Ep 1(2/4)
(មកដល់ហើយៗ)ចាំមិនដល់១០នាទីផងគីនក៏យកបាយអោយភីតទៅហើយលឿនមែនទែន
(ហុឹមឈ្ងុយណាស់ អរគុណណា)គ្រាន់តែបាយមកដល់ភីតក៏ញញឹមដាក់គីនជាការអរគុណព្រោះគេនេះបានជួយភីតច្រើនណាស់
(បាទមិនអីទេ ខ្ញុំរីករាយនឹងជួយជានិច្ច)គីនក៏ញញឹមដាក់វិញព្រោះកុំអោយថាភីតញញឹមដាក់ហើយមិនញញឹមដាក់វិញមើលទៅដូចជារឹកពេក
(មែនហើយភីតអម្បាញ់មិញនេះមុនពេលទៅយកបាយភីតភ្លឹកមិនចង់ឆ្លើយនឹងខ្ញុំសោះតើភីតមើលនរណាមែនទេ)គីនដោយឆ្ងល់ខ្លាំងក៏សួរជីកឬសជីកគល់អោយអស់ព្រោះបើទុកនោះច្បាស់ជាដេកឆ្ងល់នៅនឹងហើយមើលទៅ
(អរមិញនេះខ្ញុំមើល ......អើ ..មើល...មើល ...អរត្រូវហើយគឺមើលប្អូនស្រីជីដូនមួយខ្ញុំនឹងណាដោយសារតែថ្ងៃនេះគេតែងខ្លួនស្អាតខុសធម្មតា)ភីតនិយាយដោយស្ទាក់ស្ទើរហាក់មិនចង់ប្រាប់ការពិតទៅគីនសោះ
(ពិតទេថាមើលប្អូនស្រីជីដូនមួយនោះ......)
(បានហើយញុាំបាយទៅអាងទៅថ្នាក់វិញព្រោះទីនេះមនុស្សច្រើនណាស់)
(បាទ ឈប់និយាយចឹងចុះផស៍វិញ ខ្ញុំឃើញគេអត់បានញុាំបាយតាំងពីព្រឹកមកមកទល់ស្មើនេះសង្ស័យឃ្លានហើយទេដឹង)
(អូ ភ្លេចអោយឈឹងតែម្ដងនៀក ថាអាផស៍អត់ទាន់បានសុីបាយសង្ស័យទៅវិញខឹងដាច់ក្បាលដាច់កន្ទុយមិនខានទេមើលទៅ)
(បើចឹងចាំទៅវិញចាំទិញបាយអោយផស៍ក៏បានដែរតែឥឡូវយើងញុាំបាយសិនទៅអាងបានឆាប់ទៅ)
បន្ទាប់ពីបញ្ចប់ ការបរិភោគអាហារពេលព្រឹករួចពួកគេក៏ត្រូវត្រលប់ទៅវិញតែមុនទៅវិញគីនក៏បានទៅបាយនឹងតែមេអំបៅត្រជាក់ៗអោយស្រីផស៍ដែរព្រោះខ្លាចដាច់ពោះស្លាប់
(អាផស៍យើងមកវិញហើយ អាផស៍..)ភីតមកដល់មិនទាន់ទេស្រែកហៅទារកមិត្តរបស់គេភ្លែតតែម្ដង
(អោវ ទៅណាបាត់ហើយ ផស៍ហានេះខ្ញុំគីនណាខ្ញុំបានទិញបាយមកផ្ញើហើយក៏មានតែដែលផស៍ចូលចិត្តដែរចេញមកញុាំបាយមកណា)គីនស្រែកហៅផស៍ដោយពាក្យសម្ដីផ្អែករលួយដូចស្ករតាំងម៉ែគ្រាន់តែលឺក៏ព្រឺសម្បុរ
(ពិតមែនហេ៎) មិនដឹងទារកមកពីណាទេនៀកគេនិយាយមិនទាន់ចប់ក៏ចេញមកបាត់ចិត្តងាយមែន
(បាទនេះណា មកញុាំមកតិចរលាយលែងឆ្ងាញ់អស់)គីនក៏ហុចអោយផស៍ទាំងស្នាមញញឹមស្រស់សង្ហារដូចតារាហូលីវូតអញ្ចឹងបើស្រីបានឃើញហើយប្រហែលធ្លាក់ចូលរណ្ដៅដ៏ជ្រៅនេះហើយតែកុំសង្ឃឹមព្រោះគាត់នេះមិនងាយបង្ហាញស្នាមញញឹមអោយនរណាឃើញមានតែផស៍នឹងភីតទេដែលអាចឃើញវានោះ
(អរគុណច្រើនណាខាប់)គ្រាន់តែបានបងទិញបាយអោយប៉ុន្នឹងសោះមកធ្វើជាអរគុណអីណាទាំងដែលមុននេះនិយាយឌឺគេសោះនឹងហា
ក្រីងៗ រវល់តែស្ដាប់ពីរនាក់មិញនេះគេអរគុណគ្នាស្រាប់តែទូរស័ព្ទភីតក៏ចាប់ផ្ដើមរោទ៍ឡើងដូចអោយហេតុរឿងអ្វីមួយអញ្ចឹង
(អាឡូជម្រាបសួរ)
(ភីតមែនទេក្មួយនេះមីងណាឆាប់មកផ្ទះមកក្មួយពេលនេះមានរឿងធំហើយ)
(មីងមានរឿងអីមែនទេ)
(ឆាប់មកក្មួយកុំសួរច្រើនអី ទឺតៗ)និយាយមិនទាន់ដឹងសាច់ការអ្វីផងស្រាប់តែអ្នកម្ខាងទៀតផ្ដាច់ការហៅតែម្ដងនេះរឹតតែគួរអោយសង្ស័យហើយ
(មានរឿងអីមែនទេអាភីត )ផស៍សួរទៅភីតព្រោះអម្បាញ់មិញពេលភីតនិយាយទូរស័ព្ទមុខភីតបានបង្ហាញនៅអាការ:ចម្លែកមិចមិនដឹង
(យើងគ្មានពេលបកស្រាយទេអាផស៍ថ្ងៃរសៀលនេះប្រហែលអត់បានមកទេជួយសុំច្បាប់ម៉ោងអង់គ្លេសអោយយើងផងហើយកិច្ចការដែលគ្រូចែកអោយធ្វើនោះអែងជួយធ្វើជំនួសយើងផង ទៅហើយ)ផ្ដែផ្ដាំសព្វគ្រប់អស់ហើយភីតក៏ទាយកាបូបរត់ចេញមកក្រៅតែម្ដងព្រោះបើនៅយូរជាងនេះទៀតអាចនឹងមានរឿងធំមិនខានទេ
(អានេះវើយផ្ដាំផ្ញើអញដូចអញនឹងម៉ែវាអញ្ចឹង)ផស៍នេះណារៀងប្រកាន់ច្រើនតិចហើយគ្រាន់តែមិត្តប្រាប់អោយសុំច្បាប់តែប៉ុន្នឹងសោះក៏រអ៊ូថាផ្ដាំដូចម៉ែហើយអីក៏ចិត្តច្រើនម្លេះ
(តិចភីតមានរឿងអីទៅផស៍ស្គាល់ផ្ទះភីតទេខ្ញុំចង់ទៅតាម)
(ស្គាល់..នែ៎លោកគិតថាខ្ញុំមិត្តវាបីបួនឆ្នាំនេះស្គាល់ផ្ទះវាអាភីតមិនដែលអោយខ្ញុំទៅទេសូម្បីតែទៅយកនឹងក៏មិនអោយទៅផង អានឹងវាខ្លាចខ្ញុំនេះទៅធ្វើចោរលួចផ្ទះវាយប់ឡើងហើយមើលទៅ)
(នេះនិយាយជាមួយមិត្តសុទ្ធតែអាឈ្លើយម្លេះ)
(ម៉េចទើសមែន បានខ្ញុំនិយាយជាមួយមិត្តខ្ញុំអត់បានពាក្យនេះណាខ្ញុំប្រើជាមួយវាឡើងសឹកអស់ទៅហើយកុំអែងចេញមកថ្លៃថ្នូរពេកតិចរន្ទះបាញ់ងាប់ទៅ)
(បានហើយខ្ជិលឈ្លោះណាស់ មើលចរិកចេញមកពាលទៀតហើយថាអោយបន្តិចក៏មិនបាន មនុស្សស្អីប៉ះរលាកៗដូចមនុស្សស្រី)គីនឈ្លោះអត់ឈ្នះផស៍ក៏បានតែត្រឹមក្រវីក្បាលនឹងចរិកឈ្លើយរបស់ផស៍ចឹងតើបានគេចេះចង់តែវ៉ៃនឹងហាព្រោះតែឈ្លើយអញ្ចឹងហេក
បន្ទាប់ពីមើលគីននឹងផស៍ឈ្លោះគ្នាហើយឥឡូវ
យើងកាត់មកភីតវិញម្ដងបន្ទាប់ពីរត់ចេញពីសាលាមកភីតក៏ប្រឹងរត់ធ្វើយ៉ាងណាអោយតែដល់ផ្ទះលឿនតាមដែលអាចធ្វើបានតែមិនបាច់និយាយទេញើសជោគអាវតែម្ដង។មកដល់ផ្ទះគេសឹងតែមិនជឿនឹងភ្នែកខ្លួនអែងព្រោះមានឡានជាច្រើនបានចតទុកមុខផ្ទះខ្លួនថែមទាំងជាឡានសេរ៊ីចុងក្រោយទៀតផង
(តើនេះមានរឿងអីអញ្ចេះបានជាមានមនុស្សមកផ្ទះខ្ញុំច្រើនយ៉ាងនេះ)ចម្លែកណាស់រាល់ដងពេលមកដល់ផ្ទះភីតមិនដែលឃើញមនុស្សចម្លែកមកច្រើនថ្នាក់
នេះទេ
(ម៉ាក់....)
(មកដល់ហើយហេកូនប្រុស សំណព្វចិត្ត )
(លោកជាអ្នកណាបានហ៊ានហៅខ្ញុំកូនប្រុសបែបនេះ ចុះម៉ាក់ខ្ញុំនៅឯណា)ភីតគេមិនងាយអោយនរណាម្នាក់ហៅគេថាកូនអីបែបនេះទេតែបុិមុខសស្លេកពាក់អាវមូលដៃពណ៌ខ្មៅនេះជានរណាបានហ៊ានហៅគេកូន
(ឯងមែនឈ្មោះភីតកូនរបស់លោកថានីសុគន្ធនោះមែនទេ)
គេមិនបានឆ្លើយទេតែបែរជាអោយកូនចៅសួរសំណួរថែមទាំងសួរសំណួរពង្វាងទៀតចេញមកប្លែកតែម្ដង
(ឆ្លើយនឹងខ្ញុំសិន ថាម៉ាក់ខ្ញុំនៅឯណា )ភីតនៅតែសួរសំណួរដដែលហើយក៏មិនបានឆ្លើយសំណួរកូនចៅបុរសចម្លែកនោះសួរដែរ
(ម៉េចក៏សួរច្រើន...)
(ឈប់ទុកអោយយើងនិយាយវិញព្រោះមើលទៅគេដូចជាចង់ដឹងថាម៉ាក់គេនៅឯណាខ្លាំងមែនទែន បានចាំយើងប្រាប់ថាម៉ាក់របស់ឯងនៅឯណា)និយាយដោយងើបមកជាមួយកាយវិការស្វាហាប់សមជាចាហ្វាយដែលគ្រប់គ្នាគោរពកោតខ្លាចហើយជាមួយនឹងអំណាចនឹងកេរ្តិ៍ឈ្មោះទៀតនោះទើបធ្វើអោយអ្នកគ្រប់គ្នាឃើញវត្តមានគេនៅទីណាខ្លាចគេនៅទីនោះតែម្ដង
(លោកអែងជានរណាម៉េចបានជាមកទីនេះ)
(ឡើងឡានមកជាមួយយើងហើយហាមប្រកែកតិចលែងបានទៅ)
(ទៅណានឹងលោក)
(ទៅរឺអត់)
(បានខ្ញុំនឹងទៅតែបើលោកមានគោលបំណងអីផ្សេងនោះខ្ញុំនឹងទាត់លោកអោយបាក់ឆ្អឹងមិនខាន)
(កុំខ្លាំងបានតែសំដីតិចទាត់មិនបាក់ទៅ)
(ស្អីក៏មើលងាយខ្ញុំម្លេះ មេចឃើញមាឌតូចនឹងខ្លាចថាខ្ញុំមិនហ៊ានមែន)
(បានហើយថ្លង់ណាស់ ឈប់និយាយទៅតិចយកស្កុតបិទមាត់លែងបាននិយាយឆាប់ឡើងឡានទៅអោយលឿនប្រយ័ត្នយើងប្ដូរចិត្ត)
(ឡើងក៏បានហឹស....)ជួបដំបូងមិនទាន់បានប៉ុន្មានក៏ឈ្លោះគ្នាបាត់ទៅហើយ:)
(ចេញឡានទៅភូមិគ្រឹះ)
(បាទ...)
(ទៅភូមិគ្រឹះនែលោកចង់នាំខ្ញុំទៅណា)
(ក្រែងយើងនាំឯងទៅជួបម្ដាយឯងហីម៉េចមិនចង់ជួបទេរឺ)
(ចង់តែមិចលោកនាំ..)
(បានហើយឈប់និយាយទៅតិចយើងអោយចុះពីលើឡានលូវនឹងហើយ)
(បានៗឈប់និយាយហើយ)ដោយឃើញបុិនេះសម្លុតច្រើនពេកភីតក៏លែងហ៊ាននិយាយដែលខ្លាចគេដេញចុះពីលើឡានមែន[ចឹងហើយអោយរៀងថ្ងៃក្រោយ]
ភូមិគ្រឹះ
ងុឺត សម្លេងកង់ឡានម៉ាកសេរ៊ីចុងក្រោយបានបន្លឺឡើងជាហេតុនាំអោយអ្នកបម្រើនៅក្នុងភូមិគ្រឹះទាំងអស់ចេញមកទទួលដោយមានអ្នកខ្លះគ្រាន់តែឃើញចាហ្វាយចុះមិនទាន់ក៏អោនគោរពបាត់ទៅហើយកត្តញ្ញូមែន
(ចុះមកយើងនាំអែងទៅជួបអ្នកម៉ែសំណព្វចិត្តអែង)
បុរសម្នាក់នោះនិយាយអោយភីតចេញមកជាមួយទឹកមុខមាំមើលហើយគួរខ្លាច
(វ៉ាវធំណាស់ភូមិគ្រឹះរឺក៏វាំងនៀក)ភីតកូនម្ដាយហេតុតែមិនដែលឃើញផ្ទះអីធំបែបនេះក៏លាន់មាត់ចេញមកតែម្ដង
(លោកប្រុសក្មេងនេះជាអ្នកណា)ម៉ែដោះដែលឈរនៅជិតនោះក៏សួរទៅកាន់អ្នកប្រុសខ្លួនព្រោះគាត់មិនដែលនាំមនុស្សមកផ្ទះផ្ដេសផ្ដាសឡើយភាគច្រើនអ្នកដែលបានជាន់ដីទីធ្លាផ្ទះនេះសុទ្ធតែជាមនុស្សសំណាងហើយ។
(បន្តិចទៀតម៉ែដោះនឹងដឹងហើយ)
(ចាលោកប្រុស)
ចូលមកដល់ខាងក្នុងវាខុសប្លែកពីខាងក្រៅឆ្ងាយណាស់នៅខាងក្រៅមានសុទ្ធតែសួនផ្កាលម្អអមសងខាងផ្លូវតែចំណែកខាងក្នុងវិញងងឹតអោយស្លុបរកតែមើលមិនឃើញសុំសរសើរចេះនៅកើត
(នេះលោកផ្ទះលោកអត់បើកភ្លើងទេហីបានងងឹតអញ្ចឹង)
(ផ្ទះយើងរឿងយើងៗចង់ធ្វើម៉េចក៏បានកុំមកចង់ចេះ)
(រស់នៅមើលតែប្រចៀវ )
(ឡើងមកតាមយើងមកហើយកុំនិយាយច្រើនពេកតិចធ្លាក់កាំជណ្ដើរបាក់ក)
(មើលមិនឃើញផងឡើងអត់រួចទេ)
(ហើយទូរស័ព្ទមានតើមិចមិនបើកភ្លើងហើយដើរតាមយើងមកកុំនៅរអ៊ូដូចឃ្មុំច្រើនពេកយើងប្រញាប់ទៅធ្វើការយើងទៀត)និយាយចុះឡើងៗបុរសចម្លែកនោះក៏នាំភីតមកដល់បន្ទប់មួយដែលមិនឆ្ងាយពីបន្ទប់សៀវភៅប៉ុន្មានទេ
(បើកទ្វារទៅ)
(ប្រើខ្ញុំអោយបើកមិចមិនបើកខ្លួនអែង)
(បើករឺអត់)
(ហូយបើកក៏បាន)
ក្រាក ទ្វារបន្ទប់បានរបើកដោយស្នាដៃភីតយើងគ្រាន់តែបើកក៏ចាប់ផ្ដើមចង់យំព្រោះឃើញម្ដាយខ្លួនត្រូវគេចាប់ចងចំណែកសម្លៀកបំពាក់ប្រឡាក់ស្រមីងស្រម៉ូមសុទ្ធតែដីមិនដឹងថាមានរឿងអ្វីកើតឡើងខ្លះទេ
(ម៉ែ)ភីតរត់ទៅរកម្ដាយទាំងយំត្រហេបត្រហបព្រោះសភាពម្ដាយពេលនេះមើលមិនយល់ទេ
(កូនម៉ែ ភីតមកជាមួយនរណានឹងកូន)ម៉ែភីតនិយាយទៅកូនទាំងសម្លេងញ័រៗស្ដាប់សឹងមិនបានប្រឹងងើបមុខដែលមានសុទ្ធតែស្នាមមកនិយាយជាមួយកូន
(មកជាមួយបុរសចម្លែកនោះណាម៉ែ)ភីតចង្អុលទៅមនុស្សប្រុសដែលធ្វើមុខមាំមិននិយាយអ្វីទាំងបានត្រឹមតែសម្លឹងមកម្ដាយកូនទាំង២ក្នុងចិត្តគិតអ្វីខ្លះក៏មិនដឹង
(លោកឯងកុំចង់ធ្វើបាបកូនប្រុសយើងអោយសោះប្រយ័ត្នធ្លាក់នរក)គ្រាន់តែកូនប្រុសខ្លួនចង្អុលថាគេជានរណាស្រាប់តែគាត់ច្រលោតខឹងភ្លាមៗភីតវិញក៏អត់ទ្រាំមិនបានក៏សួរទៅម្ដាយខ្លួន
(គាត់ជានរណាម៉ែ)
(គេជា..)
ផាំង...
សូមរង់ចាំទស្សនាភាគបន្ត
By :admin pich
