34:មិនខ្វល់

2.9K 183 2
                                    

ថេយ៉ុងត្រឡប់មកផ្ទះវិញ ដោយសារឡានរបស់កាំងឈុល ព្រោះឡានរបស់ខ្លួន ត្រូវយកទៅបុស្ដិ៍ប៉ូលីសសិន។ ពេលដើរចូលមកក្នុងផ្ទះ គ្រប់យ៉ាងមានសភាពស្ងប់ស្ងាត់ អ្នកបម្រើមិនដឹងបាត់ទៅណាអស់ ចំណែកជុងហ្គុកមិនឃើញសូម្បីតែស្រមោល សង្ស័យស្មើរនេះជាប់រវល់ធ្វើការនៅក្រុមហ៊ុនទេដឹង។ ថេយ៉ុងឡើងទៅជាន់ខាងលើ ចូលបន្ទប់របស់ខ្លួន ដាក់គូទអង្គុយនៅលើពូក យឺតៗ គ្រប់រូបភាព កាលពីថ្ងៃមិញនៅពេញៗភ្នែក វាគួរខ្លាច ព្រឺសម្បុរ ឈាមក្រហមឆ្អិនឆ្អៅ ប្រលាក់ប្រតាក ពេញនោះ។
<<មានរឿងអីទៅ?>>
ដៃតូចចាប់ផ្ដើមញ័រសាជាថ្មី ក្នុងពោះក៏បុកផឹបៗ ភ័យខ្លាច ថាមានអ្នកណាប៉ងអាក្រក់មកលើខ្លួន អីបែបហ្នឹង។ ប៉ុន្តែមិនចង់គិតច្រើន ក៏បន្លប់ ក្រោកដើរ ចូលទៅងូតទឹក ឲ្យស្រឡះខ្លួនប្រាណ មួយសន្ទុះក្រោយ ក៏ចេញមកវិញ ដោយខោអាវដេកយប់ រូបតុក្កតាតូចៗ ដែលខ្លួនចូលចិត្ត។
ថេយ៉ុងដាក់ខ្លួនដេក ទាញភួយមកដណ្ដប់ ក្រែងល៎បានលក់ នឹងអាលបានឈប់គិត ប៉ុន្តែទោះជាយ៉ាងណា រូបនោះវាហាក់បានសណ្ដុំនៅក្នុងចិត្តបាត់ហើយ។
ក្រាក!!
ខណះពេលនោះ ធ្វើក៏បើក នឹងបិទវិញ ដោយដៃជុងហ្គុក ទើបថេយ៉ុងងើបអង្គុយ បានធូទ្រូងដោយសារវត្តមានរបស់គេបានខ្លះ។
<<មកវិញហើយឬ>>
<<ហុឹម...>>
ត្រឹមគ្រហឹមដើមក៎ រួចក៏ដើរកាន់កន្សែង ចូលបន្ទប់ទឹកបាត់ ដោយរឹកពាសោះកក្រោះ កាន់តែធ្វើឲ្យថេយ៉ុងគិតច្រើនលើសដើម បូករួមទាំងសម្លេងមនុស្សស្រីដែលលើកទទួលទូរស័ព្ទគេកាលពីថ្ងៃមិញទៀត តែមិនទាន់ហ៊ានបូកសរុបហេតុផល ខ្លាចថាគេខឹង។ ថេយ៉ុងដាក់ខ្លួនដេកសាថ្មី ពេលគេចេញមកវិញ ចាំប្រាប់រឿងឲ្យគេដឹង ប៉ុន្តែពេលចេញមកវិញ គេធ្វើមុខមិនស្រស់ មិនសួរនាំយើងអីបន្ដិច ទាំងដែលកាលពីថ្ងៃមិញមានរឿងមិនស្រួលទាំងមូល ក្នុងចិត្តក៏ទៅជាក្រៀមស្ងាត់ខ្ញង់ ដូចរុក្ខជាតិងាប់រាប់រយថ្ងៃ។
<<ជុង កើតអីឬអត់?មិនសប្បាយចិត្តរឿងការងារឬ?>>
<<គ្មានអីទេ>>
គេឆ្លើយហីៗ បន្ទាប់មកក៏ដាក់ខ្លួនដេកបែរខ្នងដាក់ ទាញភួយដណ្ដប់ដល់ចង្កេះ។ ថេយ៉ុងសម្លឹងមើលខ្នងគេព្រិចៗ មិនដឹងទៅនិយាយអ្វីបន្ដ ខណៈដែលម្នាក់ម្ខាងទៀតមិនបានចាប់អារម្មណ៍យើងអីបន្ដិច ចុងក្រោយក៏បានតែដាក់ខ្លួនដេក ទាំងក្នុងទ្រូងល្ហល្ហេវ។
គេមកពីហត់ការងារ កុំគិតច្រើនអី!!
ថេយ៉ុងប្រាប់ខ្លួនឯងជាញយៗ កុំអន់ចិត្ត កុំខូចចិត្ត ដែលគេមិនបានឃីកឃែ ជួនកាលគេអាចហត់ខ្លាំង ដល់ថ្នាក់មិនចង់និយាយអ្វី ស្អែក គង់តែប្រសើរ បើស្អែកមិនប្រសើរ ថ្ងៃខានស្អែក គង់តែប្រសើរឡើង ប៉ុន្តែប្រាប់ខ្លួនឯងយ៉ាងណា ក៏ហាមចិត្តឃាត់អារម្មណ៍មិនបាន វាដូចជាគេយកបន្លាមកចាក់ឲ្យឈឺញោច ត្រូវហូរទឹកភ្នែកស្ងាត់ៗ ម្នាក់ឯង។

ល្បែងស្នេហា(ចប់)Where stories live. Discover now