ភាគទី30: ចាក់ទេថាខាងណាជាអ្នកលួងមុន

5K 324 11
                                        


មកមើលជុងហ្គុកដែលណាត់គ្នានិងម៉ាលីតាឯណេះវិញពួកគេក៏ចេញមកហាងកាហ្វេនៅខាងមុខសាលា
ជុងហ្គុកគេទៅតែម្នាក់ឯងប៉ុណ្ណោះដោយប្រាប់អោយ
ហូសុកនិងយុនហ្គីទៅនៅថ្នាក់មុន ដោយសាតែពួកគេសង្ស័យថាហេតុទៅជួបសង្សារចាស់លាក់ៗទើបពួកគេក៏តាម

#NICE Coffee

រាងក្រាសកំពុងតែចូលអង្គុយទល់មុខម៉ាលីតាទាំងមុខរាបស្មើរតាមធម្មតាមនុស្សនាយអាចញញឹមដាក់បានលុះត្រាតែជាមនុស្សពិសេសប៉ុណ្ណោះ

"ម៉ា..និយាយមក"ជុងហ្គុកនិយាយដោយមើលមុខនាង

"គឺ..ជុងហ្គុក..ដូចដែលខ្ញុំប្រាប់អញ្ចឹងថាខ្ញុំនិងជេហាមិនបានស្រលាញ់គ្នាចេញពីចិត្តនោះទេ គេនៅតែនឹកដល់មនុស្សប្រុសឈ្មោះថេហ្យុងនោះរហូត ..
ហ្ហឹកៗ.."ម៉ាលីតាធ្វើជាយំតិចៗនិងបន្តរៀបរាប់

"......"រាងក្រាសស្ងាត់មាត់និងចាំស្ដាប់បន្តទៀត

"ហើយចំណែកខ្ញុំវិញក៏ស្រលាញ់បងតែដោយសារតែបងមិនលួងរាល់លើកអោយតែខ្ញុំខឹងទើបបញ្ឈឺបងបែបនេះ..ជុងហ្គុកខ្ញុំសុំទោស..យើងដូចដើមវិញបានទេ"ម៉ាលីតាលីងរលោងទឹកភ្នែកនិងចាប់ដៃជុងហ្គុកជាប់

"មែនហើយបងជុង..លីតាគេដឹងខុសហើយបងនិង
លីតាសមគ្នាសឹងអីនិងស្រលាញ់គ្នាខ្លាំងទៀតដូចដើមវិញទៅណា "មិត្តរបស់នាងក៏បន្ទរពីក្រោយជុងហ្គុកវិញស្ងាត់មាត់និងគិតបន្តិចរួចក៏ញញឹមចេញមក

ក្រលែកមកមើលហូសុកនិងយុនហ្គីដែលនៅពួនស្ដាប់ឯណេះវិញនៅប្រកែកខ្សិបខ្សាវគ្នាមិនដាច់

"ឯងថាអាគុកព្រមត្រូវគ្នាទេ?"ហូសុកក៏សួរទៅយុនហ្គី

"យើងមិនដឹងដែរ បើវាស្រលាញ់ម៉ាលីតាសឹងអីកាលពីនៅជាសង្សារគ្នា"យុនហ្គី

"សង្ឃឹមថាវាមិនភ្លើទៅចុះ"ហូសុក

"បើវាត្រូវគ្នាយើងនិងផ្ដាច់មិត្តភាពតែម្ដង ព្រោះវាលេងសើចនិងប្អូនយើង"យុនហ្គីក្ដាប់ដៃ

"យី!..ផ្ដាច់តាវាចុះយើងពុះខ្លួនជាពីដើរជាមួយពួកឯងមែនទេ?"ហូសុក

"មិនដឹង..នោះវានិយាយស្ងាត់មាត់"យុនហ្គីក៏ធ្វើសញ្ញាអោយស្ងាត់និងចាំស្ដាប់ជុងហ្គុកនិយាយ

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now