ថ្ងៃថ្មីមកដល់ទៀតហើយសម្រាប់អ្នកផ្សេងគេនិងរីករាយក្នុងការទទួលថ្ងៃថ្មីតែសម្រាប់ថេហ្យុងពិតជាមិនចង់នោះទេព្រោះរាងតូចជិតឃ្លានឆ្ងាយពីគ្រប់ហើយលោកគីមក៏មិនបានប្រាប់ច្បាស់ថាពេលណាមកកូរ៉េវិញពេលណានោះតើអាចនិងទៅរហូតមែនទេ?
ថេហ្យុងដើរចូលក្នុងសាលាភ្ជាប់ជាមួយនិងទឹកមុខស្រងោតស្រងាត់ជាងមិនដូចរាល់ដងដែលស្រស់ស្រាយដូចផ្កាអញ្ចឹង ហើយក៏បានឃើញសង្សារលួចលាក់របស់ខ្លួនរត់មកពីចម្ងាយ
"អូន ថេយ៍..តើអូនកើតអី"បុរសជាសង្សារក៏បានសួរ
"អូនមិនអីទេ"និយាយតែប៉ុណ្ណឹងថេហ្យុងក៏រៀបនិងដើរទៅហើយតែ
"ថេយ៍យើងទៅញាុំបាយជាមួយគ្នាទៅម៉ោងនេះគ្រូមិនមកទេ"គេក៏និយាយទៅកាន់ថេហ្យុង
"អត់ទេអូនញាុំរួចហើយ"ថេហ្យុងឆ្លើយទាំងមុខធុញទ្រាន់
"បងសួរតាមត្រង់ណាអូនមិនស្រលាញ់បងបន្តិចទេហ្ហេ? តាំងពីទាក់ទងគ្នាមកយើងមិនដែលបានញាុំបាយឬដើរលេងជាមួយគ្នាសូម្បីតែម្ដង"ដោយទ្រាំមិនបាននាយក៏សួរគេពិតជាស្រលាញ់ថេហ្យុងណាស់ទោះលួចលាក់ក៏ព្រមតែដូចជាស្នេហាតែម្ខាងអញ្ចឹង
"ត្រូវហើយខ្ញុំមិនបានស្រលាញ់បងទេ ពេលបងសារភាពខ្ញុំគ្រាន់តែមិនចង់អោយបាក់មុខប៉ុណ្ណោះ សុំទោស បើធ្វើអោយបងឈឺចាប់ យើងបែកគ្នាទៅ"និយាយពាក្យបែករួចរាងតូចក៏ដើរចេញទៅបាត់ក្រោមខ្សែរភ្នែកនាយកម្លោះដែលខកចិត្តនិងខូចចិត្តដូចគ្នា
"សប្បាយចិត្តណាស់មែនទេដែលធ្វើបាបចិត្តគេបែបនេះ"ជុងហ្គុមកពីណាមិនដឹងមកទល់និងនិយាយជាមួយថេហ្យុង
"បង..ជុងហ្គុក"ថេហ្យុងហៅឈ្មោះនាយ
ក្រាសស្រាលៗ
"យ៉ាងមិចឮយើងសួរទេ?"ជុងហ្គុក
"ត្រូវហើយបងមិនយល់នោះទេ"ថេហ្យុងក៏ឆ្លើយទៅវិញភ្ចាញ់ទៅវិញ
"យើងមិនចង់យល់ពីមនុស្សដែលមានចរឹកគួរអោយស្អប់ដូចឯងទេ"ជុងហ្គុកនិយាយមួយច្បាស់ៗ
"បងស្អប់ខ្ញុំខ្លាំងណាស់មែនទេ?"ថេហ្យុងសួរទាំងអន់ចិត្ត
"ត្រូវហើយ ឯងទៅធ្វើបាបចិត្តគេថ្ងៃណានិងមានអ្នកណាម្នាក់ធ្វើបាបចិត្តឯងវិញមិនខានចាំទុក"និយាយចប់រៀងក្រាសក៏ដើរចេញទៅបាត់សកម្មភាពថេហ្យុងសំុបែកគេអម្បិញមិញជុងហ្គុកក៏បានឃើញគេស្អប់បំផុតមនុស្សដែលយកក្ដីស្រលាញ់គេលេងសើចកាន់តែស្អប់ថេហ្យុងរឹតតែខ្លាំងឡើងៗ
YOU ARE READING
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom
![♡ស្អប់ជំពប់លើ♡ [Complete✅]](https://img.wattpad.com/cover/319201807-64-k406117.jpg)