ
<ហុឹស អែងគិតថាវិថីជីវិតនេះពិបាកទេ>
(អាចខ្លះដែលតែបើចង់អភិវឌ្ឍខ្លួនធ្វើអ្វីមួយគឺយើងគួរសម្របជាមួយវា)
<ស្ដាប់អែងនិយាយដូចនយោជក់ម្នាក់អញ្ចឹង>
(មោពីខ្ញុំធ្លាប់ស្ដាប់អ្នកល្បីៗសម្ភាសពីបទពិសោធន៍ទើបចេះប្រើការពាក្យនិយាយទាំងនេះ)
<អែងស្ដាប់ស្រដៀងនឹងចាហ្វាយដែរ>
(គាត់ចូលចិត្តស្ដាប់ដូចខ្ញុំ?)
<មែនហើយ មើលពីសម្បកក្រៅគាត់ប្រៀបដូចមនុស្សគ្មានបេះដូងតែខាងក្នុងគាត់កក់ក្ដៅណាស់>
(អរ ត្រូវហើយណាមខ្ញុំអាចសួរមួយបានទេ)
<បាន>
(ជួយប្រាប់ឈ្មោះចាហ្វាយបន្តិចបានអត់)
<ចង់ដឹងធ្វើអី>
(ឆ្ងល់ ហេតុអ្វីគាត់មិនប្រាប់ខ្ញុំ)
<មិនមែនតែអែងដែលគាត់លាក់ទុកសូម្បីយើងមកធ្វើការទីនេះតាំង៥ឆ្នាំមុនក៏ដូចអែង>
(មិចគាត់លាក់ទុក)
<មិនដឹងដែរតែលូវយើងបង្ហើបប្រាប់បន្តិចចុះ>
(ប្រាប់មោខ្ញុំចាំស្ដាប់)
<ធ្លាប់ស្ដាប់បទ welcome to vegas baby i want you to come and pay me ដែរទេ>
(អត់ផងនឹង)
<ចាំទៅsearchមើលទៅអែងនឹងដឹងថាឈ្មោះគាត់យ៉ាងមិចហើយ>
(ចឹងក៏បាន លូវលាសិនហើយ)
<ហឹម ទៅចុះ> ភីតគេបានតម្រុយភ្លាមក៏ទៅsearchភ្លែតពេលនេះឈ្មោះចាហ្វាយខ្លួនត្រូវបានលាតត្រដាងហើយ។មកដល់បន្ទប់ភីតងូតទឹកស្លៀកពាក់អោយស្អាតទើបរកទូរស័ព្ទមកមើលថាវាអាថ៌កំបាំងប៉ុណ្ណា
(មិញណាមប្រាប់ ថា ..អរនឹកឃើញហើយ)ភីតវ៉ៃរកបទចម្រៀងដែលណាមប្រាប់នោះ ក្នុងyoutubeស្រាប់តែលោតចេញមក
(វេហ្កាស) ជោគជ័យក្នុងភារកិច្ចស្វែងរកឈ្មោះដ៏សែនវេទនារបស់ ប្ដី🤑 [បើដឹងហើយadminលែងលាក់ដាក់ចុចៗដូចមុន មួយទៀតបទvegasនឹងពិរោះណាស់កុំភ្លេចទៅរកស្ដាប់ដូចភីតផង]
សូមរង់ចាំទស្សនាភាគបន្ត
by admin :pich👹
