14:ពិធីរៀបការ

3K 196 1
                                    

1ខែក្រោយមក
ពិធីបានរៀបការប្រារព្ធឡើងនៅក្នុងព្រះវិហារ ដោយភ្ញៀវកិត្តិយស ចូលរួមណែនណាន់ ក្រោមការនឹកស្មានមិនដល់ថា កូនប្រុស ទាំងពីរៀបការជាមួយ ទាំងដែលមិនធ្លាប់មានព័ត៌មានជាមួយគ្នាសូម្បីតែម្ដង ឬចេញមុខមាត់ក្នុងសង្គម គ្រប់យ៉ាងស្ងាត់ជ្រៀប ស្រាប់តែសុខៗក៏លេចចេញព័ត៍មានរៀបការបែបលក្ខខណះឆៅៗតែម្ដង។
ថេយ៉ុងញញឹមពព្រាយ អង្គុយនៅមុខកញ្ចក់មួយជំហរខ្លួន ដោយសម្លៀកបំពាក់ជាឈុតរៀបការ ពណ៍ស៎ មានការឌីសាយម៉ូតស្រស់បំព្រង នៅតាមជាយអាវមានម៉ូតស្ទាយ ជាប្រភេទអាវរឹបរាង មានពន្លឺផ្លេកៗ រីឯមុខមាត់វិញ តុបតែងដោយគ្រឿងមេកអាប់ស្រាលៗ ពណ៍ផ្កាឈូក សុីជាមួយនិងការរៀបចំខ្លួន។ សក់គៀបរួញតិចៗ ទៅរាងប៉ោងប៉ោង ប៉ុន្តែនៅតែឃើញស្អាត។ ថេយ៉ុងជាកូនកាត់កូរ៉េអង់គ្លេស មានជាតិសាសន៍ពីរប្រទេស ម៉ាក់ជាជនជាតិប៉ែកអុឺរ៉ុប ប៉ាជាជនជាតិអាស៊ី ទើបមានកម្ពស់ខ្ពស់ស្រឡះល្អ រួមទាំងមានមាឌតូចច្រឡឹង ព្រោះតាំងចិត្តថែរាងដើម្បីធ្វើជាតារ៉ាម៉ូដែល។
<<បានហើយ ស្អាតអស់ទាស់>>
កាំងឈុល ទុកប្រអប់កាំម្ញីពណ៍ក្រហម ដែលទើបយកខ្សែករមកពាក់ឲ្យ រួចឈរពីក្រោយថេយ៉ុង ដាក់ដៃលើស្មាតូច។ កាពិតមុនដំបូងនឹកស្មានមិនដល់ ព្រោះបានដំណឹងការរៀបការ យ៉ាងទាន់ហន់របស់ថេយ៉ុងជាមួយមហាសេដ្ឋីនៅកូរ៉េខាងត្បូង គ្រប់យ៉ាងវាដូចជាយល់សប្ដិពិតមែន នៅជាមួយគ្នាតាំងពីថេយ៉ុងចូលវិស័យសិល្បះដំបូង ថេយ៉ុងមិនដែលនឹកនារឿងស្នេហាស្នេហ៍ហឺត ទោះជាមានអ្នកចូលញ៉ែញ៉ងច្រើនរាប់មិនអស់ក៏ដោយក៏មិនធ្លាប់យកក្រសែភ្នែកមើល តែខុសអីតែលើកនេះ ខានជួបមុខគ្នាតែមួយខែសោះ ស្រាប់តែបានប្ដីបាត់ ថែមទាំងបុរសសង្ហាទៀត។
<<បងភ័យជំនួសអូន>>
<<ដៃញ័រណាស់ ខ្ញុំខ្លាចថាយំកណ្ដាលកម្មវិធី>>
ថេយ៉ុងលើកដៃឲ្យមើល កាំងឈុលក៏សើចហុឺសៗ ព្រោះដៃថេយ៉ុងញ័រតតាត់។
<<មិនអីទេ សម្រួលអារម្មណ៍ទៅ បន្ដិចទៀតដល់ម៉ោងហើយ បងទៅចាំនៅខាងក្រៅមុន>>
<<បាទ>>
កាំងឈុល ដើរចេញពីបន្ទប់តែងខ្លួន ដោយការចុះទៅរាក់ទាក់ភ្ញៀវដទៃ ទុកពេលវេលាឲ្យថេយ៉ុងសម្រួលអារម្មណ៍ ព្រោះតាមមើលភ័យឡើងញ័រអស់ទៅហើយ។

ល្បែងស្នេហា(ចប់)Where stories live. Discover now