ផ្ដើមស្នេហ៍មួយរាត្រី

Start from the beginning
                                        

《នៃ គីម ថេយ៉ុង បើចង់ចោទប្រកាន់គេត្រូវមានភស្តុតាងបើជឿជាក់ថាខ្ញុំខុសមែន គួរតែមានភស្តុតាងតែបើមិនមានទេចាប់ទុកថាឯងសំណាកអាក្រក់ចុះចំណែករឿងដែលនាងសួរគិតតាមតែនាងគិតតែចុះខ្ញុំទៅហើយ》និយាយចប់យូរ៉ាក៏ដើរចេញទៅតែក៏ត្រូវថេយ៉ុងកញ្ចក់ដៃមកវិញ

《ព្រោះអីទៅទើបនាងស្អប់មុខខ្ញុំម្លេះ ទើបធ្វើរឿងឃោឃៅបែបនេះ ខ្ញុំមិននឹកស្មានសោះនៅក្រោយស្រមុខដែលស្អាតបែបនេះវាស្អុយរលួយ》ថេយ៉ុងស្រែកឲ្យ យូរ៉ាខ្លាំង

《ឃោឃៅយ៉ាងម៉េច ឯងក៏មិនល្អជាងខ្ញុំដែរ មនុស្សប្រុសដែលចូលចិត្តអោយដៃមនុស្សប្រុសដូចគ្នាគួរឱ្យខ្ពើម ហើយមនុស្សប្រុសក៏គេមានសង្សារ》យូរ៉ា បានស្រែកដាក់ឲ្យថេយ៉ុងខ្លាំងខ្លាំង ឮប្រយុទ្ធនេះថេយ៉ុងក៏អាចស្មានដឹងថាវាពាក់ព័ន្ធជាមួយនឹងខេវិនអតីតសង្សាររបស់យូរ៉ាដែលទើបតែចែកទៅគ្នាតែពេលនេះគេកំពុងតាមញ៉ែខ្លួន

《កុំប្រាប់ណាស់ថានាងធ្វើរឿងបែបនេះដាក់ខ្ញុំដោយសារខេវិន បើមែនខ្ញុំប្រាប់ចុះខ្ញុំមិនបានគិតអីទៅលើគេទេ ខ្ញុំខុសត្រង់ណាហេតុអ្វីបានធ្វើដាក់ខ្ញុំបែបនេះ 》ថេយ៉ុងនិយាយទាំងសំឡេងចង់យំហើយក៏ប្រលេងដៃផ្ទះមុខរបស់ស្រីស្រស់ពីកំផ្លៀងជាប់គ្នា

《អូយ ខ្ញុំឈឺ》យូរ៉ា មុខនាងបែរទៅតាមកំលាំងដៃរបស់ថេយ៉ុងផ្ទះឡើងក្រហមមុខនាង

《ឈឺឬ នាងឈឺមិនបានប៉ុនខ្ញុំឈឺទេ គឺមិនស្មើអ្វីដែលនាងចង់ធ្វើដាក់ខ្ញុំ》ថេយ៉ុងនិយាយហើយក៏ដើរចេញ ទុកឲ្យស្រីស្រស់ស្រែកទន្ទ្រាំជើងមិនសុខចិត្ត

ពេញមួយថ្ងៃនេះថេយ៉ុងមិននិយាយរកអ្នកណាទាំងអស់តែឮអ្នករួមការងារសួរនាំមុខរបស់យូរ៉ាត្រូវអ្វីតែក៏មិនឮចម្លើយនោះហើយដែលធ្វើឲ្យថេយ៉ុងពេញចិត្តខ្លាំងនាយទៅដើរទៅរៀបឯកសារខណៈនោះក៏ប្រសរភ្នែកហ្នឹងអ្នកដែលដើរចេញមកគេពាក់អាវក្វាសេពណ៌ទឹកប៊ិចចាស់ទឹកមុខមាំស្មើតែពន្លឺភ្នែកមានភាពហត់នឿយចន ជុងហ្គុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលជួបនាយកំលោះតូចតាមរយៈឯកសណ្ឋានមិនចាំបាច់ប្រាប់ក៏ដឹងថាជាផ្នែកdesign នៅក្រុមហ៊ុនរបស់គេនាយកំលោះចង់ទៅសួរថាតើនាយយ៉ាងម៉េចយ៉ាងណាហើយតែក៏ត្រូវឈប់វិញព្រោះកែវភ្នែកដែលរៀនតូចមើលមកគេប្រៀបបីដូចជាមនុស្សមិនដែលស្គាល់គ្នា មិនធ្លាប់មានរឿងអ្វីកើតឡើងធ្វើឲ្យគេមួរម៉ៅណាស់

  រឿង ផ្ដើមស្នេហ៍មួយរាត្រី❤Where stories live. Discover now