ភាគទី43: ប្ដីមិនព្រមផ្សំដំណេក!

4.9K 254 7
                                        

គ្រប់គ្នាប្បាយរីករាយពេលដែលយុនហ្គីសុំជីមីនធ្វើសង្សារខុសដាច់ពីជូដានដែលកំពុងតែអង្គុយយំនៅខាងមុខក្នុងសួនច្បារពិធីរៀបការនេះប្រារពឡើងនៅ
ភូមិគ្រិះចន

"ហ្ហឹកៗ....ហេតុអីក៏មិនមែនជាខ្ញុំ.."ជូដានអង្គុយផ្ទាល់ស្មៅនិងយំដោយស្ងៀមស្ងាត់ស្របពេលដែលគ្រប់គ្នាកំពុងតែជូនពថេហ្យុងនិងជុងហ្គុកនៅបន្ទប់ទើបគ្មានអ្នកចាប់អារម្មណ៍និងនាង

"នេះ! យកទៅ"ស្របពេលនោះក៏មានដៃមួយហុចស្ករក្រដាសតូចមួយអោយមកនាង

"ហ្ហឹកៗ..សិស្សច្បង"ជូដានងើយមុខឡើងលើក៏ឃើញថាជាជេហាទើបប្រញាប់ជូតទឹកភ្នែកចេញ

"មើលចុះយំដូចក្មេង"ជេហា

"ហ្ហឹកៗ..តើខ្ញុំកំសាកពេកមែនទេទើបមនុស្សដែលខ្ញុំស្រលាញ់បានទៅអ្នកផ្សេងបែបនេះ "ជូដាន

"បើគូនិងគ្នាគេនិងស្រលាញ់ដោយនាងមិនចាំបាច់ធ្វើអីទេ សុខៗគេនិងស្រលាញ់នាង*ដូចបងសុខៗក៏ស្រលាញ់នាងអញ្ចឹង*"ជេហានិយាយក្នុងចិត្តនិងសោកសៅពេលឃើញនាងតូចខូចចិត្តនាយបានចាប់ចិត្តលើជូដានតាំងពីថ្ងៃដំបូងតែជួបមកម្លេះប៉ុន្មានឆ្នាំនេះបានត្រឹមតែលួចមើលនាងពីក្រោយខ្នងដោយសារតែនាងនៅក្មេងពេក

"នេះបងអោយហើយបាត់យំទៅ"ជេហាហុចស្កគ្រាប់អោយនាងនិងអង្អែលក្បាលនាងតូចស្រាលៗ

"ហ្ហឹកៗ.."ជូដានយកស្ករគ្រាប់រួចនិងនៅតែបន្តយំតែក៏លួចសប្បាយចិត្តពេលដែលមានមនុស្សប្រុសល្អម្នាក់ដែលមកលួងលោមដូចជុងហ្គុកបងប្រុសរបស់គេ។

___________________

"យូរ៉ា!ឈប់សិន"លោកគីមដែលជាប៉ាថេហ្យុងនោះក៏ស្រែកហៅអ្នកស្រីយូ

"គីម យូដុង លោកឈប់តាមខ្ញុំ"អ្នកស្រីយូ

"អត់ទេ ហេតុអីក៏អូនកុហកបងថាលោកណាមជូនជាស្វាមីរបស់អូន"លោកគីម

"រឿងខ្ញុំកុំចេះ"អ្នកស្រីយូប្រលេះដៃនិងដើរទៅបាត់ទាំងរលីងរលោង

"បងដឹងអូនកុហកព្រោះចង់គេច តែលើកនេះបងមិនដោះលែងអូនទៀតទេ" តាមពិតលោកគីមនិងអ្នកស្រីយូជាសង្សារនិងគ្នាកាលពីអ្នកស្រីទៅរៀនដុកទ័របន្តនៅបរទេសដោយសារតែលោកគីមធ្វើអោយអ្នកស្រីឆ្អែតឆ្អន់ទើបគាត់មកកូរ៉េវិញហើយគាត់ក៏បានលង់ស្រលាញ់ក្មួយខ្លួនឯងទើបកុហកលោកគីមកំុអោយគាត់តាមរញ៉ែរញ៉ៃទៀត តែពេលនេះ
លោកគីមបង្ហាញមុខធ្វើអោយបេះដូងគាត់ច្របូលច្របលហើយ។

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now