2:គ្រាន់តែចៃដន្យ

4.5K 292 1
                                    

ភាគទី2:គ្រាន់តែចៃដន្យ

បន្ទាប់ពីចំណាយពេលពីមួយបទទៅមួយបទ ភ្លើងលើឆាកក៏បានបិទ នឹងមានសេចក្ដីប្រកាស របស់ឌីជេ ព្រោះទេវតាតូច ត្រូវចប់តួនាទី មិនអាចនៅច្រៀងកំដររហូតបាននោះឡើយ។
<<លើកក្រោយបើមានឧកាស ខ្ញុំនឹងមកលេងទីនេះម្ដងទៀត អរគុណសម្រាប់ការគាំទ្រ>>
(កុំភ្លេចណា)
(ស្អែកមកទៀតបានទេ)
(គេទៅបាត់ហើយ ចិត្តឃោរឃៅណាស់)
សម្លេងចេចចាចបន្លឺឡើង ប៉ុន្តែម្ចាស់មហាសម្រស់បានចុះពីលើឆាកក្រោយបាត់មុនទៅហើយ។
<< ម៉ា កាំងឈុល ម៉េចក៏មិនទាន់មក>>
ថេយ៉ុងជ្រួញចិញ្ចើម ពេលចុះពីលើឆាកភ្លាម បែរជាមិនឃើញអ្នកចាប់ការ ទើបស្រែកឡូឡាដោយការមួម៉ៅ។ មុខក្រហមងាំង ព្រោះខឹងផង ហត់ផង ខ្យល់ដង្ហើមក៏ដង្ហក់ ញើសហូរជោគអាវ ផុសគ្រាប់ជាដំណក់តូចៗលើផ្ទៃមុខ តែទោះជាយ៉ាងណា ក៏មិនសាងសភាពអាក្រក់ឡើយ មានតែសុិចសុីដូចពពួក Top1 អ៊ីចឹង។
<<គេជិតមកដល់ហើយ>>ម្នាក់ផ្សេងលូកមាត់។ ថេយ៉ុងដកដង្ហើមធំ ដាក់ខ្លួនអង្គុយចុះនៅកៅអីមួយទំហឹង ព្រោះមួម៉ៅខ្លាំងពេក។ កាពិត ចរឹករបស់ថេយ៉ុងបែបនេះតាំងពីដើម ទំនើងហួសហេតុ ក្បាលរឹង យល់តែចិត្តខ្លួនឯង ពេលខ្លះត្រូវទន់ជ្រាយក៏ទន់ពេក ហាក់ដូចមនុស្សស្រីមួយចំនួនធំផងដែល។ ប្រហែលមកពីគ្រួសារចិញ្ចឹមបែបទំយើ តាមតែចិត្តពេក ទើបក្លាយទៅជាខូចមនុស្សខូចម្នាអស់។
ថេយ៉ុងអង្គុយរងចាំ អ្នកចាប់ការយូពេក ទើបទ្រាំលែងបាន ក្រោកឡើងដើរចេញទៅក្រៅ ទោះជាអ្នកផ្សេងហាមឃាត់ នឹងប្រាប់ថាជូនទៅដល់កន្លែងសម្រាកក៏មិនព្រម អះអាងថាមិនមែនកូនក្មេង ដែលត្រូវចាំមើលថែគ្រប់ពេលវេលានោះឡើយ។ ថេយ៉ុងដើរសម្ដៅទៅចំណតឡាន ប៉ុន្តែហាក់មានអារម្មណ៍មានមនុស្សដើរតាមពីក្រោយ ទើបងាកមើល ជ្រួញចិញ្ចើមបន្ដិច ព្រោះមិនឃើញអ្វី ក្រៅពីភាពទទេរស្អាត។ ជំហានជើងតូចៗបោះទៅមុខបន្ដ នឹងជារឿយៗ តែងមានអារម្មណ៍ថាគេដើរមកតាមពិតមែន យូៗទៅកាន់តែកៀកប្រកិតទៅ ប៉ុន្តែពេលងាកទៅមើល ក៏មិនឃើញ។
<<ជួយផង...>>
ថេយ៉ុងស្រែក រហ័សរត់ទៅបន្ដទាំងមិនដឹងត្រូវទៅខាងណា ព្រោះកន្លែងចំណតឡាន ទាំងស្ងាត់នឹងងងឹត ពេលនេះ ភ័យឡើងស្លេកមុខអស់ទៅហើយ បបូរមាត់ក្រហមសុិចសុីប្រែក្លាយទៅជាក្រៀម រាងកាយតូចញ័រចប្រក់ ជើងក៏ញ័រសឹងតែទន់ជង្គង់ រត់មិនកើត។
ផឹប!!
អ្អឹក!!
ថេយ៉ុងភ្ញាក់ព្រើត បើកភ្នែកធំៗពុិនចានគោម ពេលដៃត្រូវចាប់កន្ទ្រាក់មួយទំហឹងភ្លាមៗ ទើបទប់ខ្លួនមិនជាប់ ខ្លួនទៅតាមកម្លាំងអ្នកចាប់ មុខជ្រុបក្នុងដើមទ្រូងហាប់ណែន ច្រមុះទទួលដឹងក្លិនទឹកអប់មនុស្សប្រុសប្រភេទសុិចសុី ជាមួយនឹងក្លិនស្រា។
<<កើតអី?>>
មនុស្សមាឌធំដូចម៉ាឡាកាសសួរឡើង ចាប់ស្មាតូច ចេញពីក្នុងទ្រូងបន្ដិច ដើម្បីមើលមុខបានច្បាស់ ប៉ុន្តែភ្ញាក់ព្រើត ព្រោះអ្នកកំពុងឈរនៅចំពោះមុខ គឺជាតារាចម្រៀងក្នុងក្លិប ដែលមានមនុស្សជ្រួលជ្រើមមិញនេះហ្នឹងហើយ។
ជុងហ្គុករហ័សប្រហែលដៃពីស្មាថេយ៉ុងភ្លាម ហាក់ដូចខ្ពើមរអើមណាស់អីចឹង ក្រសែភ្នែកវិញ សម្លឹងមើលលើមើលក្រោមមិនឈប់ បបូរមាត់មានស្នាមញញឹមលេចឡើងបន្ដិច តែជាស្នាមញញឹមចម្អក។
<<លោក...>>
ថេយ៉ុងសម្លឹងមុខគេព្រិចៗ រាងកាយទៅជាញ័រលើសដើម ទាំងគ្មានមូលហេតុសោះ មិនដឹងឡើយថាវាកើតអ្វី ស្របពេលដែលបេះដូងក៏លោតសឹងតែផ្ទុះចេញមកក្រៅ បុកទោម្ទេញក្នុងប្រអប់ទ្រូងខាងឆ្វេងខ្លាំងៗ។
<<មិនបាច់មកធ្វើដើម្បីទាមទារចំណាប់អារម្មណ៍ទេ ចៃដន្យយើងមិនចូលចិត្តរបស់តាមក្លិប ធម្មតាៗ>>
សម្ដីពោលយ៉ាងពាល មុខមាត់សង្ហារញញឹមស្រស់ នាំឲ្យអ្នកដែលបានឮ ងើយមុខឡើង ជ្រឹមភ្នែកតូចដាក់គេ យ៉ាងឆ្នាសឆ្នើម បញ្ជាក់ថាមិនព្រមឲ្យអ្នកណាមកមើលងាយបាននោះឡើយ។
<<លោកថាឲ្យអ្នកណា?>>
<<មានអ្នកណាទៀត?សាកគិតល៎មើល ពួកយើងនៅគ្នាតែពីរនាក់>>
<<លោកថាខ្ញុំ?>>
<<មែនហើយ!>>
ផាច់!!
គ្រាន់តែនិយាយចប់ភ្លាម ប្រុសស្អាតក៏លើកដៃទះថ្ពាល់គ្រើមភ្លែត ព្រោះក្នក់ក្នាញ់សម្ដីដ៎ពាលរបស់គេពេក ធ្វើឲ្យមុខសង្ហា បែរទៅម្ខាង តាមកម្លាំងដៃ ស្ពឹកថ្ពាល់ម្ខាង ស្នាមម្រាមដៃនៅក្រឡាញលើថ្ពាល់។
<<ហ៊ានលើកដៃទះយើងផងហ្អេស>>
ជុងហ្គុកនិយាយទាំងកំហឹង មុខមាំគ្មានស្នាមញញឹម គួរឲ្យខ្លាច ចិញ្ចើមក្រាស់ជ្រួញចូលគ្នា ម្រាមដៃក្ដាប់ឡើងប៉ោងសរសៃដៃ។
<<ទៅខ្លាចស្អីសម្បត្តិត្រឹមលោក លោកចេះមើលងាយខ្ញុំបាន ខ្ញុំក៏អាចវាយលោកបាន>>
<<កុំសម្ដីហំពេក>>
<<យ៉ាងម៉េច?សម្ដីលោកមិញហំជាង..អុឹម...>>
និយាយមិនទាន់ចប់ផង បបូរមាត់តូចច្រមិចក៏ត្រូវថើបបំបិទមាត់ភ្លាម ដោយបបូរមាត់ក្ដៅគគុក។ ជុហ្គុកចាប់ក្ដោបកញ្ចឹងក ថេយ៉ុងជាប់ ទាញមកបៀត ដើម្បីឲ្យទទួលស្នាមថើបឃោរឃៅជាការដាក់ទោសរបស់គេ។
<<អ្អឹម..អឺ>>
ថេយ៉ុងស្រែកតវ៉ាក្នុងបំពង់ក ភ្នែកបើកធំៗ មុខក្រហមងាំងរាលដល់ត្រចៀក ដៃគក់ផងក្ដិចផង តែគ្មានបានការ កាន់តែព្យាយាមរើ មានអារម្មណ៍ថាស្នាមថើបរបស់គេកាន់តែខ្លាំងលើសដើម។ ថេយ៉ុងរឹងខ្លួនស្ដូក ពេលបាតដៃគ្រើមក្ដៅ ក្រសោបថ្ពាល់របស់ខ្លួន ត្រឹមប៉ុណ្ណឹង ក៏ដូចចរន្ដជាច្រើនអំពែឆក់បាត់ទៅហើយ អ្វីៗហាក់ដូចជាប់គាំង បេះដូងលោតលែងត្រូចង្វាក់ ចំហាយក្ដៅភាយៗចេញពីរាងកាយគួរឲ្យខ្មាស អារម្មណ៍ដែលមិនធ្លាប់ទទួលបាន វាកំពុងតែភ្លើតភ្លើនទៅតាមការល្បួង។
ផាច់!!
ផ្ទៃមុខសង្ហាបែរទៅម្ខាងសាជាថ្មីម្ដងទៀត ពេលព្រលែងថេយ៉ុងឲ្យមានសេរីភាព សារភាពតាមត្រង់ទៅ គេចង់តែប្រដៅថេយ៉ុងនៅលើគ្រែរហូតទាល់តែរាលចាលទេ ព្រោះប្រដៅត្រឹមថើបហើយ នៅតែមិនរាង ផ្គើន ថ្លើមធំពាសមេឃដី ធ្វើរឹកក្រអើតក្រទម មិនខ្លាចគេ។
<<អ្អឹម...>>
បបូរមាត់ថេយ៉ុងត្រូវចាប់ថើប ម្ដងនេះ គេថើបញិចខ្លាំងៗ មិនព្រមបន្ធូរបន្ថយ ទោះថេយ៉ុងគក់គេចង់ជ្រុះថ្លើមក៏មិនខ្ចីលែង។
<<អាហ្គុក ធ្វើស្អីនឹង?>>
សម្លេងនៅពីក្រោយខ្នង ធ្វើឲ្យគេភ្ញាក់ស្មារតី រហ័សច្រានថេយ៉ុងចេញពីខ្លួនភ្លាម ហើយលិតបបូរមាត់ខ្លួនឯងបន្ដិច សម្លឹងមើលទៅថេយ៉ុងមិនព្រិច មុននឹងងាកទៅមើលអ្នកហៅ។
<<ហៅធ្វើស្អី?>>
ជុងហ្គុកចងចិញ្ចើមសួរដោយការមួម៉ៅ ហើយលួចដៀលភ្នែកមើលថេយ៉ុង ឃើញថារត់ចេញទៅបាត់ហើយ ក៏ដើរវៀងពីជុន ជេ ដើរចូលទៅខាងក្នុងវិញ។
<<ឯងកើតស្អី លួចតាមគេមកពីក្រោយហ្អេស ទើបបានជួបគ្នា?ក្រែងថាមិនចាប់អារម្មណ៍មិនអ៊ីចឹង?>>
<<កុំចេះតែផ្ដាស យើងចេញមកឈឺនោមទេ>>
<<ឈឺនោមស្អីនៅចំណតឡាន?>>
ជុងហ្គុកធ្វើជាមិនអើពើទៅលើសំណួរ ដោយការដើរចូលទៅក្នុងផាប់វិញ ធ្វើរឹកហីៗ ហាក់ដូចគ្មានអ្វីកើតឡើង។ ជុនជេ ឈរក្រវីក្បាល មិញនេះថាចេញទៅតាមមើល ក្រែងលោ ផឹកស្រវឹង ដួលសន្លប់ក្នុងបន្ទប់ទឹក ព្រោះឃើញថាទៅយូពេក ប៉ុន្តែទៅមិនឃើញ ទាក់ទងក៏មិនបាន ទើបដើរចេញមកក្រៅរកមើលបន្ដ ហើយក៏មិននឹកស្មានថាបានជួបនៅចំណតឡាន កំពុងតែបឺតមាត់ជាមួយ តារាល្បីគីម ថេយ៉ុងឡើយ បើដឹងក៏មិនខ្ចីទៅក្បែរដែល ព្រោះចង់ឲ្យមិត្តបានលេបខាយយូជាងនេះ។

មិត្តគេយល់ចិត្ត😂😭

ល្បែងស្នេហា(ចប់)Where stories live. Discover now