28:បើស្រលាញ់ពិត

3.1K 208 1
                                    

ជុងហ្គុកក្ដាប់ដៃណែន កែវភ្នែកសម្លឹងមើលទៅរូបភាពខាងក្រៅហាងមិនព្រិច ធ្វើឲ្យអ្នកអង្គុយនៅទល់មុខមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តជាខ្លាំង។
<<ជុង ញាំអានេះទៅឆ្ងាញ់ណាស់>>
រីកាតាព្យាយាមបន្លប់ យកបង្អែមមកបញ្ជុក តែជុងហ្គុកមិនចាប់អារម្មណ៍ ដោយការងើបឈរពេញកម្ពស់ ដើរចេញទៅខាងក្រៅបាត់។
<<មោ នេះ ចន ថេយ៉ុង>>
ពេលដើរទៅដល់ថេយ៉ុង ក៏ចាប់កន្ត្រាក់ដៃមួយទំហឹង រួចអូសចេញមកជាមួយ ដោយកាយវិការមិនទាន់បានសួរអ្វីបន្ដិចសោះ ធ្វើឲ្យម៉េតបើកភ្នែកធំៗ សឹងតែមិនចង់ជឿនឹងភ្នែកខ្លួនឯង។
<<អូយ...លោក ខ្ញុំឈឺ>>
ថេយ៉ុងស្រែកចាច ពេលត្រូវច្រានឲ្យយកនឹងគល់ឈើធំ ដែលមិនសូវមានមនុស្សឆ្លងកាត់ប៉ុន្មាន។
<<យ៉ាងម៉េច យើងមិននៅក៏បានដៃដើរហើរទាក់ប្រុសខ្លាំងឬយ៉ាងម៉េច?>>
គេសួរទាំងខាំធ្មេញក្រតៗ សឹងតែបាក់ថ្គាម ក្នុងទ្រូងក្ដៅគគុកដូចភ្លើង ភ្នែកសម្លឹងមើលទៅថេយ៉ុងមិនព្រិច។
<<ប្រុសស្អីរបស់លោក ម៉េតជាមិត្តរបស់ខ្ញុំ>>
<<មិត្តឯណាគេចាប់ដៃចាប់ជើងគ្នាបែបហ្នឹង?>>
<<ចុះត្រង់លោក បណ្ដើរអោបគ្នា ជាមួយអុីមុខចាស់នោះម៉េចក៏មិននិយាយ?>>
<<ចន ថេយ៉ុង!!>>
<<មិនបាច់មកគំហកទេ ខ្ញុំប្រាប់ទៅចុះ លើកក្រោយមិនបាច់មកបញ្ចេញអាការះបែបនេះដាក់ខ្ញុំ បើថាស្រឡាញ់ឲ្យវាពិតថាស្រឡាញ់ កុំអាមិនស្រឡាញ់ ហើយមកផ្ដល់ក្ដីសង្ឃឹម បេះដូងខ្ញុំជាសាច់ឈាម ចេះមានអារម្មណ៍ឈឺចាប់ កុំមកប្រើក្ដីស្រឡាញ់អារបៀបភ្លើងចំបើងដាក់ខ្ញុំឲ្យសោះ>>
<<យើងមិនបានស្រឡាញ់ឯង!!>>
<<តែលោកកំពុងហួងហែងខ្ញុំ លោកប្រចណ្ឌខ្ញុំនឹងម៉េត ទាំងដែលពួកយើងជាមិត្តនឹងគ្នា ខ្ញុំប្រាប់ទៅចុះ ចន ជុងហ្គុក បើលោកមិនស្រឡាញ់ខ្ញុំទេ លោកកុំធ្វើបែបនេះ កុំធ្វើបែបឲ្យខ្ញុំយល់ច្រឡំ ពួកយើងរស់នៅរៀងខ្លួន លោកមាននាងក៏មានចុះ ខ្ញុំមិនបានឃាត់ឃាំងសេ៊រីភាព ពេលយើងហត់រៀងខ្លួនពេលណា ចាំលែងលះគ្នា តែបើលោកនិយាយថា ស្រឡាញ់ខ្ញុំ ខ្ញុំក៏អូខេ សម្រាប់ការចាប់ផ្ដើមសាជាថ្មី តែលោកត្រូវបោះចោលនាង ខណះដែលកំពុងមានខ្ញុំ ព្រោះខ្ញុំមិនចង់មានឮពាក្យថា មានក៏បានអត់ក៏បានទេ ខ្ញុំត្រូវតែជាមនុស្សលេខ1ទាំងក្នុងនឹងចិត្តរបស់លោក>>
ថេយ៉ុងនិយាយយ៉ាងវែងអន្លាយ តាមចិត្តចង់ប្រាប់គេ ដែលធ្វើឲ្យជុងហ្គុកផាំងបន្ដិច ប៉ុន្តែក៏នៅតែអាចរកចម្លើយសមស្របមួយឆ្លើយតបបាន។
<<រឿងបែបនោះគ្មានផ្លូវកើតឡើងទេ>>
<<បើលោកគិតថាមិនអាចមកស្រឡាញ់ខ្ញុំបាន លោកកុំមកហួងហែងខ្ញុំទុក ព្រោះខ្ញុំមិនអាចចាំលោកបានរហូតថ្ងៃស្លាប់ទេ>>
<<យើងមិនបានហួងហែង មិនបានប្រចណ្ឌ>>
<<ចុះអាដែលអូសខ្ញុំចេញមកនេះស្អីវិញ?>>
ថេយ៉ុងលើកចិញ្ចើម ជ្រួញដាក់គេ ទាំងងឿយខ្ងល់មិនចេះតិច។
<<យើងគ្រាន់តែមិនចូលចិត្តមុខវា!!>>គេនិយាយឲ្យរួចតែពីមាត់។
<<មែនឬ ម៉េតមុខស្អាត សង្ហា មិនសម...>>
<<ហាមសរសើរវានៅមុខយើង>>
<<ឃើញទេ លោកកំពុងតែបញ្ចេញរឹកពាប្រចណ្ឌខ្ញុំច្បាស់ណាស់>>
ម្ដងនេះថេយ៉ុងនិយាយខ្លាំងៗ ក៏មនុស្សវាមួម៉ៅនឹងណា ថ្ងៃនេះបើនិយាយគ្នាមិនត្រូវរឿងទេ មិនបាច់ទៅផ្ទះ។
<<ប្រាប់ហើយថាមិនបានប្រចណ្ឌ គ្រាន់តែមិនចូលចិត្ត>>
<<លោកមិនចូលចិត្តជារឿងរបស់លោក សំខាន់ម៉េតគេចូលចិត្តខ្ញុំ >
<<ថេយ៉ុង ឈប់និយាយពីវាភ្លាម>>
<<លោកគ្មានសិទ្ធិហាមឃាត់ខ្ញុំទេ ព្រោះ ហុឹម...>>
បបូរមាត់តូចច្រមិច ត្រូវបឺតជញ្ចក់ខ្លាំងៗ ដោយជុងហ្គុកមិនអនុញ្ញាតឲ្យនិយាយរបិលរប៉ូចបន្ដបាន គេថើបយកងាប់យករស់ ប្រគល់ស្នាមថើបព្រៃផ្សៃ ហាក់ដូចកំពុងដាក់ទោស ដែលមិនស្ដាប់បង្គាប់គេដូច្នេះ។
<<យ៉ាងម៉េច ស្ងាត់បានខ្លះឬនៅ>>
<<ខ្ញុំនឹងមិនស្ងាត់ ទាល់តែលោកនិយាយជាមួយខ្ញុំស្រួលបួល>>
<<យើងនិយាយមិនស្រួលបួលដាក់ឯងត្រង់ណា មានតែឯងទេរបោករបាំងបានគ្រប់ពេល>>
<<លោកឈប់ទាក់ទងនាងទៅ>>
សុខៗថេយ៉ុងក៏ប្រមូលសរុបសេចក្ដី ចូលរឿងរបស់គេវិញឆ្កុយ។
<<ហេតុអ្វី?> >
<<បែកពីនាង ហើយមកទាក់ទងនឹងខ្ញុំ ពួកយើងសាកល្បងមើលចិត្តគ្នា ជឿចុះ ខ្ញុំនឹងធ្វើជាសង្សារដ៏ល្អរបស់លោកបានល្អទាំងយប់ទាំងថ្ងៃ>>
<<ឆ្កួតហើយឬយ៉ាងម៉េច?ពួកយើងរៀបការជាមួយគ្នាហើយ>>
<<រៀបការរួចហើយ ប៉ុន្តែយើងមិនបានស្រឡាញ់គ្នាទេ គ្រាន់តែសាកល្បងមើលចិត្តគ្នាវាមានអីខុសត្រង់ណា?>>
មែនហើយវាមិនខុស ប៉ុន្តែគេចាប់ផ្ដើមសាជាថ្មីមិនបាន គេស្រលាញ់នាង គេមិនអាចបែកពីនាង ដើម្បីមកយកថេយ៉ុង រឿងបែបនោះវាគ្មានថ្ងៃកើតឡើងបានទេ។
<<ខុសត្រង់ឯង មិនមែនជាមនុស្សដែលយើងស្រឡាញ់>>
<<....>>
សារភាពត្រង់ចុះ ថាមួយម៉ាត់នេះ ឆ្អែតឆ្អន់ចិត្តដល់និយាយលែងចេញ មានអារម្មណ៍ថាវាដូចវាលក្នុងប្រអប់ទ្រូង ដូចកំពុងឈរនៅក្នុងសមុទ្រ ក្នុងទន្លេម្នាក់ឯង។
<<បើលោកស្រឡាញ់នាង ខ្ញុំក៏មិនបង្ខំឲ្យបែក ធ្វើតាមចិត្តរបស់លោកទៅ>>
ថេយ៉ុងនិយាយឡើង ដោយមិនធ្វើខ្លួនជាអ្នកជ្រៀតជ្រែតស្នេហារបស់គេ ព្រោះតែគេស្រឡាញ់នាង ឧទាហរណ៍ថា បំបែកបានហើយ បេះដូងគេក៏នៅជាមួយនាងដដែល ដូច្នេះ ឲ្យវាទៅតាមបែបនឹងទៅ ចង់នៅជាមួយគ្នាក៏នៅ យើងភរិយាពេញសិទ្ធិ មិនបាច់មាត់ឡូឡា ត្រូវពេលវេលាលែងលះពេលណាក៏ជម្រះចេញឲ្យអស់ កុំអោយជាប់ពាក់ព័ន្ធគ្នាទៀត។
<<ថេយ៉ុង ឯងនិយាយដូចកំពុងអន់ចិត្តនឹងយើង>>
<<ប្រពន្ធមួយណាដែលថាសប្បាយចិត្ត ពេលប្ដីទៅអោបថើបស្រីដទៃនោះ?>>
<<ប៉ុន្តែឯងជាអ្នកនិយាយថាព្រមឲ្យយើង ពាក់ព័ន្ធនឹងនាងដោយខ្លួនឯងមិនអ៊ីចឹង?>>
<<មែនហើយ ខ្ញុំជាអ្នកនិយាយ ប៉ុន្តែមិនប្រាកដថាខ្ញុំមិនអន់ចិត្តនោះឡើយ រាងកាយខ្ញុំលោកក៏ប៉ះពាល់ លោកហួងហែងប្រចណ្ឌខ្ញុំ លោកធ្វើខ្លួនសិទ្ធស្នាលនឹងខ្ញុំ ប៉ុន្តែសុខៗលោកក៏ទៅទាក់ទងជាមួយនាងធ្វើប្រងើយ មុនរៀបការ បើលោកនិយាយថា មិនព្រមរៀបការព្រោះតែមានសង្សារតែមួយម៉ាត់ ខ្ញុំក៏ព្រម តែលោកមិនបាននិយាយអ្វីសោះ បន្ទាប់មកក៏ទាញខ្ញុំនឹងនាងឲ្យជួបគ្នា សួរថាសមទេ ជុង ខ្ញុំហួសពីចិត្តល្អហើយ ដែលមិនចាប់ទះនាងម្នាក់នោះ>>
មកពីកាលបើគេគិតមិនដល់ គេគិតបានត្រឹមតែថា រៀបការហើយលែងលះពេលណាក៏បាន ហើយវិលត្រឡប់ទៅរកសង្សារវិញពេលណាក៏បាន វាគ្មានបញ្ហា ហើយពេលវាក៏គ្មានបញ្ហា ប្រសិនបើគេព្រមដោះលែងថេយ៉ុង តែគេធ្វើបែបនោះមិនបាន គេលែងឲ្យថេយ៉ុងទៅក្លាយជាអ្នកផ្សេងដែលមិនមែនជាគេមិនបានពិតមែន។
<<នាងជាសង្សាររបស់យើងយូមកហើយ យើងបែកនាងមិនបាន>>
<<ចុះខ្ញុំ..ខ្ញុំជាប្រពន្ធលោកទាំងមូល លោកមានធ្លាប់គិតដល់ខ្លះទេ?>>
គិតដល់ឬ?រឿងនេះគេនិយាយបានថា គិតពីថេយ៉ុងគ្រប់ពេល បារម្ភគ្រប់ពេល ប៉ុន្តែគ្រប់កាយវិការមិនបាននិយាយ ហើយក៏ទទួលស្គាល់ដូចគ្នាថា អារម្មណ៍រវាងថេយ៉ុងនឹងរីកាតា ពេលនៅក្បែរវាផ្សេងគ្នា។

បែងចែកឲ្យដាច់ បើមិនដាច់ ស្អែកលែងគ្នា💅😩

ល្បែងស្នេហា(ចប់)Where stories live. Discover now