ភាគទី29: មានគម្រោងត្រូវគ្នាវិញ

4.9K 313 12
                                        

តាំងពីថ្ងៃឈ្លោះគ្នានោះមកថេហ្យុងមិនដែលផ្ញើរសារទៅជុងហ្គុកឬcallទេចំណែករាងក្រាសវិញក៏មិនសូវផ្ញើរសារមកដែលបានត្រឹមតែ
អារុណសួរស្ដី
កុំភ្លេចលេចថ្នាំអោយបានទៀតទាត់
រាត្រីសួរស្ដី តែប៉ុន្មានម៉ាតប៉ុណ្ណឹងហើយថេហ្យុងចូលមើលតែមិនreply ។ពេលនេះក៏ចូលរៀនបាន4ថ្ងៃហើយជួបមុខគ្នាក៏គេចមុខមិននិយាយគ្នាអោយច្បាស់ទើបតែចាប់ផ្ដើមសោះហេតុអីក៏រកាំរកូសបែបនេះ

  ពេលនេះជុងហ្គុកកំពុងតែដើរតម្រង់ទៅវាលស្មោជាមួយនិងមិត្តរបស់គេទឹកមុខនាយមាំធម្មតាតាមចរិកមិនដែលញញឹមនិងលួចធុញក្នុងចិត្តដែលមានស្រីៗតាមបេះបួចនាយហូរហែរពិតជាគួរអោយធុញមែនបើកាលពីនៅមុខអាក្រក់ដូចមិនមែនអញ្ចឹងនៅស្ងប់ស្ងាត់សប្បាយរីករាយតែពេលនេះ

"បងជុងខ្ញុំមិនយល់ពីលំហាត់នេះបងអាចពន្យល់ខ្ញុំបានទេ?"សិស្សស្រីម្នាក់ពីបីនាក់ក៏រត់មក

"ខ្ញុំអត់ចេះទេ"ជុងហ្គុកឆ្លើយធម្មតាធ្វើអោយសិស្សស្រីនោះទម្លាក់ស្នាមញញឹម

"បងនេះសូកូឡាដែលខ្ញុំខំធ្វើដោយផ្ទាល់បងទុកញាុំទៅណា"សិស្សស្រីម្នាក់ទៀតក៏ហុចប្រអប់សូកូឡាអោយនាយ

"អគុណ តែថ្ងៃក្រោយមិនចាំបាច់ក៏បាន"ជុងហ្គុកក៏លូកទទួលព្រោះមិនចង់បំបាក់ទឹកចិត្តគេនិងដើរទៅបាត់

ទោះរឹកយ៉ាងណាក៏ស្រីៗទាំងនោះនៅតែញញឹមព្រោះគេនាំគ្នាល្បីគ្រប់គ្នាថាជុងហ្គុកជាកូនច្បងមេប៉ូលីសផ្កាយ4សួរថាអ្នកណាមិនចង់ធ្វើកូនប្រសារម្ចាស់ភូមិគ្រិះស្កឹមស្កៃឈកណ្ដាលក្រុងនោះ បើដឹងបែបនេះញ៉ែតាំងពីយូហើយ

  ពេលដើរចេញផុតជុងហ្គុកក៏បោះប្រអប់សូកូឡានោះអោយហូសុកនិងទៅអង្គុយនៅលើស្មោបាត់

"ហឹសៗ..កើតមកជាប្រុសស្អាតពិបាកបន្តិចហើយ"
ហូសុកក៏អង្គុយដែរនិងសើចនៅទឹកមុខក្រញ៉ូវរបស់
ជុងហ្គុក

"អាហុបហែកមក"យុនហ្គីឃើញរបស់ញាុំមិនបានទេទើបតឿនអោយហូសុកហែកប្រអប់នោះមក

ខ្វោក/////

"ក្រដាសអីនឹង?《សុំបងជុងហ្គុកញាុំអោយឆ្ងាញ់ណា 》ហាហា "ហូសុកនិងយុនហ្គីក៏នាំគ្នាអានក្រដាសនិងសើច

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now