ភាគទី16: នាំសំណាងដល់អនាគត់ឪក្មេក🔥

6K 317 4
                                        

#Back

  បន្ទាប់ពីមកពីផ្សារវិញថេហ្យុងក៏ឡើងទៅលើបន្ទប់ដោយសារតែនៅមិនសុខបក់មិនល្ហើយឆ្ងល់នៅរឿងម៉ាលីតានោះទើបរាងតូចបានសម្រេចចិត្តcall gruop ដើម្បីទៅសួរមិត្ត

"ម្នាក់ស្រីដែលសក់វែងហើយរួញតិចៗនោះមែនទេ?"ដោយសារតែថេហ្យុងរៀបរាប់ប្រាប់ទើបជីមីនក៏និយាយ

"ត្រូវហើយភ្នែកគេមើលបងជុងហ្គុកណាហ្ហើយ.."
ថេហ្យុងបួញមាត់ខឹងចិត្តដឹងស្រាប់ហើយថេហ្យុងជាមនុស្សចិត្តឆែវ

"ត្រូវហើយម្នាក់នឹងហើយសង្សារចាស់គាត់"ជីមីនក៏បន្ថែម

"ពិតមែនហ្ហ! មើលទៅសុភាពទេតែមិននឹកស្មានសោះ"ថេហ្យុង

"អ្វីដែលឯងកាន់តែនឹកស្មានមិនដល់នោះគឺនាងនឹងហើយជាសង្សាថ្មីជេហានោះអី"អូលីវៀ

"ពិតមែន?"ថេហ្យុងក៏ភ្ញាក់ផ្អើលពិភពលោកនេះអ្វីក៏អាចកើតឡើងដែរ

"អឹម..."ជីមីន

"ចុះឯងដឹងទេថាបងជុងហ្គុកនៅស្រលាញ់នាងអត់?"អូលីវៀ

"យើងមិនដឹងអ្នកណាទៅមើលចិត្តគាត់ដឹងនោះបើគាត់ត្រឡប់ទៅវិញនោះយើងយាប់ហើយ"ថេហ្យុដកដង្ហើម ធំតានតឹង

"មិនបានទេថេយ៍ឯងមិនអាចបណ្ដោយបានទេ"

"មែនហើយត្រូវតែប្រញាប់យកបេះដូងបងជុងហ្គុកអោយបាន"

"នាងដណ្ដើមបងជេហាពីឯងហើយចង់អោយនាងយកបងជុងហ្គុកទៀតមែនទេ?"

"ឯងមិនត្រូវចាញ់ដាច់ខាត"

"ឯងត្រូវតែខំណាថេយ៍ស្ទាយញ៉ែដែលមានទាំងប៉ុន្មានយកមកប្រើអោយអស់"

"មិនត្រូវចាញ់នាងម្ដងទៀតទេ"

"នាងនិងចិត្តរេរាណាស់"

"ល្បិចខ្ពស់ទៀតផងប្រយ័ត្នគេcombackវិញឯងគ្រាំគ្រា" សម្លេចច្រេចច្រាចរបស់កម្លោះតូចផាកជីមីននិងកញ្ញាអូលីវៀស្រែកឡើងប្រជែងគ្នាធ្វើអោយថេហ្យុងត្រូវយកទូរស័ព្ទមកនៅឆ្ងាយពីត្រចៀកបន្តិចបើមិនអញ្ចឹងប៉ោតដោយសារតែសម្លេងកំពូលមិត្តមិនខាន
(កំពូលមិត្ត😂)

"ឯងឮទេ/ត្រូវតែធ្វើអោយបានស៊ូៗ"ជីមីននិងអូលីវៀនិយាយទន្ទឹមគ្នាធ្វើអោយថេហ្យុងដែលមុខស្រពោននោះក៏ញញឹមឡើងវិញនិងបិទទូរស័ព្ទចុះទៅញ៉ែរជុងហ្គុកនៅផ្ទះបាយបន្តតែម្ដង

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now