ភាគទី25: មើលថែ

6.5K 322 3
                                        

បន្ទាប់ពីចូលក្នុងបន្ទប់វៈកាត់មួយសន្ទុះក្រោយដុកទ័រក៏ចេញមក

"សុំទោសផងពួកយើងខ្វះខាតឈាមតើអាចអោយគ្រួសារបរិច្ចាគឈាមបានទេ?"

"បាទបានលោកដុកទ័"យុនហ្គីប្រញាប់ឆ្លើយយ៉ាងលឿន

"ខ្ញុំជាប៉ារបស់គេខ្ញុំក៏បរិច្ចាគដូចគ្នា"ណាមជូនក៏និយាយឡើងដូចគ្នា

"មិនបាច់ទេប៉ាប៉ាទើបតែជាសុខភាពប៉ាមិនសូវល្អទេ"យុនហ្គី

"មីនអីទេលោកអោយកូនប្រុសលោកមកតែម្នាក់គឺបានហើយ"ដុកទ័រនិយាយដោយប្រញាប់ប្រញាលទើបយុនហ្គីប្រញាប់ចូលទៅខាងក្នុងចំណែកឯជុងហ្គុកបានត្រឹមតែមើលទាំងដកដង្ហើមធំព្រោះមិនអាចជួយអ្វីបាន

មួយស្ទុះបន្ទាប់យុនហ្គីក៏ដើរចេញមកគ្រប់គ្នាអន្ទះសាតែនៅមិនទាន់បានដឹងថាថេហ្យុងមានសុវត្តិភាពឬនៅក្រោយមកបន្ទប់សង្គ្រោះបន្ទាន់នោះក៏លោតភ្លើងខៀវដុកទ័រក៏បានចេញទាំងទឹកមុខស្រស់

"កូនខ្ញុំយ៉ាងមិចហើយលោកដុកទ័រ"ជីនក៏ប្រញាប់ទៅសួរ

"អបអផងអ្នកជំងឺវៈកាត់ជោគជ័យហើយ"

"ហូ!"គ្រប់គ្នាញញឹមនិងដកដង្ហើមធូទ្រូងចំណែកឯ
មិត្តៗរបស់ថេហ្យុងក៏អោបគ្នាដោយការសប្បាយចិត្ត។

_____________________

តឺតៗ~~~~~~~~~~

យប់ជ្រៅហើយបន្ទាប់ពីថេហ្យុងត្រូវបានគេប្ដូបន្ទប់មកបន្ទប់Vipសម្រាកវិញជីនក៏បាននាំស្វាមីនិងអ្នកស្រីមីនទៅផ្ទះចំណែកអូលីវៀនិងជីមីនក៏ត្រឡប់ទៅវិញដូចគ្នាដោយទុកអោយយុនហ្គីនិងជុងហ្គុកនៅមើលថែគេងកំដ
  សម្លេងឧបករណ៍ចង្វាក់បេះដូងឮសូរតឺតៗ~~ជុងហ្គុកគឺគេងមិនលក់នោះតែដោយសារតែសម្លេងនោះរំខានពេកទើបនាយក្រោកអង្គុយក្បែរថេហ្យុងជ្រលក់់ទឹកមកជូតដៃជើងអោយរាងតូចចំណែកឯយុនហ្គីវិញនិយាយអីសម្លេងប៉ុណ្ណឹងបើថាគេបំបែកគ្រាប់បែកក៏គេមិនខ្ចីឮដែរដេកដូចងាប់នេះបានគេហៅថាដេកកំដអ្នកជំងឺមែន។

តឹតៗ~~~~~~~~~~តឹត

ជុងហ្គុកឮសម្លេងវាលោតៗជាប់គ្នាធ្វើគេភ័យក៏ស្ទុះងើបមើលទៅដូចជាគ្មានអីផង

♡ស្អប់ជំពប់លើ♡ [Complete✅]Donde viven las historias. Descúbrelo ahora