៤៥:ភាពឈ្នានីស

3.5K 205 0
                                    

<<សម្លាប់វា>>
និយាយត្រឹមប៉ុណ្ណឹង ទូរស័ព្ទក៏ដាក់ចុះ រួចដាក់ខ្លួនអង្គុយនៅលើគ្រែ ទាំងមានក្ដីសុខ រងចាំទទួលដំណឹងការអញ្ចើញ ចូលរួមពិធីបុណ្យសាកសព របស់ មនុស្សជាទីសម្អប់។

ជុងហ្គុកបើកឡាន មកមន្ទីរពេទ្យវិញ ទាំងអារម្មណ៍មិននៅនឹងខ្លួន គេមិនដឹងថាហេតុអ្វី គ្រាន់តែសម្លឹងមើលមុខរីកាសោះ ចេះតែគិតដល់គ្រោះថ្នាក់ចារាចរណ៍របស់ថេយ៉ុងរហូត។ ឬមួយជួលកាល នាងអាច ខឹងគុំគួននឹងថេយ៉ុង ដែលបានក្លាយជាប្រពន្ធរបស់គេទេដឹង?ប៉ុន្តែវាមិនសាកសម គុំគួនដល់ថ្នាក់ទេ នាងស្លូតបូតចង់ងាប់ទៅហើយ។ គេដកដង្ហើមធំ ឈប់គិត បន្ដបើកឡានឆ្ពោះទៅកាន់មន្ទីពេទ្យវិញ។

នៅជ្រុងងងឹត ផ្នែកមាននៃបន្ទប់ដាក់ឯកសារអ្មកជំងឺ ពោរពេញដោយភាពស្ងប់ស្ងាត់ ខ្យល់បក់កាត់ ធ្វើឲ្យព្រឺឆ្អឹងខ្នង ព្រោះនៅក្បែរបន្ទប់ដាក់សាកសព។
អ៊ាក!!
សម្លេងស្រែកបន្លឺឡើងបានតែបន្ដិច ក៏ស្ងាត់ទៅវិញ តាមដោយពេទ្យដែលដើរឆ្លងកាត់ ត្រូវអូសចូលបន្ទប់មួយនោះ មួយសន្ទុះក្រោយមក ក៏ចេញមកវិញ ដោយមានរទេះឧបករណ៍ថ្នាំមកជាមួយ។
(បន្ទប់VIP ចាំបានឬអត់)សម្លេងឮចេញពីកាសប៊ូធូដែលគេដាក់នឹងត្រចៀក។
<<ចាំបាន>>
បុរសម្នាក់នោះ ងក់ក្បាល និយាយខ្សឹបៗ បន្ទាប់មកក៏រុញរទេះថ្នាំ ដើរបន្ដ រហូតដល់ផ្លូវកាត់កែង ចូលជណ្ដើរយន្ដប្រអប់ ដើម្បីឡើងទៅជាន់ខាងលើ បន្ទប់VIPដែលជាគោលដៅ។   ជាន់លើ មិនសូវជាអ៊ូរអរ ដូចជាន់ក្រោមប៉ុន្មាន ពេទ្យក៏មិនសូវឃើញរត់រញ៉េរញ៉ៃ មើលអ្នកជំងឺនោះដែល ជាឱកាស ផ្លូវកាន់តែស្ងាត់ល្អលើសដើម។ គេរុញទៅឈប់នៅមុខបន្ទប់មួយ រួចងាកមើលមុខក្រោយ បន្ទាប់មកក៏បើកទ្វា ចូលទៅខាងក្នុង ហើយបិទទ្វាវិញដោយជើង។
<<ដេកលក់ល្អណាស់>>
កែវភ្នែកពណ៍ត្នោត សម្លឹងមើលទៅគ្រែ ស្នាមញញឹមលើគែមមាត់ ញោចបន្ដិច មុននឹងរុញរទេះទៅក្បែរ ចាប់ផ្ដើមពាក់ស្រោមដៃ នឹងដៃទាំងសងខាង។
<<មុខស្អាតៗបែបនេះ ស្លាប់ទាំងក្មេងគួរឲ្យស្ដាយណាស់>>
គេលើកយកម្ជុលថ្នាំអ្វីម្យ៉ាង ចេញពីរទេះ និយាយរអ៊ូៗ ព្រោះស្ដាយសម្រស់ថេយ៉ុង ដែលត្រូវស្លាប់ដោយសារថ្នាំប្រកាច់បន្ដិចទៀតនេះ។ ម្រាមដៃជ្រីជ្រួញ ចាប់បាត់ដៃរលោងមោស្ទាប អង្អែលថ្នមៗ ញីវានៅត្រង់សរសៃតិចៗ រួចលើកម្ចុល សម្លឹងមើលមុខថេយ៉ុងញញឹមទាំងស្ដាយ ហៀបនឹងចាក់ទៅហើយ ទ្វាក៏បានបើកឡើងភ្លាម។
<<ធ្វើស្អីនឹង>>
ជុងហ្គុកកំហកមួយទំហឹង ប៉ុន្តែពេទ្យមិនឆ្លើយ រហ័សដាក់ម្ជុល ប្រុងសូកចូលទៅក្នុងសរសៃឈាម ទើបគេស្ទុះ ចូលទៅចាប់ទាញចេញមួយទំហឹង គ្រវ៉ាត់វាឲ្យទៅបុកនឹងជញ្ជាំង ចំណែកម្ជុកធ្លាក់នៅក្បែរដៃថេយ៉ុង ព្រោះចាក់ចូលសាច់បានតែបន្ដិច មិនទាន់និងបាញ់ជាតិថ្នាំចូលទៅតាមសរសៃឈាមផង។
<<អាចង្រៃយ៎...>>
អាម្នាក់នោះ គ្រហឹមដើមក៎ ដោយការមួម៉ៅ ធ្វើឲ្យជុងហ្គុកកាន់តែច្បាស់ក្នុងចិត្ត ថាវាមិនមែនជាពេទ្យ ហើយនៅពេលដែលវាស្ទុះមករក ក៏រហ័សគេចចេញ ប៉ុន្តែការដែលគេចចេញបែបនោះ ធ្វើឲ្យវាបានទៅក្បែរថេយ៉ុងសាជាថ្មី ដៃរហ័សរើសម្ជុល កាន់លើកឡើង នឹងទម្លាក់កម្លាំងដៃចុះមួយទំហឹង បិះនឹងត្រូវចំកញ្ចឹងក៎ថេយ៉ុងទៅហើយ តែដោយសារកម្លាំងដៃជុងហ្គុកមកទប់ទាន់ ទើបមិនអាចឲ្យវាចាក់បាន។
<<អ៊ាក...>>
វាស្រែកថ្ងូរបន្ដិច ពេលរាងកាយត្រូវវាយមួយទំហឹង នឹងត្រូវរុញច្រានឲ្យចេញឆ្ងាយ។ ជុងហ្គុកជ្រឹមភ្នែកសម្លឹងវា ទាំងគ្មានអារម្មណ៍ខ្លាចរអា ដរាបណា មានគេនៅទីនេះ ថេយ៉ុងត្រូវតែមានសុវត្តិភាព។
អាម្នាក់នោះ ក្ដាប់ដៃណែន ហើយដើរមកជុងហ្គុកម្ដងទៀត យាដៃចង់ដាល់មុខសង្ហា តែត្រូវជុងហ្គុកវាយពោះបានមុខ រួចរហ័សចាប់ដៃវា ត្រពាត់មកក្រោយ ទាំងសងខាងដូចស្លាបសេក ប៉ុន្តែវាមិនព្រមចប់ត្រឹមនឹង ដោយការរើបម្រាស់ខ្លាំងៗ ទាល់តែរួច ហើយឆ្មក់ដាល់ជុងហ្គុកមួយដៃភ្លាម។
<<ឈប់ភ្លាមទៅ កុំថាយើងមិនបានប្រាប់អាចង្រៃយ៍>>
ជុងហ្គុកប្រាប់ដោយការមួម៉ៅ តែអាម្នាក់នោះមិនព្រមឆ្លើយ ហើយឈោងដៃយកថូផ្កា គប់ទៅជុងហ្គុក សំណាងដែលគេចទាន់ ប៉ុន្តែវាស្ទុះហក់មកតាម ដោយលើកនេះ គេចលែងទាន់ ត្រូវវាដាល់មុខមួយដៃ ចេញឈាមមាត់។ ដោយសារតែសម្លេងឮខ្លាំងពេក រំខានដល់អ្នកជម្ងឺផ្សេងទៀត ពេទ្យក៏បានដើរមកមើល ពេលឃើញហើយ ក៏បើកភ្នែកធំៗ ខណះនោះវេជ្ជបណ្ឌិតវ័យកណ្ដាលក្នុងចំណោមក៏ស្ទុះចូលទៅខាងក្នុងភ្លាម ចំណែកអ្នកខាងក្រៅ រហ័សទៅហៅសន្ដិសុខ។
ដឹប!!ដឹប!!
ពេទ្យមុខស្អាត ចូលទៅទាញអាម្នាក់ពេទ្យក្លែងក្លាយចេញ ហើយចាប់ក្បួចក៎អាវវា វាយតប់មុខបានពីរបីរដាក់ ហើយការប្រតោងប្រតៃក៏មានជាបន្ដ ប៉ុន្តែរាប់ថាសំណាង ព្រោះជុងហ្គុកចូលមកក្បួចក៎អាវវាម្ដង ចាប់ជ្រមុលក្បាលវាទៅនឹងឥតការ៉ូ យកជើងជាន់សង្កត់ខ្នងវា ពេលវារើបម្រាស់ វេជ្ជបណ្ឌិតក៏យកជើងទាត់មុខមួយទំហឹង។
<<សន្ដិសុខ មកដល់ល្មម ចាប់វាទៅ>>
សន្ដិសុខ ចូលមកក្នុងបន្ទប់ ចាប់អាម្នាក់នោះមកវាយខ្នោះភ្លាម បន្ទាប់មកក៏យកទៅតាមក្រៅ ដោយមានអ្នកផ្សេងទៀតដើរបណ្ដើរជាមួយ ព្រោះខ្លាចវារត់រួច។
<<អរគុណដែលមកជួយ>>
ជុងហ្គុកនិយាយ រួចងាកទៅមើលថេយ៉ុង ហើយដើរទៅរក។
<<ខ្ញុំមានអារម្មណ៍ថាធ្លាប់ស្គាល់លោក អេ...នេះជាថេយ៉ុងតើ>>
ពេលក្រលេកទៅមើល អ្នកជម្ងឺលើគ្រែ ក៏ភ្ញាក់ព្រើត ហើយងាកមកមើលជុងហ្គុកវិញម្ដង ខួក្បាលក៏នឹកឃើញ ថាធ្លាប់ជួបបុរសម្នាក់នេះ ពីពេលណា។
<<លោកស្គាល់ប្រពន្ធខ្ញុំដែលហ្អេស?>>
<<តាមចាំបាន ពួកយើងជួបគ្នា នៅស្វីស ត្រូវឬអត់ នៅលើវាលព្រិល ខ្ញុំចាំលោកបាន ខ្ញុំឈ្មោះមេត>>
<<អ៎ ម្នាក់ដែលញ៉ែប្រពន្ធគេ>>
<<ញ៉ែថេយ៉ុង>>
មេតសើចញឹមៗ មិនបានញ៉ែប្រពន្ធរបស់អ្នកណាតែផ្ដាសនោះទេ តែតាមញ៉ែថេយ៉ុង ព្រោះកាលនោះមិនទាន់ដឹងថាថេយ៉ុងមានប្ដី។ ក៏ថេយ៉ុងស្អាត ទាក់ភ្នែកនឹងណា ទើបសាកញ៉ែលេងៗ តាមចរឹកប្រុសៗ ប៉ុន្តែពេលនេះ លែងហើយ ខ្លាចត្រូវសុីកណ្ដាប់ដៃ។
<<ឬថានៅប៉ែកអុឺរ៉ុប ហើយម៉េចក៏មកនៅទីនេះបាន>>
<<ត្រូវប្ដូរមកប្រចាំការនៅទីនេះ ឆ្នាំក្រោយត្រឡប់ទៅវិញហើយ>>
<<ល្អហើយ បើចិត្តល្អ ជួយចាំមើលប្រពន្ធឲ្យផង ទៅចាប់ការអាម្នាក់នោះសិន>>
<<មិនខ្លាចខ្ញុំចាប់ប្រពន្ធរបស់លោកទេហ្អេស>>
<<បើចាប់មែន ប្រអប់សូមស្វាគមន៍>>
មេតសើចហេសៗ ទើបជុងហ្គុកសម្លក់មុខ រហ័សដើរចេញទៅក្រៅ ខណៈពេលនេះ គេសុខចិត្តទុកជំនឿទុកចិត្តទៅលើមេតសិនទៅចុះ បើវាហ៊ានតែធ្វើស្អីថេយ៉ុងតែបន្ដិច ដូចដែលគេនិយាយអ៊ីចឹង ប្រអប់សូមស្វាគមន៍ឲ្យចូលដេកនៅជានិច។

កុំស្រលាញ់ប្រពន្ធគេប្រូ☠️

ល្បែងស្នេហា(ចប់)Where stories live. Discover now