ផ្ដើមស្នេហ៍មួយរាត្រី

Start from the beginning
                                        

ខ្ញុំលែងនិយាយរកលោកហើយ ថេយ៉ុង និយាយរអ៊ូរទាំងចង់ដើរទៅបន្ទប់ទឹក ក៏ក្រលាស់ភួយរួចបើកភ្នែកធំៗភ្ញាក់ផ្អើល ព្រោះតែផ្នែកខាងក្រោមរបស់គេមិនមានអីស្លៀកបែបនេះ ពេលមើលឆ្វេងមើលស្ដាំទើបដឹងថាខោដែលគេសៀកពីរយប់នៅឯកៀនគ្រែឯណោះ រាងតូចរបស់យើងក៏គិតថារាងក្រាស់ជាអ្នកធ្វើ ទើបសម្បាយយកខ្នើយឱប ទៅវាយអ្នកដែលដេកមិនដឹងអីនោះ

《អូយ ឈឺ អូ អូយ》  អ្នកដែលមិនដឹងរឿងអីស្រែចាចតែម្ដង

អារោគចិត្ត  អាតណ្ហាក្រាស់ តើលោកស្រាតខោខ្ញុំមែនទេ  <ថេយ៉ុង ពេលនេះកំពុងតែមានកំហឹងក្នុងខ្លួនខ្លាំងណាស់ទើបវាយផងជេផងមិនដកដៃ

អត់ទេខ្ញុំមិនបានធ្វើទេ ឯងធ្វើចិត្តអោយត្រជាក់ ព្រោះពេលនេះឯងកំពុងតែមានកូន< ជុនគុក ប្រញាប់ងើបអង្គុយ  នឹងយកដៃចាប់ខ្នើយដែលរាងតូចវាយគេនោះ ទាំងដែលភ្នែកមាន់ព្រៃសម្លឹងទៅគល់ផ្លូវសរលោងរបស់រាងតូច អាវនោះវែងដែរតែមិនអាចបិទបាំងផ្លូវទាំងពីរនោះបានទេ

លោកមើលស្អី  ខ្ញុំមានផ្ទៃពោះហើយ ខ្ញុំត្រូវព្រមឱ្យលោកធ្វើបាបគ្រប់យ៉ាងរឿងម៉េច បើលោកឯងមិនស្រាត់ខោរបស់ខ្ញុំតើខោនេះអាចរបូតដោយខ្លួនឯងឬ  ថេយ៉ុង

ឯងស្ដាប់ខ្ញុំឲ្យច្បាស់ ឯងជាអ្នកស្រាត់ដោយខ្លួនឯង
ហើយឯងក៏បាននិយាយថាខ្ជិលសារភាពពេលចូលបន្ទប់ទឹកតើអញភ្លេចហើយមែនទេ យើងធ្វើបាបនៅដើម្បីអី ហើយស្រាត់ខោឯងដើម  ជុនគុក

ព្រោះតែលោកឯងរោគចិត្តនោះអី  ហើយនៅមានដេកឲអោបខ្ញុំទៀត តើចង់កេងចំណេញលើខ្ញុំមែនទេ  ថេយ៉ុង  ខាំបបូរមាត់ដាក់គេដោយការមិនពេញចិត្តជាខ្លាំង

ឯងគិតច្រើនពេកហើយ  ខ្ញុំនឹងចូលចិត្តលោកលាន់អ្នកណាពេលដែលគេដេកលក់នោះទេ បើយើងចង់បំពានឯងមែន យើងមិនមែនត្រឹមស្រាតតែខោនឹងទេវាមិនទំនង   ជុនគុក  ឃើញរាងក្រាស់និយាយច៓ច៓បែបនេះ  ថេយ៉ុងកកជាប់មាត់មុខឡើងក្រហមព្រោះតែខឹងផងខ្មាស់អឿនផង< មិនដឹងជាមនុស្សឆ្កួតអីទេចេះនិយាយទៅរួច ថេយ៉ុងក៏យកខ្នើយវាយបន្ថែម

នេះនែ នេះនែ  ថេយ៉ុង ក៏បានយកខ្នើយនៅជិតនោះគេទៀត

អូយ ថេយ៉ុង អូយ ខ្ញុំឈឺ  <ជុនគុក កយកដៃរោងខ្នើយដែលហោះនោះ ហើយអ្នកណាទៅដឹងទៅថាថេយ៉ុងយកដៃទៅទាញត្រចៀកគេ ដោយគេមិនហ៊ានរុនរាងតូចចេញ ទើបបានតែស្រែកថ្ងូរ ហ្នឹងយកដៃចាប់ដៃរាងតូចប៉ុណ្ណោះ បន្ទាប់មកក៏ស្ទុះទៅអោបរាងកាយតូចហើយសង្រ្គាមតូចមួយនេះទំរាំតែចប់គឺស៊ីពេលចិត្តកន្លះម៉ោង

ឡានសេរីទំនើបបានបើកបរនៅលើដងវិថីដ៏ស្រស់ស្អាតនៅប្រទេសកូរ៉េ ដែលកំពុងឈានទៅមុខ ក្រឡេកមកមើលក្នុងឡានយើងបានឃើញបុរសសង្ហា ពាក់អាវក្វាសេតម្លៃថ្លៃដៃម្ខាងកាន់ចង្កូតឡាននិងដៃម្ខាងទៀតខ្ទប់ត្រចៀកដែលក្រហមព្រោះតែខ្លាតូចមួយនោះ ហើយក៏ក្រលេកមើលអ្នកដែលមានផ្ទៃពោះកំពុងញ៉ាំស្តុបបឺរីទាំងអារម្មណ៍ស្រស់ស្រាយហ្នឹងល្អជាពន្ធពេលដែលបានញ៉ាំផ្លែស្តុបបឺរីដែលគេចូលចិត្ត ទោះគេខំយកចិត្តធ្វើអាហារហ្នឹងជួនដើរលេងឱ្យនាយកំលោះតូចយើងក៏ដោយក៏មិនអាចលុបឈ្មោះថាជាប្រុសរោគចិត្តដែលរាងតូចបានបោះត្រានៅលើមុខគេនោះរលប់ឡើយ គេនៅតែយល់ថារាងក្រាស់ជាអ្នកស្រាត់ខោរបស់គេ ដល់ថ្នាក់រាងក្រាស់ជុនគុក ចង់តែយកក្បាលទៅបោកនិងចង្កូតឡានក៏ព្រោះតែកើតមកដល់អាយុ 27 ឆ្នាំមិនដែលមានអ្នកណាហ៊ានថាគេជាមនុស្សរោគចិត្ត

មើលស្អី  ថេយ៉ុង សំឡូតដាក់រាងក្រាស់ព្រោះតែគេមើលខ្លួនមិនដកផ្នែក ខណៈនោះក៏យកផ្លែស្តុបបឺរីមួយគ្រាប់ញាប់ទៅក្នុងមាត់ហើយទំពារទាំដែលភ្នែកនៅសម្លក់សម្លឹងរាងក្រាស់មិនដូចក្អែក ទាំងដែលមុននេះទើបតែញ៉ាំបាយមួយចាមធំនិងស្តារការទីមួយចានទៀត

ខ្ញុំគ្រាន់តែមើលតា  ម៉េចចាំបាច់ស្ដីឲ្យខ្ញុំ  កូនកើតមកប្រាកដជាកាចដូចម៉ាក់មិនខាន  ជុនគុក ទោះជាស្ថិតនៅក្នុងស្ថានអាការបែបណាក៏ដោយក៏នៅតែប្រើពាក្យសំដីស្រទន់ទៅកាន់រាងតូច

ខ្ញុំនឹងយ៉ាងម៉េច  កូនកើតមកកាចដូចខ្ញុំក៏បាន តែកុំរោគចិត្តដើរស្រាត់ខោអ្នកដទៃទៅបានហើយ  ចែយ៉ុង

លើកក្រោយខ្ញុំនឹងដាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់ហ្នឹងមានផុសតាងបើកឲ្យមើលថាអ្នកណាជាអ្នកស្រាត់ខោដែលខ្លួនឯង បើខ្ញុំស្រាត់ខ្ញុំត្រូវធ្វើអីលើសពីនោះមិនមែនមកអង្គុយមើលលេងៗទេ  ជុនគុក ពេលដែលរាងក្រាសនិយាយចំពេកថេយ៉ាងក៏អៀនបែរមុខទៅមើលផ្លូវហើយរាងក្រាស់ក៏មិនចង់និយាយប្រកែកគ្នាទៀតដែរទើបបើកទៅដើរលេងពេញទីក្រុងសេអ៊ូល

  រឿង ផ្ដើមស្នេហ៍មួយរាត្រី❤Where stories live. Discover now