ល្ងាចនេះរាងតូចត្រូវតែងខ្លួនអោយស្អាតនិងទៅដើរលេងជាមួយនិងជុងហ្គុក ថេហ្យុងតែងខ្លួនបែបបCute cute អាវសាច់ក្រណាស់ដៃវែងសទឹកសមុទ្រនិងខោក្រណាស់រឹបរាងមានទាំងកាmake upតិចៗ ស្អាតខ្លាំងណាស់ បន្ទាប់ពីតែងខ្លួនរួចគេក៏ចុះមកអង្គុយចាំជុងហ្គុកនៅខាងក្រោម
"ទៅណាមែនទេ?តែងខ្លួនស្អាតម្លេះប្រុសពៅ"អ្នកស្រីមីនក៏សួរទៅកាន់រាងតូច
"គឺខ្ញុំចេញទៅខាងក្រៅជាមួយបងជុងហ្គុក"ថេហ្យុង
និយសយប្រាប់អ្នកស្រីមីនហើយរាងក្រាសក៏ចូលមកល្មម
"ជំរាបសួរអ្នកមីង"ជុងហ្គុកក៏ចូលមកនិងអោនគំនាបដាក់អ្នកស្រីមីន
"បាទក្មួយមកអង្គុយលេងសិនទេ?"អ្នកស្រីមីន
"ហឹស..មិនអីទេអ្នកមីងខ្ញុំរាងប្រញាប់ដែរ"ជុងហ្គុក
ញញឹមដាក់អ្នកស្រីមីនយ៉ាងសុភាពធ្វើអោយអ្នកស្រីមិនងក់ក្បាលញញឹមពេញចិត្តនិងជុងហ្គុកណាស់ចំណែកឯថេហ្យុុងវិញពេបមាត់ជ្រេញស្មានតែចេះសម្ដែងតែគេនាយក៏ចេះសម្ដែងដែរ
"ចុះពូៗនោះគាត់ទៅណា?"ជុងហ្គុក
"អ..ពូៗក្មួយនៅដេកអោបគ្នាសាសង់គ្នានៅខាងលើតែបែបនេះរាល់ថ្ងៃ"អ្នកស្រីមីនបានដៃហែកកេរ្ត៍គូស្នេហ៍ចំណាស់នេះអោយខ្ទេច
"ហឹសៗ..បាទ"ជុងហ្គុកបានត្រឹមតែញញឹម
"តោះទៅ ម៉ាក់ធំខ្ញុំទៅហើយ"ថេហ្យុងក៏ចាប់ផ្ដើមបបួលនាយទៅ
"ជំរាបលាអ្នកមីង"ជុងហ្គុក
"ចា...កូនដើរលេងអោយសប្បាយណា"អ្នកស្រីមីនក៏បន្ទរពីក្រោយរួចថេហ្យុងនិងជុងហ្គុកដើរទៅបាត់
ថេហ្យុងតាមមើលរាងក្រាសមិនដាក់ភ្នែកនាយស្លៀកខោកាប៊យនិងអាវយឺតដៃវៃងធម្មតាសោះអីក៏សង្ហារម្លេះ
"បងសង្ហារណាស់ថ្ងៃនេះ"ចូលមកដល់ក្នុងឡាន
ថេហ្យុងក៏សរសើរនាយតែម្ដង
"ពិតមែន?"ជុងហ្គុកបែរនិយាយទៅកាន់រាងតូច
"ហឹមៗ.."ថេហ្យុងក៏ញញឹមងក់ក្បាល
"បងមិនដូចឯងទេ"ជុងហ្គុក
"ហីយ៉ា..បងនិងខ្ញុំគឺខុសគ្នាខ្ញុំស្អាតស្រស់ចំណែកបងវិញគឺសង្ហារបែបបុរសពិតៗបែបនោះហើយទើបយើងមិនដូចគ្នា ហិិហិ"ថេហ្យុងនិយាយរៀបរាប់ផងកាយវីការនិងសើចជាប់រហូត
YOU ARE READING
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom
![♡ស្អប់ជំពប់លើ♡ [Complete✅]](https://img.wattpad.com/cover/319201807-64-k406117.jpg)