ភាគទី36: ក្មេងរំអួយ

4.8K 267 8
                                        

"បានហើយ ថេយ៍!!"ជុងហ្គុកក៏ចូលទៅចាប់កដៃ
ថេហ្យុងខ្លាំងបន្តិចអោយបញ្ឈប់ការវៃនិងស្រែកទៅរាងតូចដោយសម្លេងខ្លាំងល្មម ធ្វើអោយរាងតូចស្រក់ទឹកភ្នែកដោយមិនបាច់យំជុងហ្គុកមិនដែលសម្ដីខ្លាំងបែបនេះដាក់គេនោះទេ នេះនាយជឿនាងមែនទេ?

"គឺ.."ជុងហ្គុករាងភ្ញាក់បន្តិចដែលនាយទៅច្រលំសម្ដីខ្លាំងដាក់ថេហ្យុង
  
"ហ្ហឹកៗ..បងជឿនាងមែនទេ?..បើអញ្ចឹងក៏ទៅមើលនាងទៅនោះខ្ញុំវៃឡើងក្រហមមុខអស់ហើយ..ទៅៗ"ថេហ្យុងស្រែកដាក់ជុងហ្គុកទាំងយំនិងប្រលែងដៃនាយដើរទៅបាត់ដោយអូលីវៀនិងជីមីនដើរទៅតាមក្រោយជុងហ្គុកវិញមិនមាត់នោះទេ

"ដាក់ពាក្យទៅទីចាត់កាទៅណាស្ទេឡា"អ្នកគ្រូម្នាក់ក៏និយាយឡើងធម្មតាអោយតែសិស្សវៃគ្នាគឺត្រូវចូលទីចាត់ការហើយ

"ខ្ញុំមិនចង់វែងឆ្ងាយទេអ្នកគ្រូ..ហ្ហឹកៗ..បងជុងត្រូវតែអោយថេហ្យុង.ហ្ហឹ..មកសុំទោសខ្ញុំខ្ញុំមិនព្រមដាច់ខាត" ស្ទេឡានិយាយដោយសម្លេងកំសត់ធ្វើអោយសិស្សគ្រប់គ្នាក៏ដូចជាគ្រូជឿនាងស្លុងអ្នកណាមិនជឿបើស្ទេឡាស្លូតបូតហើយរួសរាយទៀតនោះ

"មែនហើយជុងហ្គុកស្ទេឡាល្អយ៉ាងនេះហើយប្អូនគួរតែហៅថេហ្យុងអោយមកសុំទោសបញ្ចប់រឿង"អ្នកគ្រូ

"មិចនិងអាចកាត់ក្ដីនិងភ្នែកបានទៅអ្នកគ្រូជួនកាលកាពិតខុសពីអ្វីដែលឃើញក៏ថាបាន"យុនហ្គីក៏លូកមាត់និយាយទាំងខឹងខ្លះដែរមើលទៅគ្រប់គ្នាព្យាយាមជាន់ប្អូនគេតែម្ខាងទោះយ៉ាងណាក៏នាយមិនជឿដែរបើ
ថេហ្យុងធ្វើមែនគេមិនប្រកែកនោះទេ

គ្រប់គ្នានាំគ្នាខ្សិបខ្សាវនិយាយអាក្រក់ពីរាងតូចអ្នកខ្លះថាយុនហ្គីជាបងកាន់ជើងប្អូនទាំងខុសចំណែក
ជុងហ្គុកមិនបាននិយាយអ្វីទេនាយមើលមុខស្ទេឡាដោយក្រសែភ្នែកនឹងធឹង រួចក៏ដើរចេញទៅបាត់មានរឿងផ្អើលពេញសាលាគេចេញមកមើលព្រាតប៉ុណ្ណឹងហើយរៀនអីចូលទៀត

"ហ្ហឹកៗ.."ស្ទេឡាផ្អែលក្បាលលើស្មាមិត្តនាងទាំងញញឹមចុងមាត់តែទឹកភ្នែកនាងស្រក់មកនិងមើលទៅដំណើររបស់ជុងហ្គុក ជុងហ្គុកច្បាស់ជាទៅស្ដីអោយ
ថេហ្យុងមិនខាន មើលតែភ្នែកនាយទៅដូចជាខឹងណាស់ នាងខំចំណាយទន់ប៉ុណ្ណឹងហើយនាងជឿថាលទ្ធផលនិងចេញជាទីគាប់ចិត្តបំផុត។

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now