ភាគទី7:លោកជំទាវ

3.5K 210 0
                                    

ភាគទី7:លោកជំទាវ

ថេយ៉ុងភ្ញាក់ឡើងនៅថ្ងៃថ្មី ក្រោកអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ ទាំងធីងធោង ក្បាលឈឺឡើងខ្ទោកៗ សឹងតែប្រះទៅហើយ ក្នុងខ្លួនមានអារម្មណ៍ថាមិនស្រួលជាខ្លាំង។
<<សំណាងហើយ ដែលមកដេកលើគ្រែបាន>>
សម្លេងតូចច្រមិចបន្លឺឡើង នឹកកោតសរសើរខ្លួនឯង ដែលផឹកស្រវឹងដាំដូងទៅហើយ នៅតែអាចដើរមកដល់លើគ្រែនេះបាន ដែលធម្មតា គួរណាតែសន្លប់បាត់មាត់ឈឹង ព្រោះមិនសូវចេះផឹកគ្រឿងអាល់កុលប៉ុន្មាន។ មិនចាំខាតពេលយូរ តារាវ័យក្មេង រហ័សចុះពីលើគ្រែ ដើរទាំងមិនចង់ត្រង់ផ្លូវ ចូលបន្ទប់ទឹក នឹងបានឮសម្លេងទឹកហូរនៅនាទីបន្ទាប់ បញ្ជាក់ថាកំពុងតែងូតទឹកសម្អាតប្រាណ ឲ្យស្រឡះខ្លួន។ ថេយ៉ុងចេញមកវិញ ដោយសម្លៀកបំពាក់ដដែល បង់កន្សែងនឹង-ក- រួចដើរទៅរៀបចំកាបូប យកកាតបន្ទប់ចេញមកក្រៅ នឹងឆ្លៀតចុចទូរស័ព្ទបើកមើល ឃើញសារសញ្ញាខលចូលជាង15ដង ជាមួយសារមួយខ្សែយ៉ាងវែងរបស់អ្នកម៉ាក់ តាំងពីយប់មិញ ទើបអត់ព្រឺឆ្អឹងខ្នងមិនបាន ពេលត្រឡប់ទៅផ្ទះវិញ។

យន្តហោះផ្ទាល់ខ្លួនបានចុះចតដោយសុវត្ថិភាព រូបភាពដែលឃើញនៅចំពោះមុខ ធ្វើឲ្យស្ដ្រីមានវ័យចំណាស់ជាង65ផ្លាយ ញញឹមសឹងតែចេញទឹកភ្នែក នឹងបោះជំហានទៅរកចៅប្រុសបណ្ដូលចិត្តមុនគេបង្អស់។
<<នឹកណាស់ ចៅយាយ>>
លោកជំទាវ យ៉ុងឃ្យូ អង្អែលខ្នងចៅប្រុសថ្នមៗ ពរពេញដោយក្ដីស្រឡាញ់ ទើបជុងហ្គុកលើកដៃអោបវិញ ដោយភាពស្និតបំផុត ព្រោះកាលពីកុមារភាព ភាគច្រើននៅជាមួយលោកយាយច្រើនជាងប៉ានិងម៉ាក់ ទើបទំនាក់ទំនងល្អក់ល្អើនជាមួយគ្នាយ៉ាងនេះ។
<<នឹកលោកយាយដូចគ្នា>>
គេអោប រួច ដកខ្លួនចេញបន្ដិច ចាប់ដៃលោកយាយ មកថើបខ្នងដៃដែលមានស្នាមជ្រីវជ្រូញ ស្នាមញញឹមលើផ្ទៃមុខ មានក្ដីសុខ។ លោកជំទាវញញឹមងក់ក្បាល បន្ទាប់មកងាកទៅមើលកូនស្រីបង្កើត ដើរទៅរកនាង ហើយអោបបន្ដិច មុននឹងសម្លឹងមុខកូនប្រសារ ដែលរៀបការចូលក្នុងវង្សត្រកូលមួយនេះជាង30ឆ្នាំជាងមកហើយ។
<<ស្វាគមន៍មកកាន់ទឹកដីកូរ៉េវិញអ្នកម៉ាក់>>
<<ហុឹម...>>
លោកជំទាវត្រឹមងក់ក្បាល រួចងាកទៅរកចៅប្រុសវិញម្ដងទៀត។ ជុងហ្គុកជាមនុស្សពិនយកចិត្តយកចិត្តថ្លើម ក៏ដើរមករក នឹងទៅឡើងជាមួយគ្នា ដោយអ្នកម៉ាក់ជិះឡានមួយទៀតជាមួយលោកប៉ា។
<<យ៉ាងមិចហើយ ប៉ុន្មានឆ្នាំនេះយាយមិននៅ សុខសប្បាយឬអត់>>
<<មិនសូវសុខទេ ព្រោះនឹកតែលោកយាយខ្លាំងពេក>>
<<នៅតែដូចដើមមែនឯងនេះ>>
គាត់សើចហុឺសៗ អស់សំណើចនឹងពាក្យសម្ដីលេងសើចរបស់ជុងហ្គុក។
<<ចុះរឿងប្រពន្ធកូនយ៉ាងមិច ល្មមគិតគូបានហើយឬនៅ>>
<<នៅទេ គិតថាមិនទាន់ចង់មាន>>
<<ស្កូវដុះហើយទេដឹង ឆាប់យកទៅ យាយចង់បានចៅពរ>>
<<ហ្វូឆឹង ក៏នៅដែលលោកយាយ អាម្នាក់នោះរអ៊ូរទាំចាំខ្ញុំយកមុន ពេលខ្ញុំថាមិនយក វាក៏មិនព្រម>>
ចន ហ្វូឆឹង ជាបងប្អូនជីដូនគ្នា ម៉ាក់របស់ហ្វូឆឹង ត្រូវជាប្អូនរបស់ ម៉ាក់ជុងហ្គុក មានសាច់ឈាមជាប់គ្នាពូជពង្សតែមួយ ប៉ុន្តែអាម្នាក់នោះមិនដែលសូវលូកមាត់ចូលក្នុងគ្រួសារប៉ុន្មាន ព្រោះគិតថាគ្រប់គ្នាមិនឲ្យតម្លៃទៅលើគ្រួសាររបស់ខ្លួន។
<<យ៉ាប់មែនពួកឯងនេះ គ្រាន់តែយកប្រពន្ធ ធ្វើដូចពិបាកណាស់ណាអ៊ីចឹង>>
<<ចិត្តមនុស្សស្រីពិបាកដឹងជាងរាវម្ជុលក្នុងបាតសមុទ្រទៅទៀត>>
សម្លេងនិយាយសន្ទនា ឮមិនដាច់។ នៅតាមផ្លូវត្រឡប់ទៅភូមិគ្រិះ ជុងហ្គុកឆ្លៀតណែនាំកន្លែងជាច្រើនដល់លោកយាយឲ្យបានដឹង នឹងប្រាប់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ត្បិតថាលោកយាយ ទៅរស់នៅ អាមេរិកត្រឹមតែរយះពេល5ឆ្នាំ ប៉ុន្តែកំលុងពេលនោះអ្វីៗផ្លាស់ប្ដូរ សឹងតែមើលមិនស្គាល់ អគារតូចៗ ពេលនេះដុះលូតលាស់ខ្ពស់ត្រដែតទៅលើអាកាស គួរឲ្យស្ញើចរសរសើរពិតមែន។

ថេយ៉ុងមុខមិនស្រស់ ពេលត្រូវបញ្ជាឲ្យរៀបចំខ្លួន ដើម្បីចូលរួមកម្មវិធីជាមួយគ្រួសារនាល្ងាចនេះ ទោះចង់ប្រកែកក៏ប្រកែកមិនបាន ថែមទាំងដាក់បញ្ជា យ៉ាងណាត្រូវតែរៀបចំខ្លួនបានរៀបរយប្រណិត សាកសមនឹងភាពថ្លៃថ្នូរ មិនមែនជាប្រភេទសាច់ក្រណាត់បញ្ចេញសាច់ឈាមឲ្យឃើញ។ ថេយ៉ុងមួម៉ៅមិនចេះតិច ព្រោះត្រូវបង្គាប់បញ្ជាច្រើនពេក ប៉ុន្តែត្រូវអត់ធ្មត់ មិនអាចកម្ចាយអារម្មណ៍បាន។ បើមើលតាមសម្រកក្រៅ ថេយ៉ុងជាមនុស្សឆ្នើមឆ្មៃ មិនសូវចូលចំណោមជាមួយអ្នកផ្សេង បូករួមព័ត៌មានអាស្រូវទាំងប៉ុន្មាន អាចសរុបបានថាមិនមែនជាល្អប៉ុន្មាន។ តែនោះជាកត្តាពួកអេចអូចមាត់ដាច ប្រសិនបើអ្នកនៅធ្វើការជាមួយ ទើបដឹងថាក្មេងនេះ មានហេតុផលច្រើនយ៉ាងណា នឹងមិនដែលប្រកោកប្រកាកដាក់អ្នកផ្សេង ទោះពេលខ្លះរឹងរូស ពិបាកនឹងណែនាំ ប៉ុន្តែគិតថាវាមិនសូវអី ព្រោះថេយ៉ុងមិនបានជេស្ដី យ៉ាងហោចណាស់ត្រឹមខឹងងរ ពេលលួងបន្ដិចក៏បាត់ ណាស់ឡើយតែអ្នកមិនដឹង ចេះតែចេញព័ត៌មានមិនពិត។ តែយ៉ាងណាក៏ដោយ ថេយ៉ុងមិធ្លាប់ខ្វល់ពីពាក្យរិះគន់ទាំងនោះ ព្រោះប្រកាន់ខ្ជាប់ពាក្យមួយឃ្លាថា បើរស់ខ្វល់ពីសម្ដីអ្នកផ្សេងច្រើនពេក ក៏គ្មានក្ដីសុខអីដែល។

ក្រោយចំណាយពេលត្រាំទឹកក្ដៅឧណ្ហៗ បានធូរស្បើយក្នុងអារម្មណ៍ហើយ ថេយ៉ុងក៏ក្រោកឡើង យកអាវឃ្មុំមករុំខ្លួន រួចដើរចេញទៅក្រៅ សម្លឹងមើលខ្លួនឯងនៅមុខកញ្ចក់ ដោយមិនខ្លាចថាអ្នកមកឃើញ ព្រោះជឿជាក់ថាគ្មានអ្មកណាអាចចូលមកបាន។ ចំណែកខួក្បាលគិតពីសម្ដីដែលម៉ាក់និយាយមិនឈប់ នឹងគិតថាវាធ្ងន់ធ្ងរ ដល់ថ្នាក់ថប់ដង្ហើម តែគ្មានពាក្យណាជំទាស់បាន។ ហើយនោះគឺជាពាក្យសន្យារវាងខ្លួននិងអ្នកម៉ាក់ បើប្រសិនជាខ្លួនបញ្ចប់ការសិក្សារពេលណា ដើម្បីជាការសងគុណ អ្នកម៉ាក់អាចមានសិទ្ធិក្នុងការរើសគូស្រករឲ្យ ទោះជាប្រុសឬស្រីក៏ដោយ ក៏ត្រូវតែទទួលយករៀនកាជាមួយទាំងអស់។

ល្បែងស្នេហា(ចប់)Where stories live. Discover now