"ត្រូវហើយយើងដូចគ្នាគ្មានទោសលើកលែងអោយពួកក្បត់នោះទេ"ជីមីននិងថេហ្យុងក៏បន្តសីុត្រាវនិយាយពីនេះពីនោះរហូតដល់ពេលបិទទូរស័ព្ទរាងខ្លួននេះគេនិយាយក៏យូដែរហើយទូរស័ព្ទឆ្លងប្រទេសថ្លៃណាស់
"ខឹកៗ...ហឹកៗ...ហឹម..ហេតុអីក៏មានឈាម"ថេហ្យុងស្រាប់តែក្អកថប់ដង្ហើមនិងឈាមច្រមុះយកតែម្ដងតើគេញាុំអីខុសទៀតហើយ
"ពិតជាមិនតាមដានអាហារមែន"ថេហ្យុងលុបលាង
មុខបន្ទោសខ្លួនឯងបណ្ដើរ បន្ទាប់មករាងតូចក៏រៀបចំខ្លួនដើម្បីទៅមន្ទីពេទ្យ ។
________________________
"ដោយសារតែលោកបានពិសារស្រាច្រើនពេកទើបវារើឡើងបែបនេះ"លោកដុកទ័របាននិយាយទៅកាន់
ថេហ្យុង
"តើត្រូវធ្វើយ៉ាងមិចទើបឈប់ឈាមច្រមុះទៅលោកដុកទ័រ"ថេហ្យុងក៏អោនមុខចុះនិងសួរទៅគ្រូពេទ្យ
"គឺ...លោកត្រូវវះកាត់ផ្លូវដង្ហើមបើលោកចង់ជាបានយូតែបើមិនអញ្ចឹងលោកយកថ្នាំលេបក៏បានតែត្រូវប្រយ័ត្នរឿងអាហារពិសេសកំុដាក់សេរ៉ូមអោយសោះខ្ញុំហាមដាច់ខាត"ដុកទ័រ
"បាទខ្ញុំបើកថ្នាំលេបសិនចាំមានពេលខ្ញុំនិងពិភាក្សារនិងលោកប៉ាដើម្បីវះកាត់"ថេហ្យុងនិយាយដោយទឹកមុខស្រពោនគេមិនបានប្រាប់រឿងនេះដល់លោកគីមទេលោកគីមគ្រាន់តែដឹងថាមានជំងឺតាំងពីក្មេងតែមិនបានដឹងថារើឡើងរហូតនោះទេ
"បាទបើអញ្ចឹងខ្ញុំនិងចេញវជ្ជៈបញ្ជារអោយ"និយាយចប់គ្រូពេទ្យក៏ធ្វើក្រដាសវជ្ជៈបញ្ជារអោយថេហ្យុងនិងបើកថ្នាំអោយរាងតូច
បន្ទាប់ពីចេញពីបន្ទប់ពីគ្រោះរួចរាងតូចដើរចេញមកទាំងស្រងួតស្រងាត់គេមិនដឹងថាប្រាប់លោកគីមបែបណានោះទេ រំពេចនោះថេហ្យុងក៏បានឃើញអ្នកណាមិនដឹងដូចយុនហ្គីទើបប្រញាប់រត់ទៅមើល
"បងយុនហ្គីអ្នកណាកើតអីមែនទេ?"ទៅដល់គឺយុនហ្គីពិតមែនគេកំពុងឈនៅនិងមុខបន្ទប់សង្គ្រោះបន្ទាន់ទាំងមុខភ័យ
"ថេហ្យុងឯងនៅទីនេះ?អ ត្រូវហើយប៉ារបស់បងគ្រោះថ្នាកចររាចណ៍"សូហ្គាក៏ប្រញាប់ឆ្លើយ
YOU ARE READING
♡ស្អប់ជំពប់លើ♡ [Complete✅]
Fanfiction"មនុស្សស្អីចរឹករញ៉ែរញ៉ែនិយាយច្រើនឥតបានការពិតជាគួរអោយស្អប់ពិតមែន"ជុងហ្គុក "បងស្អប់ខ្ញុំអោយច្រើនៗទៅតិចថ្ងៃណាមួយស្អប់ៗជំពប់លើខ្ញុំអីខ្ញុំនិងប្ដឹងបងយកមកធ្វើប្ដី ហាហា "ថេហ្យុង JUGKOOK } TOP TAEHYUNG } bottom
ភាគទី6: អារម្មណ៍ចម្លែក
Start from the beginning
![♡ស្អប់ជំពប់លើ♡ [Complete✅]](https://img.wattpad.com/cover/319201807-64-k406117.jpg)