ភាគបញ្ចប់

6.3K 388 6
                                    

ក្រោយពីបញ្ចប់រឿងគ្រប់យ៉ាងទៅដោយរលូនហើយ រឿងទាំងឡាយក៏មកជាល្អវិញ ក្នុងដំណើរជីវីតអ្នកទាំងពី ចំណែករីកាតា ត្រូវជាប់គុកប្រាំឆ្នាំ ដើម្បីកែប្រែចិត្តគំនិតលត់ដំដែលធ្លាប់ធ្វើខុស។ មុនដំបូង ថេយ៉ុងភ្ញាក់ផ្អើល មិនស្ទើរ ពេលឮបែបនោះ ដោយសារនឹកស្មានមិនដល់ គិតៗចិត្តស្រឡាញ់ច្រណែនឈ្នានីស អាចធ្វើឲ្យមនុស្សធ្វើបានគ្រប់យ៉ាង មិនខ្លាចពីអ្វីទាំងអស់។ សម្រាកនៅមន្ទីរពេទ្យត្រឹមរយះពេលខ្លី ថេយ៉ុងក៏បានត្រឡប់មកសម្រាកនៅផ្ទះវិញ ប៉ុន្តែក្បាលដែលបានបែកនៅមិនទាន់ជានៅឡើយ តែមេតបានប្រាប់ថា មិនបាច់ទៅពេទ្យក៏បាន ចាំគេមកកាត់ថ្នេរឲ្យដល់ផ្ទះវិញល្អជាង និយាយហើយក៏ធ្វើឲ្យជុងហ្គុកមួម៉ៅមិនចេះតិចព្រោះគិតថាមេតចង់តែញ៉ែញ៉ងថេយ៉ុងដូចលើកមុន។ រីឯរឿងការងារថេយ៉ុងក៏បានលាឈប់ ដោយនិយាយថា ត្រូវតាមមើលថែយកចិត្តប្ដី រកក្ដីសុខឲ្យខ្លួនឯងប្រសើរជាងមុន។

ច្រើនខែកន្លងផុតទៅ
រដូវត្រជាក់កន្លងផុតទៅ រដូវស្លឹកឈើលាស់ក៏ចូលមកដល់ ហើយក៏កន្លងផុតវិញ រហូតមកដល់ផ្ការីក។ នៅទីវាលធំទូលាយ មានសាយក្លិនក្រអូប តាមរយះខ្យល់នាំផាយផាត់មក បង្កើតមន្ដស្នេហ៍ឲ្យធម្មជាតិលើសដើម។ ថេយ៉ុងញញឹម ថើបថ្ពាល់គ្រើមមួយខ្សឺត បន្ទាប់មកក៏ដាក់ក្បាល កើយដើមដៃជុងហ្គុក កែវភ្នែកថ្លាយង់ សម្លឹងមើលផ្ទៃមេឃពណ៍ទឹកក្រូច នាពេលល្ងាច។
<<អារម្មណ៍ល្អ ដល់ហើយ>>
<<រដូវផ្ការីកបែបនេះ ទៅដើរលេងល្អទេ ប្ដីសម្លាញ់>>
ជុងហ្គុកងាកមកមើល ទើបថេយ៉ុងសើចដាក់ ហើយថើបថ្ពាល់គេមួយខ្សឺតទៀត ជាការយកចិត្តយកថ្លើម។
<<អូនចង់ដើរលេង>>
<<ទៅណា?>>
<<តូក្យូ តើល្អទេ?>>
<<បងរីករាយទៅជាមួយ បើអូនចង់ទៅ>>
មានឬ ដែលជុងហ្គុកបដិសេដពាក្យសម្ដីរបស់ប្រពន្ធនោះ។ រាល់ថ្ងៃ គេស្រឡាញ់ថេយ៉ុងស្ទើរលេបទៅហើយ បើថាលេបបាន មិនបាច់សង្ស័យច្រើន គេច្បាស់ជាលេបទុកក្នុងពោះបាត់ទៅហើយ។ ស្រឡាញ់ក៏ខ្លាំង តាមចិត្តក៏ខ្លាំង ថេយ៉ុងនិយាយឆ្វេង គេក៏ទៅឆ្វេង និយាយស្ដាំ គេក៏ស្ដាំ ស្ដាប់សម្ដីថេយ៉ុង មិនដែលឲ្យខ្នើសចិត្ត ថ្នាក់ថ្នមបីបមត្រកងប្រពន្ធ ដូចកូនង៉ែត សូម្បីតែស្រមោចក៏មិនឲ្យវាលើ។
<<ទៅទាំងគ្រួសារល្អទេ ជុង>>
<<មិនខ្លាចប៉ាអូនសម្លាប់បងទេឬយ៉ាងមិច?>>
ថេយ៉ុងសើច ពេលឮប្ដីនិយាយបែបនេះ។ មិនដឹងជាយ៉ាងម៉េច បានជាជុងហ្គុកនឹងលោកប៉ា មិនដែលត្រូវគ្នា ជួបលើកណា ក៏សម្លក់សម្លឹងជុងហ្គុកថ្លែ ប៉ុន្តែមិនដែលបាននិយាយអ្វីឲ្យរកាំរកូសគ្នានោះទេ។ ប្រហែលជាលោកប៉ា មិនចូលចិត្តចរឹកជុងហ្គុកកាលពីមុនទេដឹង ទើបគុំគួនរហូតមកដល់អីឡូវ ហើយឲ្យតែជួប ថេយ៉ុងពេលណា ដឹងតែសួរថា<<គេមានធ្វើបាបកូនឬអត់?>>ហើយក៏ជាសំណួរប្រហារបេះដូងជុងហ្គុកដូចគ្នា ខ្លាចតែកូនប្រសារធ្វើបាបកូនសំណព្វចិត្តគាត់ឲ្យយំអ៊ីចឹង ទាំងដែលគេថ្នមថេយ៉ុងយកងាប់យករស់ មិនថ្នមលើកលែងតែពេលនៅលើគ្រែប៉ុណ្ណោះ ព្រោះគេទ្រាំថ្នមមិនបាន ថេយ៉ុងគួរឲ្យចង់សុីណាស់ពេក។
<<បើចេះសម្លាប់ គាត់សម្លាប់តាំងពីបងរៀបការជាមួយអូនម្ល៉េះ>>
<<អូននិយាយឃោរឃៅខ្លាំងណាស់ដឹងទេ>>
<<ថ្នមអូន ត្រូវថ្នមប៉ាអូនផង>>
ជុងហ្គុកថើបថ្ពាល់ក្រថាយៗរបស់ថេយ៉ុងខ្លាំងៗ ព្រោះទ្រាំខ្នាញ់មិនបាន។
<<ប៉ាអូនមិនឲ្យបងថ្នម ទើបបងថ្នមបានតែអូន>>
<<អុឹម...ជុង ប៉ុន្មានថ្ងៃមុន មិត្តភក្តិបងទាក់ទងមក>>
<<យ៉ាងម៉េច?>>
<<គេប្រាប់ឲ្យចូលរួមពិធីមង្គលការផង រវល់ទើបមិនបានមកប្រាប់ដោយផ្ទាល់>>
<<ណាមជុនឬក៏អត់?>>
<<មែនហើយ>>
<<អាម្សៀលនោះប្រពន្ធវាមានផ្ទៃពោះជិតឆ្លងទន្លេទៅហើយ ទើបនឹកនារៀបការ មិនល្អដូចបងសោះ>>
<<ល្អងាប់ហើយ ចរឹកពាល កាលជួបអូនដំបូងបងពាលណាស់ដឹងទេ អូនគិតថា បើអូនមិនកាចឆ្នាសទេ ម្ល៉េះត្រូវបងចាប់អូសឡើងគ្រែចាប់ពីថ្ងៃនោះផងក៏មិនដឹង>>
ថេយ៉ុងសម្លក់មុខគេថ្លែ រំលឹកអតីតកាល ពេលដែលជួបគ្នាដំបូង។ សាភាពត្រង់ៗ ថាកាលនោះស្អប់ជុងហ្គុកខ្លាំងៗតែម្ដងហើយ ដោយសារជុងហ្គុកចរឹកពាលពេក លេងមកចាប់ថើប ចាប់គូទគេ ដូចមនុស្សត្រេកកាម គួរឲ្យស្អប់បំផុត។
<<បើកាលហ្នឹង មានឱកាសតែបន្ដិច បងប្រហែលជាធ្វើបែបហ្នឹងមែន>>គេនិយាយទាំងអស់សំណើច<<ជួបអូននៅក្លិបដំបូង បងមើលអូនហើយលង់ខ្លាំងណាស់ ថែមទាំងមានគំនិតចាប់អូនឡើងគ្រែជាមួយផងដែល បន្ទាប់ពីនោះ បងក៏ជួបអូនម្ដងទៀត កាលនៅសណ្ឋាគារ អូនគ្រាកាំងឈុលចូលជណ្ដើរយន្ដ កាល់នោះបងចាំបាន>>
<<ហើយក៏ជាហេតុផល តែមួយធ្វើឲ្យបង ប្រមាថអូន ថាជាមនុស្សដើរពពាក់ពពូនជាមួយប្រុសតែផ្ដាស ត្រូវទេ?>>
<<មែនហើយ កាលនោះបងគិតបែបហ្នឹងមែន អ្នកណាទៅដឹងថាកាំងឈុលជាភេទទីបី បើមាឌធំសាច់ដុំដល់ម្លឹងៗ>>
<<ប៉ុន្តែ ហេតុតែជាគូ ធ្វើឲ្យយើងបានក្លាយជាប្ដីប្រពន្ធ>>
<<ប្ដីប្រពន្ធចម្លែក មានប្ដីប្រពន្ធមួយគូណា ដេកជាមួយគ្នា គិតយកលុយទេ មានតែអូននឹងហើយ>>
<<មកពីអូនមិនទុកចិត្តបង អូនគិតថា បើនៅផ្ទះជាមួយតែបង ច្បាស់ជាគេចមិនរួចពីការប៉ះពាល់គ្នា ហើយកាលនោះអូនមិនទាន់ស្រឡាញ់បងផង ខ្លាចថាបើថ្ងៃណាលែងលះគ្នាហើយ ដោយគ្មានបានអ្វី វាមិនសម ទើបទាមទារលុយពីបង មិននឹកស្មានថាបងឲ្យមែន តែវាមិនសមាមាត្រគ្នា ព្រោះបងរំលោភអូនញយពេក>>
ជុងហ្គុកសើច គិតៗដំណើរជីវីតគូ របស់ពួកគេ ដើរបានឆ្ងាយខ្លាំងណាស់ ទាំងដែលចំណុចចាប់ផ្ដើម ម្នាក់ៗស្អប់គ្នាយកងាប់រស់ តែក៏អរគុណដែលកាន់តែគ្នារហូតមកដល់ថ្ងៃនេះ។
<<អូនថា ថ្ងៃមុនមានអីចង់ឲ្យបងនោះ យ៉ាងម៉េចហើយ>>
<<រងចាំសិនទៅ ធានាបងដឹងតែរំភើបដល់ចេញទឹកភ្នែក>>
ថេយ៉ុងញញឹមញញែម ធ្វើឱ្យជុងហ្គុកសង្ស័យជាខ្លាំងថាជាអ្វី។ ថេយ៉ុងប្រើម្រាមដៃ អង្អែលថ្ពាល់គេថ្នមៗ កែវភ្នែកក៏ប្រសព្វគ្នា។
<<បងស្រលាញ់អូន>>
<<អូនដឹង>>
<<ស្រឡាញ់ណាស់>>
<<អូនក៏ស្រឡាញ់បង ម្ចាស់ជីវីតអូន>>
ថេយ៉ុងនិយាយ បន្ទាប់មកក៏ត្រូវគេបឺតជញ្ចក់បបូរមាត់ខ្លាំងៗ ពោរពេញដោយភាពផ្អែមល្ហែម ក្រោមផ្ទៃមេឃពណ៍ស្រស់ស្អាត។
<<តទៅពួកយើងត្រូវតែមានក្ដីសុខ មានក្ដីសុខរហូតទៅ ហើយគ្មានអ្នកណាមកជ្រៀតជ្រែកយើងបានឡើយ ថេយ៉ុងសំណព្វចិត្តបង>>
<<យើងនឹងមានក្ដីសុខរហូតទៅ>>
<<បងរំភើបនឹងក្ដីស្រឡាញ់របស់អូន>>
ជុងហ្គុកអោបរឹត ថេយ៉ុងក្នុងរង្វង់ដៃ ថើបថ្ពាល់សងខាងខ្សឺតៗ ត៎ទៅគេនិងព្យាយាមប្រគល់ក្ដីស្រឡាញ់ឲ្យទៅថេយ៉ុងតាមអ្វីដែលអាចធ្វើបាន នឹងមានក្ដីសុខរហូតទៅ ក្នុងវិថីស្នេហ៍របស់ពួកគេ។

ចប់ដោយបរិបូរណ៍❤️
នាងខ្ញុំ វ៉ាន់តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកអាន ដែលបានតាមដានតាំងពីដើមរហូតដល់ចប់ ហើយក៏សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង ការប្រើពាក្យឃ្លាឃ្លោង រួមទាំងអក្ខរាវិរុទ្ធផងដែល។ ជាងចុងក្រោយ នាងខ្ញុំរីករាយ នឹងទទួលស្វាគមន៍ គំនិតមតិរិះគន់ស្ថាបនាអ្នកអានជានិច្ច ដើម្បីពង្រឹងការសរសេរជាងមុន។ អរគុណនិងស្រឡាញ់អ្នកអានទាំងអស់គ្នា🌻❤️

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Oct 29, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ល្បែងស្នេហា(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ