ខ្ញុំស្រឡាញ់អ្នក

261 57 1
                                        

Ep3(3/4)

កាត់មកពេលព្រឹកដ៏ស្រស់ស្រាយរវាង វេហ្កាសនិងភីតយើងវិញម្ដង យប់មិញម្នាក់ប្រឹងពេកទេដឹងបានជាគេងមិនព្រមក្រោកសោះ សូម្បីមាន់រងាវអឺងកងហើយនៅឡើយតែស្ដូកស្ដឹងគ្មានកម្រើក បាក់កម្លាំងហើយឃុនវេហ្កាសអើយ ។ ពេលព្រឹកបានកន្លងផុតទៅចូលដល់ពេលរសៀវជ្រៀវជ្រេ ព្រះអាទិត្យបានដើរហួសចុងត្នោតរះសឹងប្រេះក្បាលជាពីរទើប បងអូននោះគេនាំគ្នាងើប
(ភីត ភ្ញាក់ហើយរឺស្មានតែសន្លប់លែងដឹងខ្លួន
តើនៀក)
(បាទ ព្រោះខ្ញុំអស់កម្លាំងល្ហិតល្ហៃរកទិសតំបន់មិនឃើញទើបបន្តដល់ថ្ងៃត្រង់)
(ឃ្លានទេ បើឃ្លានចាំយើងប្រាប់អ្នកបម្រើអោយយកអីមកញុាំ)
(មិនអីទេ ឃុនវេហ្កាសខ្ញុំអាចទ្រាំបាន)
(ក្រពះដែកហី បានចូលចិត្តអាខាងស៊ូអត់ញុាំបាយនឹង)
(មែនចឹងទេ គឺខ្ញុំ.....)
(កុំប្រកែកតិចថា យើងដាក់អោយលែងដើររួចទៀត)
(សុំទោសផងបើធ្វើអោយឃុនវេហ្កាស បារម្ភ)
(កុំសុំទោសយើងសុំទោសខ្លួនអែងទៅ យើងមិនយកទោសពៃរ៍អីទេ)
(ហិហិ បាទទានប្រោស)
(តោះងូតទឹក ងើបរួចអត់ បើនៅឈឺចាំយើងបីទៅបន្ទប់ទឹក)
(អឺអត់អីទេ ខ្ញុំអាចងើបបាន ឃុនវេហ្កាសកុំភ័យអី)
(ថាបានតែមាត់ តែធ្វើខ្លួនអែងមិនកើតផង លូវកុំសូញសាញច្រើនឆាប់មកយើងបី )
(ប..បាទ) ច្រណែនដល់ហើយ២នាក់នេះផ្អែមល្ហែមរហូតមិនខ្វល់ក្បាលអាណាទេអោយតែ តើនមកគឺថារលួយជាងស្ករទៀត ។
°°°°°°°°°°°°°
រវល់តែមើលគេស្វីតភ្លេចគិតគីនអោយឈឹង ថ្ងៃនេះជាថ្ងៃអាទិត្យគីនមិនទៅរៀនទេ គេកំពុងឆាតសន្ទនាជាមួយអូនយ៉ាងញាប់ឆ្មេញ សរសេរសុទ្ធតែប្រយោគស្នេហា អើយមួយទៀតហើយ សង្ស័យជីវិតជួបតែគេញ៉ែគ្នាអញ្ចឹងមែន ធុញថប់ណាស់
in message with lovely porsche
(ផស៍ទំនេរទេថ្ងៃនេះ)
(ម៉ាក់អត់នៅផ្ទះទេ ហើយក៏គ្មានស្អីធ្វើដែរ)
(សម្រេចថាទំនេរ ហើយលូវនៅណាចាំ បង ទៅយក)
(ហាងកាហ្វេជិតផ្សារ)
(ok ចាំបងណាតិចទៀតបងទៅដល់ហើយ)
(បាទ បើកប្រយ័ត្នប្រយែងផង)
(yes sir )
(គិតសព្វៗទៅ បុិនេះជំនាញណាស់អាខាងនិយាយតែស្ករ)
<ផស៍មែនទេនៀក>រវល់សើចនឹងចរិករបស់គីនផស៍សឹងតែភ្ញាក់ព្រើតដោយសារមានមនុស្សហៅឈ្មោះគេ
(បាទ ... ឆ័យ?)
<ខ្ញុំឆ័យ នឹងហើយអ្នកណាទៀត តិចភ្លេចមិត្តបាត់ទៅ>
(ចាំតើ បានហៅឈ្មោះត្រូវលូវអង្គុយសិនមោ)
<អើ អាផស៍អែងមកយូរនៅ>
(យើងបងអែង មិចហៅយើង អា)
<ទម្លាប់មាត់ ខ្ជិលហៅបងណាស់វាអត់សុីនឹងមុខដ៏កញ្ចាស់របស់អែង>
(ឈ្លើយអាឆ័យ អែង)ផស៍គេខ្នាញ់នឹងមិត្តពេកក៏ប្រតៃប្រតប់គ្នាពេញនឹង ដល់ថ្នាក់ភ្លេចមើលអ្នកនៅឈរមើលពួកគេទាំងទឹកមុខមិនសូវអំណោយផយផលនោះ
(ប្រហែលផស៍គេសប្បាយហើយទើបមើលមិនឃើញយើង ) ខំជិះឡានមកទាំងក្ដៅហែងបែរជាត្រូវមកឈរមើលគេប្រឡែងគ្នា ចំពោះមុខខ្លួនបែបនេះ ខកចិត្តណាស់
<បានហើយអាផស៍លែង ឈដាក់ស្រះឺ ណាវើយ>
(អញ្ចឹងអែងត្រូវហៅយើងបង កុំមកឈ្លើយ)
<បាទ បងផស៍ ហាហា>
(សើចទៀតអានេះវើយ )
<ហេ អា អាសច្រលំបងផស៍ នោះមែនទេលោកគីនថារ៉ាផាយុដែលគ្រប់គ្នាល្បីរន្ទឺថាជាកូនរបស់លោកកនម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនោះ>
(គីន )ស្ងាត់ដូចគេទះមួយកំផ្លៀងក្រោយឃើញគីនបម្រុងនឹងឡើងឡានត្រឡប់ទៅវិញមកពីពេលណានឹង
(យើងមានការមួយភ្លែតចាំនឹងហើយ)
<អេទៅណាអញ្ចេះ>

(គីនឈប់ ចង់ទៅណា) ផស៍រត់ចេញមកឃាត់ដំណើរគីនមិនអោយបរឡានចេញ
(ចុះមកសិនមក លោកទៅវិញលឿនម្លេះ)មិនមានការឆ្លើយតប គីននៅក្នុងឡានអង្គុយស្ងៀមទ្រឹងមិននិយាយអ្វីទាំងអស់ប្រៀបដូចរូបចម្លាក់
(គីនសុំអង្វរលើកចុងក្រោយចោះណា ចុះមកលោកចំណាយសុាំងអស់រាប់លីត្រមកទីនេះ អត់ស្ដាយលុយចាក់សុាំងទេរឺ)
(ទេ )ទីបំផុតគីនគេព្រមចុះពីលើឡានមកនិយាយជាមួយផស៍ក្រោយលឺពាក្យផស៍លន់តួអម្បាញ់មិញ
(គីនកើតអីមែនទេ)
(កើតជំងឺប្រច័ណ្ឌ ពេលឃើញផស៍នៅជាមួយអ្នកផ្សេង)
(អូយ គិតអីបែបនេះម្នាក់ដែលអង្គុយជាមួយខ្ញុំមិញគឺមិត្តទេគេនឹងខ្ញុំស្គាល់គ្នាតាំងពីតូចមកម្លេះ)
(ជឿកើតដែរហី)
(បើមិនជឿចាំខ្ញុំហៅគេមក)
(មិនបាច់ទេ អត់ត្រូវការលូវចង់ទៅផ្ទះវិញ)
(ទាន់ហន់ដូចទៅរកស្លាប់ គិតអត់ចង់ជួបមិខខ្ញុំទេក្រែងមិញនេះឆាតមកថាជួបតែបែរជាទារទៅផ្ទះតាណើបដល់ហើយ)
(ដាច់motivationអស់ហើយខ្ជិលនៅ)
(ចឹងទុកខ្ញុំអោយនៅម្នាក់អែង)
(អាណាថា គេមកយកទៅផ្ទះជាមួយ)
(ចឹងក៏ចឹងទៅ ចុះ..)
(ឡើងឡានកុំបូរបាច់ច្រើន )
(ដឹងហើយ មិនបាច់ប្រាប់)ក្រោយជជែកគ្នាមួយសន្ទុះពួកគេទាំង២នាក់ក៏សម្រេចថាឡើងឡានទៅផ្ទះវិញព្រោះស្ថានភាពអត់សូវជាល្អប៉ុន្មាន
°°°°°°°°°°°°°°°
ផ្ទះត្រកូលរ៉ាឃីនទិគុល
ភាពស្ងប់ស្ងាត់បានប្រែក្លាយជាអ៊ូអរខុសធម្មតា អ្នកបម្រើនៅក្នុងផ្ទះទាំងប្រុសទាំងស្រីកំពុងស្ទុះស្ទារត់ត្រេទៅត្រេមកជញ្ជូនរបស់ជាច្រើនដូចជា ចានឆ្នាំងអីជាដើម ចំណែកអ្នកខ្លះក៏បោសសម្អាតរៀបចំផ្ទះ ស្រោចទឹកសួន កាត់ស្មៅ.....
(អ្នកណាមកមែនទេ បងណាម)
<លោកម្ចាស់ អញ្ជើញមកពីបារាំងវិញ>
(គាត់ជាអ្នកណា)
<ប៉ារបស់លោកវេហ្កាស>
(ប៉ា?)
<អឺត្រូវហើយ គាត់ចេញទៅរស់នៅស្រុកក្រៅយូរសមល្មមហើយ >
(អញ្ចឹងទេរឺ ចុះហេតុអ្វីគាត់មិននៅប្រទេសថៃ)
<រឿងផ្ទៃក្នុង គ្រួសារអែងមិនអាចចេះដឹងបានឡើយ>
(មិចក៏ដឹងមិនបាន )
<កុំចង់ដឹងអីត្រលប់ទៅធ្វើការវិញ តោះ>
(បាទ យល់ព្រម)
°°°°°°°°°°°
ម៉ោង៤ល្ងាច
អ្នកនៅក្នុងផ្ទះ ទាំងអស់រៀបចំខ្លួនរួចរាល់ដើម្បីទទួលលោកម្ចាស់ត្រលប់មកវិញ មិនចាំយូរប៉ុន្មានសន្ធឹកឡានបានជះសាយដល់អ្នកដែលចាំនៅមុខច្រកចូលផ្ទះនោះ។ឡានបានបរចូលដល់ខាងមុខផ្ទះធំស្កឹមស្កៃទ្វារឡានបើកឡើងបង្ហាយវ័យចំណាស់អាយុប្រហែលជិត៦០ផ្លាយ ឈានជើងចុះពីលើ
{សូមគោរពលោកម្ចាស់}អ្នកគ្រប់គ្នាដែលនៅទីនោះអោនគោរពព្រមគ្នារួមទាំងភីតផងដែរ
<វេហ្កាសនៅឯណា>
[នៅខាងក្នុងលោកមាស់គាត់កំពុងចាំលោកម្ចាស់]
<ល្អហើយច័ន្ទជូនយើងទៅ>
[បានទៀន]


សូមរង់ចាំទស្សនាភាគបន្ត
by:admin pich
today រាងភ្លាវ sorryផងបើកន្លែងណាមិនពេញចិត្តអាចcmtបាន


ខ្ញុំស្រឡាញ់អ្នក Where stories live. Discover now