38:សុំសួរប្ដីសិន!!

2.9K 191 1
                                    

ពេលងូតទឹក តែងខ្លួនរួចរាល់ហើយ ក៏បណ្ដើរគ្នាចុះពីជាន់ខាងលើជាមួយគ្នា សម្ដៅមករកតុអាហារ ដែលព្រឹកថ្ងៃនេះ រាងចម្លែកខុសធម្មតា ព្រោះស៊ុបដែលនៅលើតុ។
<<ម៉េចបានជាស៊ុបអ៊ីចឹងអ៊ុំ>>
ថេយ៉ុងងាកទៅសួរចុងភៅភ្លាម។
<<គឺ..គ្រាន់តែចង់ដូរមុខម្ហូបពេលព្រឹក ម្យ៉ាងទៀតវាមានវីតាមីនពៅកម្លាំង មានប្រយោជន៍ដល់រាងកាយផងដែល តែបើអ្នកប្រុសតូចមិនពេញចិត្ត ខ្ញុំអាចធ្វើអាហារថ្មីជូន>>ចុងភៅរហ័សបកស្រាយភ្លាម នឹងមានទឹកមុខព្រួយបារម្ភបន្ដិច ព្រោះខ្លាចចៅហ្វាយមិនពេញចិត្ត។
<<មិនបាច់ទេ>>ជុងហ្គុកលូកមាត់និយាយ រួចដើរចូលទៅអង្គុយនៅតុ ទាញកៅអីអង្គុយ<<ចាំអីទៀត គ្រាន់តែញាំស៊ុប កុំធ្វើដូចពិបាកពេកមើស>>
<<គឺខ្ញុំមិនសូវចូលចិត្តនឹងណា ម្យ៉ាងទៀតត្រូវចេញថត បើគ្មានរាងគិតយ៉ាងម៉េច>>
ឮហើយ ជុងហ្គុកក៏មិនមាត់ ទាញចានស៊ុប មកហុតញាំ ចំណែកថេយ៉ុងធ្វើមុខជូក្រុញ ចុងក្រោយ ជៀសមិនបានក្រៅពីញាំស៊ុបដដែល។

បន្ទាប់ពីញាំរួចហើយ ម្នាក់ៗក៏បំបែកគ្នាទៅធ្វើការ ថេយ៉ុងជិះឡានខ្លួនឯង មិនពឹងនាំគេបើកឡានជូនទៅ រំខានពេលរបស់គេនោះឡើយ។ ពេលមកដល់កន្លែងការងារ ក៏ចូលទៅបន្ទប់ បើកមើលអាល់ប៊ុម ឈុតដែលត្រូវថត ដោយមានកាំងឈុលជួយមើលបញ្ចេញមតិ។
<<ក្របមុខ ត្រូវគិតឲ្យម៉ដ្ឋចត់បន្ដិច កុំលឿនមួម៉ៅ>>
កាំងឈុល ជូលនិយាយសម្រួល ពេលថេយ៉ុងចង់តែគប់អាល់ប៊ុមនោះចោល ព្រមជាមួយសម្លេងឡូឡាមិនឈប់។
<<បើមិនមួម៉ៅយ៉ាងម៉េច ឈុតសុតតែឃើញគ្រឿងក្នុង គេក៏ដឹងថាខ្ញុំមានប្ដីរួចហើយ ឲ្យមកបញ្ចេញសាច់ឈាមថ្នាក់នេះមិចនឹងកើត?>>
ថេយ៉ុងឡូឡា ដែលជាហេតុធ្វើឲ្យសម្លេងខ្ទរពេញបន្ទប់ ប៉ុន្តែគ្មានអ្នកណាហ៊ានតវ៉ា ឬងើបមុខនិយាយក្រៅពីកាំងឈុល ព្រោះខ្លាចភាពកាចឆ្នាសរបស់ថេយ៉ុងហ្នឹងឯង។
<<ប៉ុន្តែវាជាក្របមុខ ហើយអូនក៏ទទួលការងារគេហើយដែល>>
<<មកពីខ្ញុំគិតមិនដល់ថាឈុតវាសាហាវដល់ថ្នាក់នេះ>>
<<ក្របទស្សនាវត្តី ត្រូវតែហិល មានហ្វេសិន យ៉ាងណាទ្រាំបិទភ្នែកបិទច្រមុះ ថតឲ្យចប់ៗកុំទៅ កុំឲ្យមានរឿង>>
<<ប៉ុន្តែ....>> ថេយ៉ុងរកប្រកែកតវ៉ា ប៉ុន្តែត្រូវកាំងឈុលជញ្ចក់មាត់កាត់មុន។
<<បើឈប់ធ្វើ ច្បាស់ជាបានឡើងតុលាការមិនខានទេ ឈុតគេនៅក្នុងបន្ទប់អស់ហើយ>>
ថេយ៉ុងរលីងរលោងទឹកភ្នែក ព្រោះមិនអាចតវ៉ាបានច្រើនជាងនេះ ក្នុងចិត្តក៏អត់ក្ដុកក្ដួលមិនបាន សាភាពតាមត្រង់ ថាមិនចង់ធ្វើសោះ តែវាទាល់ច្រកមែនទែន។
កាំងឈុលឃើញថេយ៉ុងដូចចង់រាលចាល ក៏រហ័សរុញឲ្យចូលបន្ទប់ផាត់មុខ តុបតែងសក់ ចំណែកគេអោបឈុត ទៅតាមពីក្រោយ។
ថេយ៉ុងអង្គុយដកដង្ហើមធំជាច្រើនដង ចង់ឈប់ តែខ្លាចមានរឿងធំ តែបើបន្ដ ខ្លាចថាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ព្រោះខ្លួនមានប្ដីរួចទៅហើយ មិនគួរណាធ្វើរឿងបែបនេះ។
<<ខ្ញុំជូតចេញពីដងហើយណា ម៉េចក៏លើកនេះពិបាកម្ល៉េះ?>>ជាងផាត់មុខ រអ៊ូរទាំ រួចយកសំឡីមកផ្ដឹតទឹកភ្នែករបស់ថេយ៉ុងចេញ ដែលវាធ្វើឲ្យប្រលាក់គ្រឿងមេកអាប់ ត្រូវផាត់តុបតែងសាជាថ្មី។
<<សុំពេលបន្ដិច>>
កាពិត នៅតែមិនអាចធ្វើចិត្តបាន ទើបសុំពេលវេលា ដើម្បីពិភាក្សាជាមួយជុងហ្គុកសិន បើគេមិនអនុញ្ញាតឲ្យថត ទោះឡើងតុលាការ សងលុយម្ចាស់ក្រុមហ៊ុនវិញច្រើនគុណពីរដងក៏ព្រមដែល ប៉ុន្តែបើគេមិននិយាយអ្វី គ្រប់យ៉ាងដំណើរការបន្ដ។ ធ្វើបែបនោះ វាអាចល្អប្រសើរ ជាងមិនបានប្រាប់អ្វីដល់គេឲ្យដឹងសោះ។
  ថេយ៉ុងចុចទៅលេខជុងហ្គុក ដោយមុនដំបូងជួបជាមួយលេខា ប៉ុន្ដែក្រោយមក ទូរស័ព្ទក៏បានបញ្ជូនទៅដល់ដៃគេជាបន្ទាន់។
<<អាឡូជុង>>
(យ៉ាងម៉េច?)
<<ខ្ញុំមានរឿងចង់និយាយជាមួយបន្ដិច>>
(និយាយមក)
ថេយ៉ុងដកដង្ហើមវែងៗជាច្រើនដង ដើម្បីធ្វើអារម្មណ៍ ត្រៀមទទួលយកចម្លើយ។
<<ខ្ញុំកំពុងថតក្របទស្សនាវដ្ដី ជាឈុត លេងកីឡា វា...បើនិយាយឲ្យចំទៅ សឹងតែឃើញទាំងអស់ ខ្ញុំចង់សួរលោកសិន បើលោកមិនអនុញ្ញាត ខ្ញុំនឹងឈប់ថតអីឡូវនេះ>>
(ស្រេចតែចិត្ត)
<<ប៉ុន្តែជុង លោកមិនបានគិតខ្លះទេឬយ៉ាងម៉េច?ជាទស្សនាវត្តីក្របមុខគេណា>>
(ចង់ថតក៏ថត មិនចង់ថតក៏ហី)
បានចម្លើយហើយ អួលដើមក៎ភ្លាម កែវភ្នែកក៏រលីងរលោង ព្រិលសម្លឹងអ្វីមើលមិនឃើញច្បាស់ ខណៈដែលបេះដូងដូចឈប់លោត មានចង្វាក់ គ្រប់យ៉ាងដូចកំពុងនៅកណ្ដាលសមុទ្រ វាលល្ហល្ហេវ។ ថេយ៉ុងប្រឹងទប់ មិនឲ្យយំ ដោយកាំងឈុលក៏យល់ចិត្ត ទើបអង្អែលខ្នងថ្នមៗ ជាការលួងលោម ទោះមិនដឹងថាបាននិយាយគ្នាស្អីខ្លះ តែអាចសរុបក្ដីន័យយល់ តាមរយៈ អាការៈថេយ៉ុងពេលនេះ។
<<ទៅរួចឬអត់>>
<<ហុឹម...>>
ថេយ៉ុងគ្រហឹមដើម-ក- ងក់ក្បាលតិចៗ ខ្យល់ដង្ហើមដង្ហក់ ព្រោះចាប់ផ្ដើមទប់យំលែងបាន។ កាំងឈុលដកដង្ហើមធំ ងារដៃឲ្យអ្នកក្នុងបន្ទប់មួយចេញឲ្យអស់សិន រួចហើយដាក់ខ្លួនអង្គុយក្បែរ មិនបាននិយាយអ្វី ប៉ុន្តែអាចធ្វើជាខ្នងបង្អែក ធ្វើជាទីរនាំងកក់ក្ដៅរបស់ថេយ៉ុងបាន។
ថេយ៉ុងធ្លាប់ជាមនុស្សរឹងមាំ ប៉ុន្តែពេលនេះបែរជាទន់ជ្រាយ យំលែងខ្មាសអ្នកណា តែមួយសន្ទុះក្រោយមក ក៏អនុញ្ញាតឲ្យខ្លួនឯងសាជាថ្មី ដោយការដើរចូលបន្ទប់ទឹក លុបមុខលុបមាត់ ចេញមកវិញ អង្គុយឲ្យគេតុបតែងមុខសាជាថ្មី ដោយទោះលទ្ធផលការផាត់ ចេញមកបែបសុិចសុីយ៉ាងណា ក៏មិនបាននិយាយឬតវ៉ា គ្រាន់តែអោបខោអាវជាប់ទ្រូង ងើបឈរ ចូលទៅផ្លាស់ក្នុងបន្ទប់ រួចក៏ចេញមកវិញ។
<<ធ្វើធម្មតាដូចរាល់ដងទៅ ចាប់ទុកថាគ្មានអ្វីកើតឡើង>>
<<អរគុណ>>
ថេយ៉ុងញញឹមមិនសូវសម ដើរចូលទៅក្នុងស្ទីកយ៉ូ ចំពោះមុខកាំមេរ៉ា នឹងលួចមានអារម្មណ៍ ថាខ្មាសចង់តែជ្រែកខ្លួនចូលដី ព្រោះក្រសែភ្នែកប្រុសៗក្រុមការងារ សម្លឹងមើលមកដោយភាពគឃ្លើន នឹងត្រេកកាម។
<<សាកធ្វើស្ទាយ៍មើល>>
អ្នកចាប់ការ និយាយ ដោយងាកទៅមើលអ្នកចុចកាំម៉េរ៉ា ដើម្បីមើលរូបថតដែលចូលមក វាយ៉ាងណា។ ថេយ៉ុងប្រឹងធ្វើខ្លួនឲ្យដូចរាល់ដង តែធ្វើមិនត្រូវ ជើងបែរជាប្រឹងត្បៀត ចង្កេះរឹងកាច់មិនកើត មុខក៏មិនអំណោយផលដូចគ្នា។
<<ឃីហ្វ ចូលទៅបង្រៀនបន្ដិចទៅ>>
ពេលបានឮការនិយាយ ថេយ៉ុងក៏កាន់តែធ្វើមុខព្រឺ ពេលមនុស្សប្រុស មាឌធំ ដែលមានឈ្មោះថាឃីហ្វដើរមករក ក៏ចង់បង្រួបខ្លួនឲ្យតូចភ្លាម ទាស់ត្រង់ថាធ្វើមិនបាន។
<<លើកដៃបន្ដិចទៅ ជើងកុំប្រឹងពេក លេងទឹកមុខផង ឲ្យសុិចសុីជាងហ្នឹងទៀត បានបែបហ្នឹងហើយ ចង្កេះកាច់មកស្ដាំបន្ដិចមក បបូរមាត់ត្រូវខាំ>>
ការបង្រៀន មានតែការប៉ះពាល់ ទើបថេយ៉ុងឆាប់ធ្វើខ្លួនជាសិស្សឲ្យចេះលឿន ព្រោះមិនត្រូវការក្បែរគេយូរជាងនេះទៀត ដោយកាយវិការ អាចយកជាការបាន ប៉ុន្តែអ្មកចុចកាំមេរ៉ាមិនទាន់នឹងបានផ្ដិតរូបភាពផង សម្លេងធំគ្រល័រក៏បន្លឺឡើង។
<<ធ្វើឆ្គួតស្អីនឹង>>
ជុងហ្គុកដោយទៅរកដោយទឹកមុខកាច រួចដើរសម្ដៅទៅថេយ៉ុងមុនគេ ទាញឲ្យមកនៅក្រោយខ្នង យកមាឌធំដូចយក្សរបស់គេបាំង រួចងាកទៅសម្លក់ក្រុមការងារ។
<<អ្នកណាហ៊ានសម្លឹងមើលសូម្បីតែជើងប្រពន្ធយើង កុំថាយើងមិនប្រាប់!!>>
គេឈរសម្លឹងដោយក្រសែភ្នែកអាចសម្លាប់មនុស្សបាន ទាល់តែអ្នកក្នុងបន្ទប់ភ្លឺរអា បិទភ្នែកតាមបញ្ជាគ្រប់គ្នា ទើបងាកទៅក្រោយ ខាំធ្មេញក្រតៗដាក់ថេយ៉ុង នឹងមួម៉ៅនឹងអាឈុតកីឡាវាលល្ហេវ នោះមិនចេះតិច ព្រោះវាទាំងបញ្ចេញដើមទ្រូង បញ្ចេញស្មារ សាច់ខ្នង ក្រណាត់ក៏ស្ដើងរហៀរ សម្លឹងមើលឃើញពណ៍សម្បុរសាច់ស៎ស្គុស ចំណែកខោ សឹងតែលេចចេញកំប៉េះគូទ ងាប់ហើយ...គេខឹងឡើងចង់ចេញផ្សែងតាមត្រចៀកហើយនេះ។
<<ទៅដល់ផ្ទះ ត្រូវទ្រោមខ្លួនមិនខានទេ>>
គេខ្សឹបដាក់ត្រចៀកបន្ដិច រួចរហ័សដោះអាវជែកឃីតនៅលើខ្លួនគេ ក្រសោបបិទរាងកាយថេយ៉ុង ចាប់បីឡើង តែចង្រៃយ៎ វាបិទមិនជិត នៅសល់ជើងទៀត ទើបត្រូវដើរញាប់ៗជើងស្មេរ ដើម្បីបានចេញពីបន្ទប់នេះឆាប់ៗ ប៉ុន្តែខណៈនោះ ឃីហ្វក៏បើកភ្នែកល្មម ចៃដន្យគេមិនទាន់ចេញផុតពីបន្ទប់។
<<ភ្នែកឯងបានឆ្កិះ ឲ្យឆ្កែស៊ីមិនខានទេ!!>>

អាពេលគេតេទៅសួរ សុតតែ...ហឺសមិនចង់និយាយទេ😤

ល្បែងស្នេហា(ចប់)Where stories live. Discover now