ភាគទី39:សង្សារឯងល្អណាស់យើងចង់បានសង្សារល្អអញ្ចឹងដែរ

4.1K 245 16
                                        


3ខែកន្លងផុតទៅស្នេហារវាងជុងហ្គុកនិងថេហ្យុងនៅតែផ្អែមល្ហែមនិងយល់ពីគ្នាច្រើនឡើងៗរាល់ថ្ងៃទោះបើមានអ្នកណាមកចែចង់ជុងហ្គុកសុទ្ធតែត្រូវថេហ្យុងគម្រាមរហូតបែបនោះគ្មានអ្នកណាហ៊ានទេរាងតូចដៃឆៅវៃមិនរើសមុខអោយតែឌឺជុងហ្គុកក៏មិនហាមដែរ

ថ្ងៃនេះខាងថ្នាក់របស់រាងតូចគឺហាត់កីឡាដូចច្នេះ
ថេហ្យុងជីមីននិងអូលីវៀគឺស្លៀកពាក់ឯកសណ្ធាន
ហាត់កីឡា

"ហិហិ មីន..ចាប់មកប៊ែក"រាងតូចថេហ្យុងក៏ស្រែកហៅមិត្តបន្ទាប់ពីហាត់កីឡារួចពួកគេរត់លេងដណ្ដើមបាលជាមួយគ្នាដូចកូនក្មេងអញ្ចឹង

"កុំអោយយើងចាប់ឯងបានណាថេយ៍"ជីមីន

"អ្ហាយ..អូលី ហិហិ"ថេហ្យុងរត់និងបោះបាលអោយ
អូលីវៀ

"មកចាប់មកដៃខ្លីៗអញ្ចឹងសោះ"អូលីវៀលើកបាលឡើងលើនិងរត់

"យើស!នាងខ្ពស់កំុអោយយើងចាប់បានណា"ជីមីនរត់ទៅចាប់អូលីវៀពួកគេរត់ប្រឡែងគ្នាពេញនិង

"ហិហិ "ថេហ្យុងដែលឈមើលពួកគេទាំងសើចរំពេចនោះរ៉ូហ្សាក៏បានស្រែកហៅថេហ្យុង

"អេ..ថេយ៍លេងអីនិង?"រ៉ូហ្សាក៏សួរទៅកាន់ថេហ្យុងទាំងដៃកៀកក

"យើងលេងដណ្ដើមបាលមកលេងជាមួយគ្នាតោះ"
ថេហ្យុង

"យើងមិនចេះលេងទេ ទៅលេងបេះផ្កាស្មៅយកមកក្រងវិញតោះ" រ៉ូហ្សា

"អើរ បែបនិងក៏បាន អេពួកឯងទៅលេងខាងនោះ"
ថេហ្យុងក៏ដើរទៅតាមរ៉ូហ្សាដោយមិនភ្លេចស្រែកហៅស្វាពីនាក់ដែលកំពុងតែដណ្ដើមបាល់គ្នា

"ស្អីរ៉ូហ្សានឹងធ្វើចរឹកអញ្ចឹងរហូត"ជីមីន

"ឆឺស!អោយតែមកអាងអីកៀកកថេហ្យុងទៅរហូត"
អូលីវៀិងជីមីនជ្រួញចិញ្ចើមនិងរ៉ូហ្សាណាស់ចូលចិត្តទាមទាចំណាប់អារម្មណ៍ពីថេហ្យុងរហូត
(អ្នកណាមិនអន់ចិត្តពេលមិត្តលេងជាមួយគេផ្សេង)

"ចនជុងហ្គុក ហិហិ "ថេហ្យុងកំពុងតែបេះផ្កាស្មៅនោះក៏ស្រែកហៅរាងក្រាសដែលកំពុងតែដើរតាមផ្លូវ

"ថេយ៍..អូនធ្វើអី?"ជុងហ្គុកក៏ដើរមកសួរ

"អូនបេះផ្កាស្មៅក្រងវា"ថេហ្យុងលើកបញ្ហាញអោយជុងហ្គុកមើលទាំងរឹកពាគួរអោយខ្នាញ់ធ្វើអោយជុងហ្គុកយកដៃមកច្រូតច្រមុះតិចៗ

♡ស្អប់ជំពប់លើ♡ [Complete✅]Où les histoires vivent. Découvrez maintenant