ខ្ញុំស្រឡាញ់អ្នក

242 51 5
                                        

Ep4(4/4)
មួយម៉ោង ក្រោយមក
(វេហ្កាសទៅក៏យូរម្លេះ មួយម៉ោងហើយមិនទាន់មកវិញទៀត)
(ម៉ាក់ កូនស្រេកទឹក)
(អោវភីត ងើបមកម៉ាក់ចាក់ទឹកអោយ)ម៉ាក់ភីតប្រញាប់ប្រញាល់រត់ទៅចាក់ទឹកដែលនៅលើតុម្ខាងទៀត
(នេះកូនផឹកមួយៗ)
ក្អឹកៗ
(បានហើយម៉ាក់ អឺម និយាយពីវេហ្កាសទៅមិនទាន់មកវិញទេឬ)
(នៅទេ ម៉ាក់បារម្ភថា)
(សាកតេទៅគាត់បន្តិចទៅម៉ាក់ក្រែងគាត់អាចនឹងលើក)
(មុននេះម៉ាក់ តេទៅហើយតែគ្មានការឆ្លើយតបទេ)
(ខ្ញុំសាកម្ដង ម៉ាក់ហុចទូរស័ព្ទមក) អ្នកមានគ៌ភ ពេលនេះស្ទើតែប្រេះទ្រូងទៅហើយដោយសារប្ដីដែលធ្លាប់តែបើកភ្នែកឃើញក៏បាត់ដំណឹងសូន្យឈឹង តេទៅក៏មិនចូល ទៀត
(ម៉ាក់ខ្ញុំតេទៅវេហ្កាសអត់ចូលទេ ចុះមុននេះគាត់ប្រាប់ថាទៅទិញអីអោយខ្ញុំញុាំមិចក៏មិនឃើញត្រលប់មកវិញ)
(គឺម៉ាក់ក៏អត់ដឹងដូចគ្នាតិចវេហ្កាស)
ត្រីងៗ
(អាឡូវេហ្កាស)
[សួស្ដីកូនប្រសារ សំណព្វចិត្តសុខសប្បាយទេ]
(លោកហ្កាន់ នេះហេតុអីលោកលើកទូរស័ព្ទវេហ្កាស)
[ក៏ព្រោះវេហ្កាសនៅជាមួយប៉ានឹងអែង]
(នៅជាមួយ ក្រែងវេហ្កាសគេទៅទិញចំណីចំណុកអោយខ្ញុំតើមិចមកនៅជាមួយលោក)
[គឺមកផឹកតែជជែកគ្នាលេង]
(កុំមកកុហកលោកអែងប្រើល្បិចច្បាស់ណាស់ នេះប្រាប់ថាវេហ្កាសនៅឯណា)
[គឺនៅជាមួយប៉ានឹងណា ប្រាប់ហើយមិចក៏រឹងសម្បើមម្លេះ]
(ហុចទូរស័ព្ទអោយវេហ្កាសនិយាយជាមួយខ្ញុំ)
[ចាំមួយភ្លែត] តឺត
(ស្អីទៀតហើយ) លោកហ្កាន់ បិទទូរស័ព្ទលឿនមែនទែនក្រោយលឺថាភីតចង់ជួបវេហ្កាស ប្រហែលគម្រោងការអ្វីទៀតហើយ
តីង
វីឌីអូមួយលោតឡើងក្នុងសាររបស់ភីតរួមទាំងភ្ជាប់ជាមួយពាក្យមួយឃ្លាថា មើលដោយក្ដីរីករាយ ព្រមទាំងemoji☺️បែបនេះទៀតផង។ភីតមិនបង្អង់យូរក៏ចុចចូលមើលវីឌីអូ ក្នុងនោះបានបង្ហាញពីរាងកាហដែលសុទ្ធតែលោហិតក្រហមឆ្អៅហូរចចេញមកពីក្រាល
(វេហ្កាស) ទទួលយកសឹងមិនបានភីតដែលកំពុងមានទម្ងន់ ចាប់ផ្ដើមដកដង្ហើមញាប់ៗទឹកនេត្រាស្រក់លើថ្ពាល់ ដូចកំពុងបញ្ជាក់ពីទុក្ខកង្វល់ក្នុងឱរាព្រោះបារម្ភពីស្វាមីនៅឯទីឆ្ងាយពីខ្លួនហើយត្រូវគេវាយយ៉ាងដំណំទៀតសួរថាគេនៅសុខយ៉ាងមិច
(ភីតកូនយ៉ាងមិចហើយក្នុងវីឌីអូនោះជាអ្វី)
(ម៉ាក់ពេលនេះលោកហ្កាន់កំពុងធ្វើបាបវេហ្កាសហើយ គាត់វាយវេហ្កាសរហូតសន្លប់ នឹងមានឈាមហូរទៀតផង)
(ហាស នេះកើតឡើងយ៉ាងមិចនឹង)
(ទេម៉ាក់ហឹក យើងប្រញាប់ទៅរកវេហ្កាស ទៅគាត់ប្រាកដជាឈឺមិនខាន)
(កុំស្លន់កូន យើងទៅពេលនេះមិនរួចទេ លោកហ្កាន់មានកងអង្គរក្ស នឹងអាវុធគ្រោះថ្នាក់ប្រសិនបើហ៊ានប្រថុយយើងគ្មានសង្ខារយកវេហ្កាសត្រឡប់មកផ្ទះឡើយ)
(ហឹក ធ្វើ ដូចម្ដេចម៉ាក់)
(ត្រូវហើយ ម៉ាក់នឹងតេទៅសំុជំនួយពីផស៍) ម៉ាក់ភីតទាញទូរស័ព្ទដៃពីភីត ចុតខលរកផស៍ដែលជាមិត្តសំណព្វកូនប្រុសគាត់ ។ ទ្រនិចនាឡិបានចង្អុលប្រាប់ថាស្មើនេះគឺម៉ោង១២ថ្ងៃត្រង់ហើយ ផស៍កំពុងទទួលអាហារពេលថ្ងៃនៅផ្ទះជាមួយម៉ាក់ នឹងគីន
(គីនញុាំអានេះទៅ អូនធ្វើវាដោយផ្ទាល់)
(បាទ ភរិយាបង )
(ហាហាកុំមក .......) ត្រីងៗ
{អ្នកណាខលមកនឹងកូន}
(អ្នកមីង ភីម)ឃើញចានោះជាម៉ាក់ភីតផស៍ក៏លើកទទួលនិយាយ
(ជម្រាបសួរមីង)
(ផស៍ នៅជាមួយគីនមីងសុំអោយក្មួយ ជួយបន្តិចណា)
(រឿងអ្វីទៅមីង)
(ក្មួយអាចធ្វើដំណើរមកមន្ទីរពេទ្យនៅឈុនបុរីបានទេ)
(បាទបាន) តឺតៗ
(គីនរៀបឡានទៅឈុនបុរី)
មន្ទីរពេទ្យឈុនបុរី
( ហឹកៗ ម៉ាក់ផស៍មកទេ)
(គេមកដល់លូវហើយ កូនកុំយំអ្វីៗនឹងប្រសើរ)ម៉ាក់អោនទៅវាសទឹកភ្នែកកូនប្រុសព្រមទាំងអោបលួងលោមកូនកុំអោយភ័យព្រួយដល់ដំណាក់កាលនេះហើហើយគាត់នឹងធ្វើគ្រប់យ៉ាងដើម្បីសុវត្តិភាពភីតនឹងវេហ្កាសព្រមទាំងចៅរបស់គាត់ផងដែរ។ ចាំអត់ដល់មួយម៉ោងផងផស៍នឹងក៏មកដល់ល្មម
(អ្នងមីងជម្រាបសួរ ភីតកើតអីមែនទេ)
(ក្មួយនិយាយលេងជាមួយសិនទៅមីង សុំនិយាយជាមួយគីនសិន)
(តាមសម្រួលអ្នកមីង)
(គីនមកនេះមក)
(បាទ)

(ភីតខានជួបអែងយូរហើយ សុខសប្បាយទេអេ មិចបានយំ)
(ផស៍ជួយវេហ្កាសផងយើងសុំ ហឹកពេលនេះគាត់កំពុងស្ថិតក្នុងអន្តរាយ)
(វេហ្កាស តិចជាmafiaដែលល្បីថាកាចសាហាវនោះទៅ)
(គេលែងជាmafiaហើយ ពេលនេះគេរស់នៅជាមនុស្សសាមញ្ញ ហឹក កុំគិតរឿងនេះអីអែងគួរមកជួយយើងដើម្បីរំដោះវេហ្កាសវិញ)
(បើបែបនេះមានតែគីនទើបអាចធ្វើបាន)
(ជួយអង្វរករគីនផងចាតទុកថាយើង ជាមិត្តស្លាប់រស់របស់អែង)
(ហឹម)
ក្រាក
(គីន យើងអាចទៅរួចទេ)ផស៍ងាកទៅនិយាយជាមួយអ្នកដែលកំពុងបើកទ្វារចូលមក
(អាច ថ្ងៃបងនឹងត្រៀមប៉ូលីសរួមទាំងអង្គរក្សបងបន្ថែមដើម្បីជួយវេហ្កាស ហើយអូន ភីត នឹងអ្នកមីងត្រូវនៅមន្ទីរពេទ្យ)
(ហឹក អរគុណណាស់លោកគីនដែលជួយពួកខ្ញុំ)
(បាទដោយក្ដីរីករាយ ផស៍ថែខ្លួនផងបងលាហើយ )
(បាទបងដូចគ្នាណា ) ទោះបីគ្រួសារធីរ៉ាផាយុ នឹងរ៉ាឃីនទិគុលធ្លាប់ជាសត្រូវនឹងគ្នាតែគីនក៏នៅតែហ៊ានលូកដៃចូលជួយវេហ្កាស
រោងចក្រចាស់
វេលាថ្ងៃរសៀលជ្រេ ក្នុងព្រៃលឺសូរតែសម្លេងខ្យល់បក់រហឹមៗប៉ះទង្គិចនឹងស្លឹកឈើនាំយកភាពត្រជាក់ដល់អ្នកត្រូវគេចងជាប់នឹងកៅអីខ្លួនសុទ្ធតែឈាមប្រឡាក់ពេញខោអាវ អង្គុយអោនមុខចុះដោយសារថ្នាំសណ្ដំមកពង្វក់ស្មារតីដេកលង់លក់គ្មានដឹងខ្យល់អី
ឈូ សម្លេងទឹកជះលើរាងកាយធំក្រាសធ្វើអោយគែភ្ញាក់ព្រើតស្ទើបះជើង
[ភ្ញាក់ហើយរឺកូន គេងប៉ុណ្ណឹងបានហើយណា]
(ម៉េចខ្ញុំនៅទីនេះវិញ អាសត្វតិរច្ឆានអែងចង់ធ្វើអីយើង)

សូមរង់ចាំទស្សនាភាគបន្ត
by: admin pich💗

ខ្ញុំស្រឡាញ់អ្នក Where stories live. Discover now