លោកដឹងហើយមែនទេ<ថេយ៉ុងចង់ដេញដោថាគេដឹងដោយរបៀបណា
មែនខ្ញុំដឹងហើយហ្នឹងដឹងថាឯងលាឈប់ចង់គេចពីខ្ញុំមែនទេ<ជុនគុក ចាប់ដៃថេយ៉ុងច្របាច់ខ្លាំងខ្លាំង
លែងខ្ញុំឈឺ ខ្ញុំមិនបានចង់គេចពីលោកទេ ព្រោះខ្ញុំមានការចាំបាច់ ហើយរឿងកូនក៏ខ្ញុំមិនបានលាក់បាំងដែរយ៉ាងណាក៏ត្រូវតើប្រាប់លោក<ថេយ៉ុងប្រឹងទាញដៃចេញ
ការចាំបាច់ស្អីទៅ<ជុនគុក
ជារឿងខ្ញុំ តែមិនពាក់ព័ន្ធនឹងលោកទេ វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ<ថេយ៉ុង
ម៉េចថាមិនពាក់ព័ន្ធ ពេលនេះមានអីខ្លះថាមិនពាក់ព័ន្ធជាមួយខ្ញុំឯងកំពុងពពោះកូនរបស់ខ្ញុំ រាងក្រាសមួម៉ៅពេលដែលគេមានអាថ៌កំបាំងជាមួយខ្លួន
មែនខ្ញុំពពោះកូនរបស់លោក តែកុំភ្លេចយើងមិនត្រូវជាអ្វីនឹងគ្នាទេហេតុអ្វីខ្ញុំត្រូវប្រាប់លោកគ្រប់រឿង ហើយបើរឿងដែរខ្ញុំបិទបាំងធ្វើឲ្យលោកមួម៉ៅ អូខេខ្ញុំសុំទោសខ្ញុំគ្មានចេតនាបិទបាំងទេពេលនេះលោកបានដឹងទៅហើយយើងនិយាយគ្នាស្រួលបួសមិនល្អជាងឬ<ថេយ៉ុងប្រើធម៌ត្រជាក់រួចដកដង្ហើមធំពេលគេព្រមប្រលេងដៃនឹងក្រលេកមើលដៃខ្លួនឯងឡើងក្រហមទើបយកដៃម្ខាងទៀតទៅអង្អែលតិចៗ
ល្អឯងគិតយ៉ាងម៉េច<ជុនគុក
កូនមួយខ្ញុំអាចចិញ្ចឹមមើលថែកូនបាន លោកមិនបាច់មកទទួលខុសត្រូវទេហើយកូននិងមិនក្លាយជាបញ្ហាជីវិតរបស់លោកទេ ខ្ញុំរីករាយឲ្យលោកមានចំណែកនៅក្នុងជីវិតរបស់កូនយើងនៅតែធ្វើតួនាទីជាឪពុកម្ដាយតែប៉ុណ្ណឹង<ចុងប្រយោគថេយ៉ុងញាក់ស្មាដាក់ ជុនគុទៅជាភាំងបញ្ជាក់ថាថេយ៉ុងពពេាះតែម្នាក់ឯងដែលគេមិនចាំបាច់ទទួលខុសត្រូវ ត្រឹមធ្វើតួនាទីជាឪពុកប៉ុណ្ណោះ
ស្លាប់ហើយឯងជាមនុស្សបែបណា នេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងអន់ជាងសត្វទៅទៀត ឯងចង់ប្រាប់ថាឯងមិនទាមទារអីត្រូវទេ គេសួរបញ្ជាក់
ប្រាកដហើយខ្ញុំមិនទាមទារអីទេ កុំភ្លេចថាលោកជិតរៀបការហើយ នឹកដល់អនាគតកូនក្រមុំរបស់លោកផងសំណាងហើយដែលលោកជួបមនុស្សដូចខ្ញុំ យើងរស់នៅរៀងខ្លួនតែបើចង់ជួបកូននៅពេលណាខ្លះក៏បានខ្ញុំមិនថាអីទេ ឬលោកមិនអាចបង្ហាញខ្លួនក៏បាន ខ្ញុំមានវិធីច្រើនណាស់ដើម្បីប្រាប់កូន ធ្វើតាមការសប្បាយចិត្តរបស់លោកទៅ ខ្ញុំយ៉ាងម៉េចក៏បាន<ថេយ៉ុងនិយាយចាំសម្រួលតែទឹកមុខរបស់គេខ្មៅងងឹតប្រៀបដូចជាចង់សម្លាប់គេបែបនេះ
ឯងចង់ពពេាះតែម្នាក់ឯង ចង់អោយមនុស្សម្នាជេខ្ញុំថាខ្ញុំមិនទទួលខុសត្រូវ ជីវិតក្មេងទាំងមូល<រាងក្រាសួរទាំងហួសចិត្ត
ហើយយ៉ាងម៉េចមានម្ដាយច្រើនណាស់ដែលចិញ្ចឹមកូនតែម្នាក់ឯង បើរឿងកូនលោកមិនចាំខ្វល់ខ្វាយទេគេកើតមកហើយមានជីវិតហើយ ខ្ញុំយល់ពីចំណុចនេះច្បាស់<ថេយ៉ុង
ខ្ញុំមិនព្រមឲ្យឯងពពោះតែម្នាក់ឯងដាច់ខាត គេជាកូនរបស់ខ្ញុំដូចគ្នា ខ្ញុំម៉េចនឹងជឿជាក់បានទៅថាឯងមើលថែគេបានល្អ< ជុនគុក
ហេតុអ្វីខ្ញុំមើលថែគេមិនបានល្អទោះឋានៈរបស់ខ្ញុំមិនដល់លោកក៏ដោយលោកមិនចង់ឱ្យខ្ញុំពពេាះម្នាក់ឯងតើលោកចង់ធ្វើយ៉ាងម៉េច លោកជិតរៀបការហើយ<ថេយ៉ុងនិយាយទាំងចិត្តនឿយហត់ហើយទៅអង្គុយលើសាឡុងខណៈដែរជុគុកនឈរច្រត់ចង្កេះដកដង្ហើមធំគេព្យាយាមរំងាប់កុំឲ្យខឹងសម្បារមកដល់ដំណាក់កាលនេះហើយរាងតូចរបស់យើងនៅតែធ្វើដូចជាមិនមានរឿងអ្វីកើតឡើង គ្មានការយំយែកគ្មានការទាមទារ
ឯងចង់ឱ្យកូនរបស់យើងគ្មានគ្រួសារពេញលេញមែនទេ <ជុនគុក
លោកជុនគុករឿងរបស់យើងវាមិនពេញលេញតាំងពីដំបូងមកម្លេះវាកើតឡើងដោយសារតែកំហុសឆ្គងយើងមិនបានស្រឡាញ់គ្នា លោកមានគូអនាគតរួចទៅហើយខ្ញុំក៏មិនចង់បញ្ជាក់ច្រើនដែរ ថាលោកជិតរៀបការហើយបើខ្ញុំមិនអោយលោកទទួលខុសត្រូវទៅហើយពេលនេះលោកគ្រាន់តែអូខេហើយដើរចេញទៅអូខេទេ បើលោកចង់ជួបកូនក៏បាន ខ្ញុំយ៉ាងម៉េចក៏បានខ្ញុំជឿថាខ្ញុំអាចផ្ដល់ឱ្យកូនបានទាំងអស់<ថេយ៉ុង
មិនព្រមឲ្យខ្ញុំទទួលខុសត្រូវមិនចង់ឱ្យខ្ញុំមករវីរវល់មិនមែនឯងចង់គិតអីទៅលើកូនខ្ញុំទេមែនទេ<ជុនគុក
លោកនិយាយរឿងឆ្កួតអី<ថេយ៉ុង
ឯងជាអ្នកនិយាយថារឿងរបស់ពួកយើងជាកំហុសឆ្គងដូច្នេះហើយកូនម្នាក់នេះកកើតមកដោយសារកំហុសឆ្គងមិនត្រូវទេឬជួនកាលឯងអាចវាយដំ ធ្វើបាបគេក៏ថាបាន<ជុនគុក
ទោះខ្ញុំមិនមែនជាមនុស្សល្អណាស់ណា លោកជុនគុកតែខ្ញុំក៏មិនអាក្រក់ដល់ថ្នាក់ធ្វើបាបកូនខ្លួនឯងដែរ
រាងក្រាស់ប្រុងនឹងទ័ពសម្ដីជាមួយនាយតូចក្បាលខូចរឹងរបស់យើងទៅហើយ តែក៏មានទូរសព្ទរវល់ឡើងទើបគេយកទូរសព្ទមកនិយាយបន្ទាប់មកក៏យកទូរសព្ទទុកវិញ
ឯងនៅទីនេះសិនហើយខ្ញុំទៅក្រុមហ៊ុនមានប្រជុំបន្តិចខ្ញុំមកវិញចាំនិយាយបន្ត<ជុនគុក
លោកឆាប់ទៅ<ថេយ៉ុងមិនត្រឹមតែនិយាយក៏ដើរទៅរុញរាងក្រាសចេញហើយចាក់សោរទ្វាបន្ទាប់រួចមកក៏ទៅបន្ទប់សំរាកបាត់
YOU ARE READING
រឿង ផ្ដើមស្នេហ៍មួយរាត្រី❤
Romanceស្នេហាដែលរំពាត់មនុស្សពីរនាក់ដោយដំណាក់ឈាមនឹងមានឧបសគ្គផ្សេងៗតើពួកគេអាចកាន់ដៃគ្នាដើរទៅបានដោយមានសុភមង្គលនឹងមានក្តីសុខដែរឬទេ នៅពេលដែលមានអាភួតទេហេតុធ្វើឱ្យរាងកាយថេយ៉ុងប្ដូរវិញ្ញាណជាមួយថេហូហេីយតើចំណងមួយនេះនឹងទៅជាយ៉ាងណា
ផ្ដើមស្នេហ៍មួយរាត្រី
Start from the beginning
