ភាគទី27: បងចង់បានជាតិផ្អែមអាចមកយកនិងមាត់ថេយ៍បាន

Start from the beginning
                                        

"ចង់ថាបងមិនសីុជោដូចយើងទេ"ពាក្យសម្ដីរបស់ជុងហ្គុកមួយមាត់ផ្ដាច់ការសើចរបស់ថេហ្យុងបាត់ពេលដែលរាងតូចឈប់សើចទើបនាយក្រាសសើចម្ដង

"ពេលខ្ញុំសរសើរហេតុអី្វក៏បងមិនឆ្លើយថា អគុណអូនថេយ៍ក៏ស្អាតដែរថ្ងៃនេះ ថេយ៍គួអោយស្រលាញ់ណាស់ហេតុអីបងមិននិយាយ"ថេហ្យុងរៀបរាប់ទាំងសម្លក់មកកាន់នាយ

"មិនចង់និយាយ"ជុងហ្គុកញញឹមនិងលើកចិញ្ចើមហីៗជាហេតុធ្វើអោយថេហ្យុងគ្រឺតខ្នាញ់ឥឡូវនេះនាយចូលចិត្តនិយាយអោយគេងងក់ណាស់ គេក៏អញ្ចឹងទៀតមិនបានទេត្រូវតែចិត្តធ្ងន់មិនចេះញិនដូចកាលពី
ញ៉ែរនាយដំបូង

#ទន្លេ Han (ចេះតែដាក់ទេ)

រាងក្រាសបាននាំថេហ្យុងមកទន្លេហានពេលល្ងាចបែបនេះមានមនុស្សច្រើនគ្រាន់បើនៅទីនេះខ្យល់អាកាសស្រស់ស្រាយថេហ្យុងក៏អោបដៃជុងហ្គុកនិងដើរមើលគេឯងគេមានស្នាមញញឹមជាប់មុខរហូត

"ស្រស់ស្រាយទេ?"ជុងហ្គុកក៏សួរ

"ស្រស់ស្រាយណាស់"ថេហ្យុង

"បងមិនសូវស្គាល់កន្លែងដើរលេងទេ និយាយរួមបងមិនដែលដើរលេងក្រៅពីជាមួយគ្រួសារនោះទេ"
ជុងហ្គុកនិយាយពិតគេមិនដែលបានដើរលេងពិតមែនក្នុងគ្រួសារមានសម្ពាធរាល់ថ្ងៃគេបកមិនល្ហើយនោះទេ

"បើអញ្ចឹងតទៅថេយ៍និងនាំបងដើរលេងអោយច្រើនៗល្អទេ?"ថេហ្យុងអង្គុយយោលយើងលើបង់និងនិយាយជាមួយរាងក្រាស

"ក៏បានលើកក្រោយថេយ៍ជាអ្នកប្រាប់ផងថាចង់ដើរនៅទីណា បើអោយបងនាំដើរលេងបងស្គាល់តែកន្លែងបែបនេះហើយ"ជុងហ្គុក

"មានអីកន្លែងនេះក៏ល្អ ខ្ញុំមិនសូវដែលមកទេមានតែជិះកាត់"ថេហ្យុង

"ជិះកាត់ឬបង្ហោះម៉ូតូកាត់"ជុងហ្គុកក៏ជាន់កែងក្មេងខូចស្មានតែនាយមិនដឹងប្រវត្តិហ្ហីយ

"បង..បងទៅដឹងមកពីណា បង្ហោះម៉ូតូអីថេយ៍មិនដែលទេ"រាងតូចបែរមុខចេញរដិបរដុបគេខំណាស់ធ្វើខ្លួន
សុភាពៗលាក់ចរឹកតែនាយដឹងមកពីណា

"ពិតមែនហ្ហ? ប្រហែលជាបងច្រលំមនុស្សហើយ"ជុងហ្គុកងក់ក្បាលធ្វើជាចាក់បណ្ដោយ

♡ស្អប់ជំពប់លើ♡ [Complete✅]Where stories live. Discover now