ភាគ 9 💔ផ្ដើមស្នេហ៍មួយរាត្រី💔តើកូនយើងយ៉ាងម៉េចហើយ💔

Start from the beginning
                                        

(លោកជួយ  កូ  កូន..យើងផង)ថេយ៉ុង និយាយទាំងសំឡេងរដិបរដុប  ព្រោះតែពេលនេះគេឈឺពេញខ្លួនហើយ តែយ៉ាងណាក៏គេបារម្ភពីកូនជាងខ្លួនឯងដែរ

(បាន  អូននិងកូនមិនអីទេ)រាងក្រាសនិយាយលួងលោមថេយ៉ុងឲ្យសម្រួលអារម្មណ៍ហើយនាយក៏បន្តជិះដូចហោះ  ទៅដល់មន្ទីពេទ្យនិងជួនរាងតូចចូលបន្ទប់សង្គ្រោះបន្ទាន់ហើយ គេក៏ដើរក្រឡឹងពេញមុខបន្ទប់ចិត្តបុណ្យស្រនកុំអោយកូននិងប្រពន្ធគេកើតអីសោះមួយសន្ទុះធំកន្លងផុតទៅ ទ្វារបន្ទប់សង្គ្រោះបន្ទាន់ក៏បានបើកគ្រូពេទ្យក៏ចេញមករាងក្រាសមិនបង្អង់យូរក៏រត់ទៅស្រួលភ្លាម

(លោកដុកទ័រតើប្រពន្ធកូនខ្ញុំយ៉ាងម៉េចហើយ)គេសួរទាំងសំឡេងញ័រគេភ័យណាស់តើពេលនេះអ្នកនៅខាងក្នុងម៉េចហើយ

(អ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ហើយ កូននៅក្នុងផ្ទៃគឺមិនប៉ះពាល់អីទេតែអ្នកម្ដាយបានស្រាំឆ្អឹងជើងនិងឆ្អឹង
ដៃបន្តិចប៉ុណ្ណោះ)គ្រូពេទ្យនិយាយហើយក៏ដើរទៅ

ព្រឹកថ្ងៃថ្មីខ្យល់បាក់តាមបង្អួចពន្លឺព្រះអាទិត្យចាំងចូល
តាមបង្អួចនៃមន្ទីរពេទ្យ បង្ហាញឲ្យឃើញរាងកាយដែលមានភ្ជាប់ខ្សែសេរ៉ូមកំពុងតែបើកភ្នែកទទួលថ្ងៃថ្មីអ្វីដែលគេឃើញមុនដំបូងគេនោះគឺពីដានសនៃបន្ទប់នេះ
ខ្លួនតូចក៏បានលើកឡើង ក៏ភ្ញាក់ផ្អើលនិងទិដ្ឋភាពដែល
រាងក្រាស់កំពុងតែ  ដេកកាន់ដៃរបស់គេ ស្នាមញញឹមមិនបានព្រៀងទុកក៏លេចលើផ្ទៃមុខមតខៃដែលមានស្នាមជាំតិចៗនោះ  ហេតុអ្វីក៏ពេលដែល នៅជិតមនុស្សប្រុសម្នាក់នេះមានអារម្មណ៍ថាមានសុភមង្គលខ្លាំងបែបនេះ ទឹកមុខរបស់គេប្ដូភ្លាមភ្លាមពេលដែលគេនឹកដល់រឿងកូន

(លោក  លោកតើពេលនេះកូនយើងយ៉ាងម៉េចហើយ)ពេលដែលនិយាយរឿងនេះ ភាពភ័យខ្លាចក៏គ្របដណ្ដប់ពេញរាងកាយរបស់គេ អ្នកដែលដេកលក់ក៏ងើយមុខឡើងមកមើល អ្នកដែលសួរគេអម្បាញ់មិញនេះ

(កូន  យើងកូន)ជុនគុក ពេលដែលឃើញឫកពារថេយ៉ុងភ័យបង្ហាញចេញមកយ៉ាងច្បាស់បែបនេះគេក៏ធ្វើជានិយាយសំឡេងខ្សោយ នឹងធ្វើទឹកមុខកំសត់

(កូន  កូន  យ៉ាងម៉េចលោក ហឹក ហឹក  )ថេយ៉ុង ចាប់ដៃរាងក្រាស់រួចអង្រួនដើម្បីសុំចម្លើយ បើកូនគេកើតអីទ្រុងគេដែលជាម្ដាយ ប្រាកដជាគាំងស្លាប់មិនថា
អ្នកខាងនោះមិនឆ្លើយនៅតែអង្គុយស្ងៀមមើលមុខគេ

(ខ្ញុំសួរថាកូនខ្ញុំម៉េចហើយ ហេតុអ្វីក៏លោកមិនឆ្លើយ
ហឹក..ហឹក..លោកប្រាប់មក...ហឹក .តើគេយ៉ាងម៉េចហើយ)ពេលនេះគេលែងទ្រាំហើយគេក៏ស្រែកដាក់រាងក្រាស់ និងយំយកយំយកដូចកូនក្មេង  ដំបងថាចង់
លេងសើចជាមួយក្មេងតិច តែពេលឃើញរាងតូចយំខ្លាំងបែបនេះអារម្មណ៍លេងសើចទាំងប៉ុន្មាន
ក៏រលាយបាត់អស់ គេក៏ស្ទុះចូលទៅឱបលួងលោមយ៉ាងលឿន

  រឿង ផ្ដើមស្នេហ៍មួយរាត្រី❤Where stories live. Discover now