36:ចិត្តដូចគ្នា

3.2K 172 0
                                    

<<យើងគ្រាន់តែជួបនាងធម្មតា>>
ជុងហ្គុកដងដង្ហើមធំ ប្រាប់ថេយ៉ុង ព្រោះមិនចង់ឃើញយំពេបមាត់យូជាងនេះ។ ហើយម្យ៉ាងទៀត គេក៏មិនបានខុស គេគ្រាន់តែទៅជួបតាមសំណើររបស់នាងប៉ុណ្ណោះ បន្ទាប់ពីនិយាយគ្នាហើយ ក៏បំបែកជើងគ្នាធម្មតា មិនយករឿងលើគ្រែមកពាក់ព័ន្ធ គំនិតបែបនោះ មិនធ្លាប់មាននៅក្នុងខួក្បាលរបស់គេ។
<<ប្រុសមួយណាដែលថាមិនខូចរឿងស្រីនោះ?>>
សម្លេងយំនៅតែមិនបាត់ សម្លេងដកដង្ហើមដង្ហក់សឺតសត រាងកាយញ័រទទ្រើក ធ្វើឲ្យអ្នកជាប្ដីចង់សើចបន្ដិចចង់អាណិតបន្ដិច ប៉ុន្តែគ្រប់យ៉ាងលាក់បាំងដោយស្រោបមុខសោះកក្រោះ គ្មានអារម្មណ៍អ្វីទាំងអស់។
<<មុខអាក្រក់ ពេលយំរឹតតែអាក្រក់>>
<<បើអាក្រក់ ក៏មិនបាច់មើល>>
<<មិនឲ្យមើល តែមោតោង>>
ថេយ៉ុងឮគេស៊កសៀតឲ្យច្បាស់ពេញត្រចៀក ប៉ុន្តែមិនបានព្រលែងដើម្បីពន្លុះអារម្មណ៍ ក្រៅពីអោបរឹតគេលើសដើម ម្រាមដៃខ្ញាំសាច់ដើមទ្រូងហាប់ណែន យំញីមុខមាត់ដាក់អាវគេសើមជោគ ទឹកសម្បោរក៏ប្រលាក់ តែជុងហ្គុកមិនគិតនឹងខ្ពើមរអើមឬរអ៊ូរទាំ។
<<លោកមិនចេះលួងទេយ៉ាងម៉េច?ខ្ញុំកំពុងយំ?>>
<<មិនបានប្រើឲ្យយំ>>
បុរសម្នាក់នេះក្រអើតក្រអមហួសហេតុ រួមទាំងមិនចេះប្រកបពាក្យថា សុភាពបុរស។
<<ប៉ុន្តែលោកក្បត់ខ្ញុំ>>
តវ៉ានិយាយហើយ បបូរមាត់តូចក៏កាន់តែពេបលើសដើម យំគឃូស រលាក់ខ្លួន ទើបគេដកដង្ហើមធំសាជាថ្មី ចាប់ស្មាតូចៗ ចេញពីគេបន្ដិច។
<<ឈប់យំ អាក្រក់មើលណាស់>>
<<ប្រាប់ហើយថាមិនបាច់មើល>>
<<តែត្រូវតែមើល ហេតុអ្វីត្រូវយំ ខណៈដែលយើងមិនបានធ្វើអីផង?ឬថា ប្រចណ្ឌដល់ងងឹតមុខ ដូចកណ្ដុរត្រូវថ្នាំពុល>>
<<លោកទៅជួបនាងទាំងមិនប្រាប់ខ្ញុំ នៅថាមិនខុសទៀតហ្អេស?>>
គេចង់តែខោកថេយ៉ុងឲ្យធ្លុះខួក្បាលប៉ុនគ្រាប់សណ្ដែកនោះមែនទែន។ ថេយ៉ុងនៅក្មេងខ្ចី គេគិតបែបនោះ ព្រោះគំនិតបរិសុទ្ធ គ្មានការល្អិតល្អន់ បើគេប្រាប់បែបនោះក៏គិតបែបនោះ ហើយតាំងមកអន់ចិត្តខ្លួនឯង។ គេប្រាប់ខ្លួនឯងមិនមែនជាសុភាពបុរស ហើយក៏មិនមែនជាប្រុសដែលគួរគោរព គេដូចជាប្រុសទូទៅធម្មតា មានកំហឹង មានកាមគុណធម្មជាតិ។ ប៉ុន្តែទាស់ត្រង់ថា រឿងទាំងនោះមិនធ្លាប់មាននៅលើកាគិតរបស់គេ។ គេផ្ដល់កិត្តិយសជាភរិយាឲ្យថេយ៉ុង ចាប់តាំងពីរៀបការមក ក៏មិនដែលបណ្ដើរឬលេងស្រីដូចដែលកន្លង គេមិនដែលនិយាយអាក្រក់ពីថេយ៉ុងដើម្បីបំបាក់មុខឬអំនួតលើកទូលប្រពន្ធ។ ដូចជារីកាតា គេមិនធ្លាប់ទាញនាងមកពាក់ព័ន្ធ គេគ្រាន់តែស្គាល់និងរាក់ទាក់ធម្មតា ត្រង់នេះ សារភាពតាមត្រង់ ថាគេនៅមានចិត្តស្រឡាញ់នាងខ្លះ ព្រោះមិនទាន់កាត់ចិត្តបានភ្លាមៗ ដោយធ្លាប់តែជាសង្សារពីមុន តែជឿចុះ បើមិនទាន់លែងលះថេយ៉ុងទេ គេក៏គ្មានថ្ងៃយកនាងមកធ្វើជាប្រពន្ធទី2ដែល។
<<គ្រាន់តែជួបធម្មតា>>
<<និយាយតែមាត់អ្នកណាក៏និយាយបាន>>
<<មិនជឿក៏ហីទៅ>>
<<មកពីលោកល្មោភដាក់ខ្ញុំ ខ្ញុំគិតថាលោកនឹងធ្វើដាក់នាង ដូចធ្វើដាក់ខ្ញុំដែល>>
<<បើខ្លាចម្លឹងៗ ម៉េចក៏មិនដើរតាមតែម្ដងទៅ>>
<<មិនកើតទេ>>
ថេយ៉ុងក្រវីក្បាល ជូតទឹកភ្នែកចេញពីថ្ពាល់ ដង្ហើមនៅដកសឺតសតតាមច្រមុះដដែល ប៉ុន្តែព្យាយាមពើងទ្រូងដាក់គេ បង្ហាញពីភាពរឹងមាំ។
<<ខ្ញុំគ្រាន់តែខ្លាចលោកក្បត់ខ្ញុំ>>
<<នឹងហើយបាននិយាយ>>
<<គេនឹងនិយាយពីខ្ញុំមិនខាន>>
<<ឯងតាមគេឬតាមយើង>>
<<ប្រាកដជាតាមលោក ប៉ុន្តែអ្នកផ្សេងច្បាស់ជានិយាយ ខ្ញុំមិនចង់ឮ មិនចង់ខ្វល់>>
<<ត្រូវទៅខ្វល់ធ្វើស្អី?ឬអ្នកទាំងនោះត្រូវមកដង្ហើមជំនួស?>>
សំណួរគេភ្លាវៗ តែថេយ៉ុងអាចសរ៉ុបន័យបាន ទើបញញឹមទាំងមិនសូវសម លើកដៃអង្អែលថ្ពាល់គ្រើមដែលមានពុកមាត់រិះៗថ្នមៗ។
<<ប៉ុន្មានថ្ងៃមកនេះ ខ្ញុំខ្វល់ពីលោកខ្លាំង ខ្ញុំថាខ្លួនឯងច្បាស់ជាស្រឡាញ់លោកហើយ>>
គេមិនបដិសេដ ចំពោះក្ដីស្រឡាញ់ ហើយក៏មិនទទួលខុសត្រូវ ពេលចុងបញ្ចប់ ត្រូវតែមានទឹកភ្នែក។ គេមិនចង់គិត ថាជ្រើសផ្លូវដើរខាងណាឲ្យប្រាកដ ព្រោះរាល់ថ្ងៃភាពស្និតស្នាលជាមួយថេយ៉ុងក៏ចេះតែកើនឡើងជាលំដាប់ ឯអារម្មណ៍ចំពោះរីកាតា គេស្មានមិនដល់ ថានៅមានអារម្មណ៍ល្អៗដូចមុនឬអត់ ព្រោះមិនដែលពិសោធន៍។
ថេយ៉ុងប្រគល់ភាពស្និតស្នាលឲ្យគេរាល់ថ្ងៃ រហូតដល់ទម្លាប់។ ពេលយប់ចូលដេកជាមួយគ្នា ពេលព្រឹកក្រោកឡើងឃើញមុខគ្នារាល់ថ្ងៃ ឮសម្លេងរាល់ថ្ងៃ អោបថើបគ្នារាល់ថ្ងៃ ឡើងសាំទៅហើយ គិតចុះគិតឡើង ជីវីតដូចប្ដីប្រពន្ធហើយទេដឹង។
<<និយាយធ្វើមើល តែយើងបាត់បង់ការចងចាំ>>
ព្រោះថេយ៉ុងប្រាប់គេញឹកញាប់ហ្នឹងណា!ទើបត្រូវឆ្លើយទៅវិញបែបនឹង។
<<ខ្ញុំតាប៉ែឬក៏អត់?>>
<<គិតមិនឃើញខ្លួនឯងឬ?>>
<<ជួលកាលខ្ញុំនិយាយច្រើន>>
គេមិនតប ដោយគ្រាន់តែសម្លឹងមើលមុខ មូលក្រឡង់មិនព្រិច ជាហេតុធ្វើឲ្យ ថេយ៉ុងមានអារម្មណ៍ដល់កម្ដៅនៅលើថ្ពាល់ ស្មានបានថាវាកំពុងឡើងក្រហមខ្លាំង។
<<អៀនឬ?>>
<<ហុឹម...មកពីលោកសម្លឹងមើលពេក>>
<<អ៊ីចឹង ត្រូវសម្លឹងឲ្យញឹកញាប់>>
ម្ដងទៀតហើយ ដែលគេប្រើក្រសែភ្នែកនិងស្រួច ដើម្បីប្រសព្វគ្នាជាមួយគ្នា។ ថេយ៉ុង ងាកមុខចេញ ព្រោះទប់ស្កាត់ មិនបាននឹងមន្ដស្នេហ៍ខ្លាំងក្លារបស់គេ។
<<ហើយមុខឡើង>>
<<មិន>>
គេខាំធ្មេញក្រតៗដាក់ ព្រោះថេយ៉ុងទំនើងពេកហើយ ហ៊ានជំទាស់បញ្ជារបស់គេ។ ហើយអ្វីដែលខុស គេត្រូវតែដាក់ទោស ប៉ុន្តែមិនមែនដោយរំពាត់។ គិតរួចហើយ បបូរមាត់ក្ដៅក៏ប្រថាប់ថើបលើបបូរមាត់តូចច្រមក់ភ្នែក ដោយម្រាមដៃរឹងមាំ ចាប់ក្រសោបកញ្ចឹងកជាប់។ គេថើបដោយការដាក់ទោស ពោរពេញដោយភាពក្ដៅគគុក ដុតអារម្មណណ៍ឲ្យឆេះ ក្ដៅគគុកលើសដើម។
រាងកាយតូចល្អិត ត្រូវលើកពេលទៅកណ្ដាលបន្ទប់ ដែលគ្រប់យ៉ាងហាក់ដូចមួយពព្រិចភ្នែកប៉ុណ្ណោះ ខោអាវក៏ត្រូវបោចចេញ ធ្វើឲ្យរាងកាយអ្នកទាំងពីរននោលគល ណែបនិត្យជិតគ្នា។
ជុងហ្គុកប្រើដៃបោសអង្អែលពេញមួយតួរាងកាយ បបូរមាត់ថើបសាច់ស៎ខ្ចី ដោយថេយ៉ុងជួយសម្រួលដល់គេ បើគេថើបដើមទ្រូង នឹងអែបទៅរក បើគេថើបមាត់ ក៏បង្ហើបអោយថើប គេប៉ះពាល់ផ្នែកណាមួយនៃរាងកាយ ក៏មានតែចាំទទួលដោយធម្មជាតិ ដែលគ្រប់យ៉ាង មានតែការពេញចិត្តទាំងអស់។ ជុងហ្គុកមានមាឌធំ ដែលត្រឹមដៃម្ខាងគេ ក៏អាចក្រសោបថេយ៉ុងបានទៅហើយ ព្រោះថេយ៉ុងខ្ពស់តែកម្ពស់ ប៉ុន្តែរាងបែរជាតូចស្ដើងរហៀរ។
ចង្កេះអាចបាក់ឬក៏អត់? ពេលខ្លះសំណួរឆ្គួតៗ ក៏លោតពេញខ្លួនក្បាល ទោះឆ្លងកាត់សមរភូមិក្ដៅគគុកជាមួយគ្នាច្រើនដងហើយ ក៏នៅតែមិនឈប់ឆ្ងល់ ព្រោះគ្រប់ការប៉ះពាល់របស់គេ ប្រកបមានតែពាក្យថា ខ្លាំងហើយនឹងខ្លាំងប៉ុណ្ណោះ។
ពេលថែថើបទាល់តែពេញចិត្តថើប ក៏ងើបឈរពេញកម្ពស់ លើកពរថេយ៉ុង ដូចពរកូនង៉ែត ដោយកម្លាំងមហិមារបស់គេ នាំសម្ដៅទៅកាន់សាឡុង។
<<អូ...ផ្អែមណាស់>>
គេដាក់ថេយ៉ុងឲ្យអែនខ្លួនមករក ប៉ុន្តែនៅតែមិនព្រមឈប់ថើប តែចង្កេះបែរជាអែនរកគ្នា វិនាទីបន្ទាប់ សម្លេងថ្ងួចថ្ងូរក៏បន្លឺឡើងតិចៗ។
ថេយ៉ុងពេបមាត់ ងាកទៅមុខទៅក្រោយ ទើបត្រូវគេចាប់ថើបទាល់តែហើមជាំបបូរមាត់ បានប្រលែងវិញ រួចគ្រលែងចង្កេះទៅរកជាច្រើនដង សម្លេងថ្ងូរគ្រហឹមនឹងសម្លេងបោកផ្ទប់ ទាមទារអារម្មណ៍គេឆាបឆេះ ញើសហូរច្រោកៗ ប៉ុន្តែមិនគិតនិងឈប់។ បើគេហត់ ថេយ៉ុងជាអ្នកជិះនឹងគ្រប់គ្រង នឹងមួយសន្ទុះក្រោយ ក៏ត្រូវក្រសាល់មកនៅក្រោមវិញ ដោយកាយវិការទំនើងបំផុត ហើយក៏ព្រៃផ្សៃបំផុតដូចគ្នា។
<<អាស...សឺត>>
<<ខ្លាំងទៀត អូ...>>
ចំណងកាន់តែខ្លាំង សម្លេងស្រែកកាន់តែឮ ដោយថេយ៉ុងដាក់ដូចជាខ្សែរសម្រាប់ជុងហ្គុកទាញទៅរកភាពជោគជ័យនៅត្រើយម្ខាង។ ប៉ុន្តែភាគជោគជ័យរបស់គេ មិនមែនត្រឹមតែម្ដង តែដូចជាព្យុះសង្ឃរា ត្រូវការថេយ៉ុងមកបញ្ចេញកម្លាំងជាមួយ ម្រាមដៃប្រឹងខ្លាំងបង្អែកសាឡុងខ្លាំងៗសឹងតែបាក់ម្រាម ទម្រាំតែគេពេញចិត្ត រាងកាយក៏អស់កម្លាំងទន់ល្អូក។ ល្អម្យ៉ាង គេមានចិត្តបីទៅបន្ទប់ទឹក  ប៉ុន្តែមិនរាប់ថាជាសំណាង ព្រោះគេទាមទារសំណង ហើយទម្រាំតែងូតទឹករួចរាល់ បន្ទប់ទឹកក៏ស្ទើរតែផ្ទុះដោយសារសីតុណ្ហភាពក្ដៅគគុក។
ជុងហ្គុកបីថេយ៉ុងមកដាក់លើគ្រែ រុំភួយឲ្យ ព្រោះឃើញរងាញ័រថ្គាម បន្ទាប់មកក៏ងាកទៅចុចតម្កើងម៉ាស៊ីនកម្ដៅ ឲ្យមានភាពកក់ក្ដៅជាងមុន។ គេដាក់ខ្លួនដេក ដោយទាញថេយ៉ុងមកដេកក្បែរ ដោយថេយ៉ុងក៏សសុលទៅបៀតគេដោយស្វ័យប្រវត្តិ ជ្រុបមុខនឹងកញ្ចឹងករបស់គេ ដើមទ្រូងរាបស្មើរបៀតនឹងដើមទ្រូងហាប់ណែនសុតតែសាច់ដុំ។
<<រងាឬ>>
<<រងា ខ្លាចផ្ដាសាយ ខ្ញុំស្អប់ផ្ដាសាយ>>
<<អ៊ីចឹងត្រូវអោបយើងឲ្យណែន>>
គេចេញបញ្ជាមិនសមជាហេតុផល នឹងចាប់អារម្មណ៍ខ្លួនឯង ដែលតែងត៎មាត់ត៎-ក ជាមួយថេយ៉ុងច្រើនជាងរាល់ពេលធម្មតា ដែលវាគិតថាជារឿងគ្មានបានការ តែមានសន្សើមដល់បេះដូងគ្រាន់បើ។
ឆ្គួត!!
នៅសុខៗ គេក៏នឹកជេខ្លួនឯងក្នុងចិត្ត ព្រោះការគិត មិនខុសពីវ័យមានស្នេហាលើកដំបូង។ មែនហើយ វាប្រហែលជាអ៊ីចឹងវាមិនមែន។ តែវាមែន ងាប់ហើយ....គេចង់ឆ្គួត ឆ្គួតអីឡូវនេះក៏បាន ព្រោះគេកំពុងឆ្គួត ចង់សុីលេបត្របាក់ថេយ៉ុងអីបន្ដ ទាំងដែលទើបតែងូតទឹក ឡើងមកដេកនៅលើគ្រែមិនទាន់បានប្រាំនាទី។ ភ្លើងប្រាថ្នាចំពោះថេយ៉ុង មិនរាប់ថាជាភ្លើងប្រាថ្នាស្នេហ៍ចំបើង វានៅឆ្ងាយពីពាក្យនោះឆ្ងាយហៅមិនឮ អ៎...នេះនៅគិតពីរឿងមួយហ្នឹងទៀត សង្ស័យបេះដូងគេកំពុងរករឿងគ្រុនរងាទេដឹង អីក៏ចម្លែកម្ល៉េះ ចេះតែញ័ររញ្ជួយតែម្ដង។

បេះដូងគេរករឿងហើយបងប្អូនអើយ🤣

ល្បែងស្នេហា(ចប់)Where stories live. Discover now