Ep2(3/4)
(គីន)
(មីហាច់)
(ផស៍មិចជេលីឡាអញ្ចឹងគេស្រីណា)
(ជេអត់បានហ៎)
(ខ្លួនប្រុសតែជេស្រីសុទ្ធតែមីហាច់)
(ង៉ែងកុំចេះ)
(ផស៍ ចេះទប់មាត់ទេ យើងជាប្រុសគួរគោរពសិទ្ធជាមនុស្សស្រីកុំហាសម្ដីឡើងជេគេ មីហាច់អីបែបនេះមិនល្អមើលទេ)
(អរ កាន់ជើងវាមែនទេ)
(មែនទេគឺ.....)
(បកស្រាយធ្វើអីបើគីនកាន់ជើងមីលីឡានោះខ្ញុំលែងចង់ស្ដាប់ហើយ )
(នេះស្ដាប់បងសិនផស៍)
( ហឹក ខ្ញុំទៅហើយbye )យំ ផស៍យំមែនទេគីនអែងធ្វើអីនឹងមិចមិនលួងផស៍ទៅគេចេញទៅហើយហេតុអីក៏អែងកំសាកម្លេះ
(គីន យើងទៅញុាំអីល្អទេ) លីឡាឆ្លៀតឱកាសពេលនេះនាងក៏បបួលគីនទៅញុាំជាមួយគ្នា ក្រែងល៎អាចទាក់ចិត្តគីនអោយ នៅជាមួយបាន
(តែ ខ្ញុំគិតថាយើងកុំអីល្អជាងព្រោះ.......)
(ព្រោះគីនស្អប់ខ្ញុំមែនទេ គ្រួសារយើងទាំង២ស្គាល់គ្នាយូរមកហើយ គ្រាន់តែរឿងញុាំបាយគីនមិនចង់ទៅជាមួយលីឡាមានន័យថាគីនស្អប់លីឡាហើយ) [តែស្ករម៉េះ]
(អើយ មិនមែនអញ្ចឹងទេក្នុងនាមខ្ញុំជាកូនប្រុសមិនដែលចង់ស្អប់ស្រីណាទេ តែមកពីនាងទេដែលតោងទាមខ្ញុំដូចឈ្លើងនោះ ឃើញទេ លូវសង្សារខ្ញុំគេយំហើយ ខ្ញុំក៏ត្រូវទៅលួងដែរ)
(សង្សារ! គីនស្រឡាញ់ប្រុស)
(កុំបង្វែរដានច្រើនពេក គិតថាខ្ញុំអត់ដឹងថានាងគិតដូចម្ដេច)គីនដើរមកខ្សឹបដាក់ត្រចៀកលីឡាជាមួយសម្លឹងត្រជាក់រហឹមដូចភ្នំទឹកកក។ចំណែកលីឡាស្ទើរតែមិនជឿដែលគីនអាចដឹងរឿងនេះ គេមានញាណទី៦មែនទេ [គ្មានទេតែនាងតែងគិតថាគីនស្លូតទើបចង់.....]
flashback ទៅថ្ងៃដែលផស៍ឈ្លោះជាមួយលីឡាថ្ងៃដំបូង
ពេលចេញពីរៀនទៅគីនបានទូរស័ព្ទទៅកូនចៅដែលចាំសើបពីលីឡា
<ហាឡូ ចាហ្វាយ>
(យ៉ាងមិចហើយ )
<ខ្ញុំបានឃើញលីឡាបណ្ដើរប្រុសម្នាក់ចូលក្នុងខុនដូរបស់នាង>
(អែងបានដាក់កាមេរ៉ាហើយរឺនៅ)
<រួចរាល់ហើយទាន>
(ហឹម អស់ភារកិច្ចអែងហើយទៅភូមិគ្រិះវិញចោះ)
<ជម្រាបលាទាន >
កំព្យូទ័រម៉ាកទំនើបកំពុងបើកបង្ហាញពីរូបភាពមនុស្ស២នាក់កំពុងសន្ទនាគ្នា កាសឥតខ្សែបានដោតជាប់ត្រជៀក គីនស្ដាប់នៅកាសន្ទនានោះបានទាំងអស់មិនថារឿងកន្លុកកន្លៀតក៏មិនអោយចោលដែរ
{លីឡាអូននិយាយពិតមែនហេ}
(ត្រូវហើយ វាជេដៀលអូនថាអោយអូនអាក្រក់ណាស់ )
{អាចង្រៃនោះជាអ្នកណា}
(ផស៍ បងប្រហែលស្គាល់គេហើយ)
{ដែលថាម៉ែវាលក់អីវ៉ាន់នៅផ្សារភូកេតមែនទេ}
(ហឹម ត្រូវហើយវាអ្នកធ្វើបាបអូន)
{អូនប្រាប់ប៉ាហើយរឺនៅ}
(រួចហើយប៉ាថាចាំសំឡេះអាផស៍នោះចោលនៅថ្ងៃស្អែកនេះ)
(ល្អហើយចឹង)
ផឹប កំព្យូទ័រត្រូវបានបិទភ្លាម គីនស្រាប់មួម៉ៅឡើងកែវភ្នែកដែលតែងតែទន់ភ្លន់ប្រែជាកំណាចភ្លាមៗ
(ចង់កំចាត់ផស៍ នាងគិតងាយពេកហើយ) [ពូគីនកាន់តែកាច]
°°°°°°
ឆុតឆាកគីនបានបញ្ចប់ ងាកមកមើលប៉ារបស់គីនវិញម្ដងលូវនេះវិញគាត់កំពុងក្រេបតែក្ដៅៗ ព្រមទាំងសញ្ជឹងមើលទៅipad ត្រចៀករវាសរវៃបានស្ដាប់លឺសម្លេងរថយន្តដែលកំពុងឈប់មុខផ្ទះ។ លោកកនងាកទៅមើលកូនប្រុសដែលរៀបនឹងឡើងលើទៅហើយនោះ
{មកវិញហើយកូន លឿនជាងរាល់ដង}
(បាទប៉ា )គីនបានបញ្ឈប់គំនិតចង់ឡើងទៅបន្ទប់ រួចក៏ចុះមកកន្លែងទទួលភ្ញៀវដែលប៉ាកំពុងអង្គុយផឹកតែ
(ប៉ាស្គាល់ឪពុកលីឡាទេ)
{ស្គាល់តើ លោកវង្សសក្តិនោះ កូនសួរធ្វើអី}
(អត់អីទេលូវ កូនហត់ណាស់ចង់សម្រាកកូនសុំទៅបន្ទប់ហើយ)
{ហឹមទៅចុះ } លោកកនសម្លឹងទៅកូនប្រុសតែម្នាក់រួចបែរភ្នែកចេញទៅមើលទេសភាពខាងក្រៅគាត់ដឹងថាកូនគាត់មានបំណងអ្វី
{កូនលាក់ប៉ាមិនជិតទេ}
(អាឡូជម្រាបសួរអ្នកមីង)ពិបាកលួងផស៍ណាស់ជម្រើសចុងក្រោយមានតែតេទៅម៉ាក់ផស៍ដើម្បីសួរនាំទើបបាន
{ចាសជម្រាបសួរនេះក្មួយគីនមែន}
(បាទ មីងផស៍ទៅដល់ផ្ទះឬនៅ)
{មកដល់ហើយតែរត់មកទាំងយំ }
(យំ ផស៍យំអត់ទាន់បាត់ទេរឺ)
{ត្រូវហើយមីងសួរក៏មិនព្រមឆ្លើយ មិនដឹងថាមានរឿងអីហើយបិទទ្វារចាកសោរមិនអោយមីងចូលទៀត}
(មិនអីទេមីងខ្ញុំនឹងទៅលួងផស៍)
{តែមីងគិតថា...}
(កុំបារម្មណ៍អីមីង ខ្ញុំទៅដល់លូវ តឺត)គីនបានផ្ដាច់ខ្សែទំនាក់ទំនងពីអ្នកម្ខាងរួចទាញសោរឡានចេញទៅ មកដល់មិនទាន់បានទាំងងូតទឹកផងក៏ត្រូវចេញឡានទៅទៀតហើយៗរឿងដែលគីនស្គាល់ម៉ាក់ស្រីផស៍ព្រោះដោយសារតែគីនឧស្សាហ៍ទៅយកផស៍ទើបម៉ាក់ផស៍ស្គាល់ មានតែប៉ុន្នឹង។
{ទៅណាគីនមិនញុាំបាយទេហី}លោកកនដែលទើបនឹងចូលតុបាយឃើញកូនរត់លឿនស្លេវទាំងទាន់ហន់ក៏សួរឡើង នេះប្រហែលស្ដាប់មិនបានទេមើលទៅ
(ចាំមកវិញប៉ា)លឺដូច្នេះលោកកនក៏ក្រវីក្បាលហួសចិត្តនឹងកូនប្រុសខ្លួនជាខ្លាំង
