កម្មវិធីថ្ងៃនេះអូលីវៀនិងជីមីនក៏មកចូលរួមដូចគ្នា
ថេហ្យុងជាអ្នកអញ្ចើញពួកគេអោយនៅចូលរួមរហូតដល់កម្មវិធីជួបជុំគ្រួសារនៅពេលល្ងាចទៀតផងមុនដំបូងពួកគេមិនសូវចង់នៅទេតែថេហ្យងក៏បាន
ខ្សិបថា*Jiro លាយផ្លែឈើគ្រប់មុខ+ជាមួយនុងទឹកសូដានិងទឹកផ្លែឈើមួយធុងបូករួមទាំង2កេះដោយឡែកទៀត*ទើបអូលីវៀនិងជីមីនព្រមនៅ
(អ្នកដឹងបានយល់><)
នេះវាចូលពេលរាងយប់ទៅហើយមិត្តរបស់គេទាំងបីកំពុងតែអង្គុយតែងខ្លួននៅក្នុងបន្ទប់របស់ថេហ្យុង
"បងជុងហ្គុកស្អាតដូចឯងនិយាយមែនថេហ្យុងអើយ យើងឃើញឈ្លើងខ្លះមើលឡើងចង់លានភ្នែក"អូលីវៀក៏និយាយទៅកាន់ថេហ្យុង
"ឆឺស..អាងតែនៅក្នុងកម្មវិធីទេបើនៅខាងក្រៅត្រូវរបស់យើងបាត់ហើយ"ថេហ្យុងនៅខឹងមិនទាន់បាត់នោះទេក៏យកប៉ុងMake upមកតបទៅមុខអូលីវៀខ្លាំងៗ
"ឯងក៏ដឹងចរឹកបងជុងហ្គុកថាមិនចូលចិត្តហឹង្សាខំប្រឹងទៅតិចគេស្អប់ទៀតអាងមកល្ហេមល្ហាម"ជីមីនក៏បន្ថែម
"ឯងត្រូវដឹងយើងលាក់ពុតទេបើថ្ងៃណាបងជុងហ្គុកស្រលាញ់យើងគាត់ត្រូវទទួលយកយើងជាយើង"
ថេហ្យុង
"ចុះបើគាត់ធ្វើមិនបាន?"ជីមីន
"យើងនិងធ្វើអោយគាត់ស្រលាញ់យើងអោយបានស្រលាញ់អោយងប់ស្រលាញ់យើងខ្វះមិនបាន "ថេហ្យុងនិយាយជាមួយជីមីនដោយមិនដឹងថាដៃខ្លួនឯងនៅធ្វើស្អីទេ
"វាល្មមបានហើយទេដឹងនាងថេយ៍..មុខយើង"អូលីវៀដែលស្ងាត់យូនោះក៏បន្លឺសម្លេងឡើង
"ហឹក!"ថេហ្យុងធ្វើមុខស្លន់អាឡែងតែនិយាយភ្លេចមើល
"ខ្ទិចខ្ទីមុខយើងអស់រលីង"អូលីវៀសម្លក់ទៅថេហ្យុង
"មកទៅលុបមុខនៅបន្ទប់បងយុន"ថេហ្យុងកាន់ដៃអូលីវៀឡើង
"ហេតុអីក៏ជាបន្ទប់ប្រធានមុខងាប់នោះវិញ"ជីមីន
"ទឹកធនន័រយើងនៅទីនោះយើងយកទៅmake upអោយយបងជុងហ្គុកថ្ងៃមិញ"ថេហ្យុងនិយាយរួចក៏អូសដៃអូលីវៀទៅដោយជីមីនតាមពីក្រោយ
______________________
មកមើលបន្ទប់យុនហ្គីឯណេះវិញកំពុងតែមានរាងក្រាសបីនាក់ដែលកំពុងតែផ្លាស់ខោអាវដូចគ្នា
YOU ARE READING
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom
![♡ស្អប់ជំពប់លើ♡ [Complete✅]](https://img.wattpad.com/cover/319201807-64-k406117.jpg)