ភាគបញ្ចប់

1.8K 100 19
                                    

"ជុងហ្គុក ភ្ញាក់ឡើង ជុងហ្គុកហា~ បងនៅគេងដល់ណាទៀត ភ្លឺហើយណា"សម្លេងបន្លឺឡើងល្វើយៗពីក្បែរត្រចៀកចេញពីបំពង់ករបស់នាក់ម្ខាងទៀតដាស់ឱ្យអ្នកដែលកំពុងតែគេងលង់លក់នោះត្រូវរើបម្រាស់ព្រោះតែទទួលរងនូវការរំខានឡើងមក
"ថេយ៍? ថេយ៍ ជាអូនពិតមែន"ភ្លាមនោះជុងហ្គុក ស្រាប់តែស្ទុះងើបមកឱបរាងតូចទាំងកម្រោលយកតែម្តងហាក់ដូចជាខ្លាចបាត់បង់ទៅណាយ៉ាងអញ្ចឹង
"ត្រូវហើយគឺអូន តែបងយ៉ាងមិចនឹងមកឱបអូនណែនបែបនេះអូនរើមិនរួចទេ"ថេហ្យុង ជ្រួញចិញ្ចើមសួរទៅកាន់អ្នកដែលមាននាមជាស្វាមីទាំងមិនយល់ភ្ញាក់ពីគេងភ្លាមស្ទុះមកឱបនាងធ្វើដូចជាខ្លាចបាត់បង់ទៅណាអញ្ចឹង
"គឺ គឺបង សូមទោស បងយល់សប្តិអាក្រក់"ជុងហ្គុក និយាយឡើងទាំងដឹងកំហុសព្រោះមិញនេះពិតជាឱបរាងតូចខ្លាំងពិតមែន ហើយចង់ប្រាប់ថារឿងតាំងពីភាគ១មកគឺគ្រាន់តែជាការយល់សប្តិរបស់ជុងហ្គុកតែប៉ុណ្ណោះ
"យល់សប្តិ? យល់សប្តិឃើញអ្វីទៅ?"ថេហ្យុង លើកចិញ្ចើមសួរទៅទៅវិញតើវាគួរឱ្យខ្លាចយ៉ាងណាទៅទើបដល់ថ្នាក់ធ្វើឱ្យលោកម៉ាហ្វៀកំណាចម្នាក់នេះខ្លាចដល់ថ្នាក់បែកញើសជោគបែបនេះ
"គឺមិនមានអ្វីទេគ្រាន់តែជាការយល់សប្តិប៉ុណ្ណោះ"ជុងហ្គុក
"បើមិនមានអ្វីល្អហើយ ឆាប់ទៅងូតទឹករៀបចំខ្លួនទៅថ្ងៃនេះអ្នកម៉ាក់ក្មេកណាត់ទៅញ៉ាំបាយនៅខាងក្រៅជាមួយគ្នា រួមជាមួយនឹងប៉ាម៉ាក់និងបងបហរុសរបស់អូនដែរ"ថេហ្យុង
"បាទ ដឹងហើយប្រពន្ធសម្លាញ់ ជុប"ជុងហ្គុក និយាយតែប៉ុណ្ណឹងលោមុខទៅថើបមាត់ថេហ្យុងមួយខ្សឺតរួចទើបរត់ទៅបន្ទប់ទឹកយ៉ាងលឿន
"ហឹស ចំមែនហើយប្រុសម្នាក់នេះ"ថេហ្យុង ឈរសើចក្រវីក្បាលហួសចិត្តនឹងស្វាមីរបស់ខ្លួនរួចទើបដើរទៅរៀបចំសម្លៀកបំពាក់ឱ្យស្វាមីតាមតួនាទីរបស់នាងដែលតែងតែធ្វើជាប្រចាំតាំងពីថ្ងៃដែលនាងរៀបការចូលមករស់នៅក្នុងផ្ទះនេះដំបូងម្ល៉េះ ហើយការរៀបការរបស់អ្នកទាំងពីរក៏មិនមានការជំទាស់ពីគ្រួសារដែរព្រោះគ្រួសារទាំងពីរសុទ្ធតែជាមិត្តនឹងគ្នាបានភ្ជាប់សាច់ឈាមជាមួយគ្នាបែបនេះកាន់តែល្អ

ក្រោយពេលដែលរៀបចំខ្លួនឱ្យគ្នារួចរាល់ហើយពួកគេក៏ចេញទៅក្រៅតាមការណាត់របស់អ្នកស្រីចន ហើយទាំងពីរគ្រួរសារក៏ជជែកគ្នាលេងតាមបែបមិត្តចាស់នឹងឯងអ៎រ ភ្លេចប្រាប់សេអានិងថេហ្យុនពួកគេបានរៀបការជាមួយគ្នាហើយថែមទាំងបង្កើតបានកូនប្រុសម្នាក់ទៀតផងចំណែកជុងហ្គុកនិងថេហ្យុងនៅមិនទាន់យកទេមិនមែនថាមិនចង់បានប៉ុន្តែពួកគេចង់ឱ្យចាស់ចិត្តចាស់គំនិតសិនទើបយក។

ចប់ដោយបរិបូរណ៍

ភាគនេះខ្លីបន្តិចហើយ អរគុណសម្រាប់ការតាមដាន ហើយក៏សូមទោសរាល់កំហុសខុសឆ្គងកន្លងមកនៅត្រង់ចំណុចណាមួយ។ជម្រាបលា

You've reached the end of published parts.

⏰ Last updated: Jun 02, 2023 ⏰

Add this story to your Library to get notified about new parts!

ខណ្ឌស្នេហ៍ (ចប់)Where stories live. Discover now